ចិត្តសាស្ត្រ​នៃ​ការ​ទិញ​ផ្ទះ


មនុស្ស​ម្នាក់​ៗ​ប្រហែលជា​ធ្លាប់​បាន​គិត​ពី​ការ​ទិញ​ផ្ទះ​ហើយ មិន​ថា​សម្រាប់​ការ​រស់នៅ​ផ្ទាល់ខ្លួន សម្រាប់​កូន​ៗ ឬ​សម្រាប់​ការ​វិនិយោគ​ទុក​លក់​នៅ​ថ្ងៃ​មុខ​ទេ​។ នេះ​ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​គិត​ថា​ការ​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​របស់​ផ្ទះ​ជា​កត្តា​បង្ហាញ​នូវ​ភាព​ជោគជ័យ​របស់​មនុស្ស​ផង​ដែរ​។ ប៉ុន្តែ​តើ​ការ​ទិញ​ផ្ទះ​ពិតជា​អាច​ធ្វើ​ឲ្យ​មនុស្ស​មាន​សុភមង្គល​ពិតមែន ឬ​វា​គ្រាន់តែ​ជា​ប្រភព​នៃ​ការ​ស្ត្រេ​ស​ទេ?

មនុស្ស​មាន​តម្រូវការ​ចង់បាន​ភាព​នឹងនរ និង​ចង់​ស្ថិត​ក្នុង​សហគមន៍​មួយ​។ យោង​ទៅ​តាម​អ្នកស្រី​គ្រី​ស្ទី​ន ខាត​ធើ (Christine Carter) ដែល​ជា​អ្នកជំនាញ​ផ្នែក​សង្គមវិទ្យា និង​អ្នក​ស្រាវជ្រាវ​នៅ University of California Berkeley បាន​ប្រាប់​ទៅ CNBC Make It ថា ការ​មានផ្ទះ​ផ្តល់​នូវ​កត្តា​ទាំងនេះ​។

លើស​ពី​នេះ​ទៅ​ទៀត អ្នកស្រី​បាន​បកស្រាយ​ថា ការ​មាន​សមត្ថភាព​ក្នុង​ការ​ទិញ​ផ្ទះ​ជា​សកម្មភាព​មួយ​បង្ហាញ​ពី​ឯករាជ្យ​ភាព​ផង​ដែរ​។ មនុស្ស​ទទួល​បាន​អារម្មណ៍​សប្បាយចិត្ត និង​មោទនភាព​ពី​ដំណើរ​នៃ​ការ​ទិញ​ផ្ទះ ដូច​ជា​ការ​ដើរ​មើល​ផ្ទះ និង​ការ​ទទួល​បានការ​អនុញ្ញាត​ពី​ធនាគារ​ក្នុង​ការ​ទទួល​បាន​កម្ចី​ទិញ​ផ្ទះ​ជាដើម​។

លោក ម៉ាក អេ​ភ​លី (Mark Eppli) ដែល​ជា​នាយក​របស់ James A. Graaskamp Center for Real Estate នៅ University of Winsconsin បាន​ឲ្យ​ដឹង​ថា ផ្ទះ​ជា​សម្ភារៈ​មួយ​ដែល​តម្លៃ​របស់​វា​មានការ​ធ្លាក់​ចុះ​រហូត​ក្នុង​ចិត្ត​មនុស្ស​។

យោង​ទៅ​តាម​ការ​សិក្សា​មួយ​ក្នុង​ឆ្នាំ ២០១១ ដោយ​មានការ​ចូលរួម​ពី​ស្ត្រី​ចំនួន ៦០០ នាក់​នៅ Ohio បាន​ប្រទះ​ឃើញ​ថា ម្ចាស់ផ្ទះ​មិន​មាន​សុភមង្គល​ច្រើន​ជាង​អ្នក​ជួល​ផ្ទះ​អ្នក​ដទៃ​ទេ ព្រោះ​ម្ចាស់ផ្ទះ​មិន​មាន​ពេល​ច្រើន​សម្រាប់​ការ​លំហែកាយ​ឡើយ​។

ការ​សិក្សា​មួយទៀត​ដែល​មានការ​ចូលរួម​ពី​មនុស្ស​ពេញវ័យ​ជនជាតិ​អា​ល្លឺ​ម៉​ង់​ចំនួន ៣​ពាន់​នាក់​បាន​ប្រទះ​ឃើញ​ថា មនុស្ស​ទទួល​បាន​អារម្មណ៍​សប្បាយចិត្ត​ក្នុង​រយៈពេល​៥​ឆ្នាំ​ដំបូង​នៃ​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ពិតមែន ប៉ុន្តែ​ពួក​គេ​មិន​មាន​អារម្មណ៍​នេះ​ជាប់​រហូត​អស់​មួយ​ជីវិត​ទេ​។

លោក​អេ​ភ​លី​បាន​បកស្រាយ​ទៀត​ថា ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​អាច​កាត់​បន្ថយ​ឱកាស​របស់​អ្នក​ព្រោះ​អ្នក​មានការ​លំបាក​ក្នុង​ការ​ផ្លាស់​ប្តូរ​លំនៅ​ដ្ឋា​ន​ដើម្បី​ទៅ​ធ្វើការ​នៅ​ផ្នែក​ដទៃ​នៃ​ប្រទេស ឬ​នៅ​ប្រទេស​ដទៃ​ទាំងស្រុង​។ អ្នកស្រី​ខាត​ធើ​ក៏​បាន​បន្ថែម​ទៀត​ថា ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក៏​ទាមទារ​ឲ្យ​មានការ​ចំណាយ​ច្រើន​ផង​ដែរ ហើយ​ម្ចាស់ផ្ទះ​មិន​មាន​ពេលវេលា​ច្រើន​ក្នុង​ការ​ទៅ​លំហែកាយ ឬ​កម្សាន្ត​ឡើយ​ ៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ