ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង​ បរិច្ចាគថវិកា ១ម៉ឺនដុល្លារតាមរយៈសម្តេចតេជោ ហ៊ុន សែន ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០​ នេះ ក្រុមហ៊ុន ខេមបូឌាន…

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០​ នេះ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងវិស័យឧបករណ៍និស្សន្ទនៅកម្ពុជា បាន បរិច្ចាគថវិកាចំនួន ១ម៉ឺនដុល្លារ  តាមរយៈសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ។

បើយោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជំនន់ទឹកភ្លៀងបានវាយប្រហារ ប្រជាពលរដ្ឋប្រហែល ៤ម៉ឺនគ្រួសារនៅក្នុងខេត្តមួយចំនួននៃប្រទេសកម្ពុជា ដែលជំរុញឱ្យពួក គាត់ត្រូវជម្លៀសខ្លួនទៅរកកន្លែងសុវត្ថិភាព និងស្ថិតក្នុងស្ថានភាពខ្វះខាតនូវតម្រូវការស្បៀង និងរបស់របរប្រើប្រាស់ចាំបាច់សម្រាប់ជួយសង្រ្គោះជីវិត ។

លោកជំទាវ ឆាយ លក្ខិណា អគ្គនាយិកានៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង បានមាន ប្រសាសន៍ថា៖ «ការបរិច្ចាគនេះ គឺជាការចូលរួមចំណែកជួយសង្គមជាតិ ជាពិសេសប្រជាពល រដ្ឋដែលរងផលប៉ះពាល់ពីទឹកជំនន់ ហើយក៏ជាឆ្លើយតបទៅនឹងការអំពាវនាវរបស់សម្ដេចតេ ជោ ហ៊ុន សែន ក្នុងការទប់ទល់នឹងគ្រោះទឹកជំនន់ ព្រមទាំងកាត់បន្ថយជាអតិបរមានូវទុក្ខ លំបាក និងហានិភ័យដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ» ។

នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន សម្ដេចបានថ្លែងអំណរគុណដល់ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង ក៏ដូចជាសប្បុរសជននានា ដែលបានចូលរួមបរិច្ចាគ ជួយដល់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀងនាពេលនេះ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ