ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​បង្ហាញ​យុទ្ធសាស្ត្រ​មុន​សុ​ី​ហ្គេ​ម​នៅ​វៀតណាម​និង​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មិន​ត្រឹមតែ​បង្កើន​ការ​បង្វឹក​នៅ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ សហព័ន្ធ កីឡាវាយកូន​ឃ្លី​លើ​តុ​កម្ពុជា ក៏​ប្រកាស​ពី​ការ​រៀបចំ​យុទ្ធសាស្ត្រ​ដើម្បី​ត្រៀមខ្លួន​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេ​ម​នៅ​ក្នុង​ប្រទេស​វៀតណាម​នា​ឆ្នាំ​២០២១ និង​ស៊ី​ហ្គេ​ម​នៅ​កម្ពុ​ជានា​ឆ្នាំ​២០២៣ ផង​ដែរ​។ យុទ្ធសាស្ត្រ​ទាំងនោះ គឺ​នឹង​បញ្ជូន​សមាសភាព​ឆ្នើម​ៗ​យ៉ាង​ហោច​៨​នាក់…

រាជធានី​ភ្នំពេញ ៖ មិន​ត្រឹមតែ​បង្កើន​ការ​បង្វឹក​នៅ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ សហព័ន្ធ កីឡាវាយកូន​ឃ្លី​លើ​តុ​កម្ពុជា ក៏​ប្រកាស​ពី​ការ​រៀបចំ​យុទ្ធសាស្ត្រ​ដើម្បី​ត្រៀមខ្លួន​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេ​ម​នៅ​ក្នុង​ប្រទេស​វៀតណាម​នា​ឆ្នាំ​២០២១ និង​ស៊ី​ហ្គេ​ម​នៅ​កម្ពុ​ជានា​ឆ្នាំ​២០២៣ ផង​ដែរ​។

យុទ្ធសាស្ត្រ​ទាំងនោះ គឺ​នឹង​បញ្ជូន​សមាសភាព​ឆ្នើម​ៗ​យ៉ាង​ហោច​៨​នាក់ ឱ្យទៅ​ហ្វឹកហាត់​នៅ​ឯ​​ក្រៅ​ប្រទេស ដែល​នេះ​គឺជា​ការ​ត្រៀមខ្លួន​ពី​ចម្ងាយ​ដើម្បី​មុខមាត់​កម្ពុជា នៅ​លើ​សង្វៀន​ស៊ី​ហ្គេ​ម​។
យោង​តាម​បញ្ជាក់​របស់​លោក ស៊ុន សុទ្ធា​រិ​ទ្ធ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​កម្ពុជា បាន​អះអាង​ថា សហព័ន្ធ​បាន​គិតគូរ​និង​ត្រៀមខ្លួន​រួចរាល់​អស់ហើយ​សម្រាប់​ស៊ី​ហ្គេ​ម​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​វៀតណាម​នៅ​ចុង​ឆ្នាំ​២០២១ និង​នៅ​ប្រទេស​កម្ពុជា​ដែល​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០២៣​ខាង​មុខ​។

លោក​ថា ​បើ​ពុំ​មានការ​ប្រែប្រួល​ទេ សហព័ន្ធ​នឹង​បញ្ជូន​កីឡាករ​ដែល​សម្រាំង​ចេញពី​ការ​ជ្រើស​រើស​ដោយ​សហព័ន្ធ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន ដោយ​ការ​បញ្ជូន​ទៅ​ហ្វឹកហាត់​នេះ គឺ​នឹង​ដំណើរ​​ការ​នៅ​ចុងឆ្នាំ​២០២០ ឬ​ដើមឆ្នាំ​២០២១ ខាង​មុខ​នេះ ។ ការ​ហ្វឹកហាត់​នេះ គឺ​អាច​នឹង​មាន​រយៈពេល​វែង​ផង ដើម្បី​បង្កើន​សមត្ថភាព​ឱ្យ​កាន់តែ​ប្រសើរ សម្រាប់​ការ​ប្រកួត​ក្នុង​ពេល​ខាង​មុខ ។ លោក​អះអាង​ថា ការ​បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​ចិន​នេះ គឺ​មិនមែន​គ្រាន់​ធ្វើ​ឡើង​ដោយ​ការ​នឹកឃើញ​នោះ​ទេ ពោល​គឺ​មានការ​ត្រៀមខ្លួន​យ៉ាង​ច្បាស់លាស់​នោះ​ផង​។

លោក​ថា បើ​គ្មាន​បញ្ហា​កូ​វី​ដ​-១៩​ប៉ះពាល់ កីឡាករ​វាយ​កូន​ឃ្លី​លើ​តុ​នឹង​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​តាំងពី​ពេល​នោះ​ផង ។ ដូច្នេះ​ហើយ​ទើប​គ្រាន់តែ​ស្ថានភាព​កូ​វី​ដ​-១៩​នេះ មាន​ភាព​ធូរ​ស្រាល ក៏​ដាក់​ផែនការ​បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​នៅ​ឯ​ក្រៅប្រទេស​តែ​ម្ដង ។ លោក​ជឿជាក់​ថា ការ​ត្រៀមខ្លួន​ដែល​កំពុង​រៀបចំ​នេះ នឹង​ជួយ​បង្កើន​សមត្ថភាព​ដល់​កីឡាករ កីឡាការិនី​កម្ពុជា​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ ក៏​ដូច​ជា​ដើម្បី​ត្រៀមខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ទាំង​ពីរ​។

លោក ស៊ុន សុទ្ធា​រិ​ទ្ធ បាន​បញ្ជាក់​ពី​យុទ្ធ​សាស្ត្រ​នេះ​ថា ដ្បិតតែ​ពិភពលោក និង​ប្រទេស​កម្ពុជា មានការ​ផ្ទុះ​ឡើង តែ​សហព័ន្ធ​មិន​មានការ​ធ្វេសប្រហែស​នោះ​ទេ គឺ​នៅ​តែ​មានការ​ត្រៀមខ្លួន​ដោយ​ក្នុងអំឡុងពេល​ក្រសួង​អនុញ្ញាត​ឱ្យ​មាន​ការ​ហ្វឹកហាត់​ឡើង​វិញ ក៏​សហព័ន្ធ​បង្កើន​នូវ​ការ​ហ្វឹកហាត់​នៅ​ក្នុង​សហព័ន្ធ​ផង​ដែរ ដោយ​ការ​ហ្វឹកហាត់​នា​ពេល​កន្លង​មក ក៏​ចាត់​ទុក​ថា​នោះ​គឺជា​ការ​ត្រៀមខ្លួន​របស់​សហព័ន្ធ​ផង​ដែរ ។

លោក​បាន​ទាំង​រំពឹង​ថា អ្វី​ដែល​ខាង​សហព័ន្ធ​ត្រៀមខ្លួន នឹង​ជួយ​ឱ្យ​សហព័ន្ធ​មាន​ទំនុកចិត្ត​ជាង​មុន ។ លោក​ថា កីឡាករ​កម្ពុជា​នឹង​ទៅ​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​ចិន​រហូត​ដល់​៩​ខែ ដើម្បី​ពង្រឹង​សមត្ថភាព ។ លោក​សង្ឃឹមថា ការ​ហ្វឹកហាត់​៩​ខែ​ក្នុង​១​ឆ្នាំ និង​៩​ខែ​ក្នុង​១​ឆ្នាំ នៅ​ប្រទេស​ចិន យើង​នឹង​អាច​ទទួល​បាន​លទ្ធ​ផល​ល្អ​ប្រសើរ​នៅ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២១ ហើយ រហូត​ដល់​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ក៏​កាន់តែ​ល្អ​ប្រសើរ ។

លោក​ថា នៅ​ក្នុង​ពេល​នេះ កីឡាករ កីឡាការិនី មក​ពី​ក្លិប សមាគម នានា ក៏​កំពុង​ត្រៀមខ្លួន​ក្នុង​ការ​ចូលរួម​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ នៅ​ក្នុង​ឆ្នាំ​នេះ ដើម្បី​ឱ្យ​សហព័ន្ធ​ស្វែងរក​អ្នក​ឆ្នើម​ៗ​សម្រាប់​ការ​ទៅ​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​ចិន​នោះ​។​

លោក ស៊ុន សុទ្ធា​រិ​ទ្ធ បន្ត​ថា លោក​សម្លឹង ឃើញ​កីឡាករ​-​កីឡាការិនី​មក​ពី​តាម​ខេត្ត​ជា​ច្រើន​រូប ដែល​អាច​នឹង​មាន​សមត្ថភាព​គ្រប់​គ្រាន់​ឱ្យ​សហព័ន្ធ​ជ្រើសរើស ។ លោក​បញ្ជាក់​ថា ការ​ប្រកួត​ដែល​នឹង​ធ្វើ​ឡើង​នោះ ក៏​ភាគច្រើន​គឺជា​កីឡាករ​កីឡាការិនី​ដែល​ឆ្នើម​ៗ​ស្រាប់ ដោយ​លោក​រំពឹង​ថា បើ​បាន​កីឡាករ​មក​ពី​ខេត្ត​គឺជា​សមាសភាព​ឆ្នើម​នោះ​កាន់តែ​ប្រសើរ ។ លោក​និយាយ​ថា សម្រាប់​សហព័ន្ធ​គឺ ចង់បាន​កីឡាករ​មក​ពី​ខេត្ត​ច្រើន​ជាង​នៅ​ភ្នំពេញ​ពីព្រោះ​គ្នា​នៅ​ខេត្ត​មាន​លទ្ធភាព​គេង​នៅ​ហ្នឹង ហាត់​នៅ​ហ្នឹង​ដែល​ធ្វើ​ឲ្យ​ការ​ហ្វឹកហាត់​បំពេញ​បាន​ល្អ​ជាង​បើ​អ្នក នៅ​ភ្នំពេញ​ទៅ​ហូប​បាយ​នៅផ្ទះ​គេង​នៅផ្ទះ​។

លោក ស៊ុន សុទ្ធា​រិ​ទ្ធ បាន​បញ្ជាក់​ដូច្នេះ​បន្ថែម​ថា ដើម្បី​ឲ្យ​កីឡាករ​អាច​មាន​ភាព​រីក​ចម្រើន​ទាម
ទារ​ឲ្យ​ពួក​គេ​ហ្វឹកហាត់​ចន្លោះ​ពី​៨​ទៅ​១០​ម៉ោង​ក្នុង​១​ថ្ងៃ​ជាមួយ​ការ​រៀបចំ​កន្លែង​ស្នាក់​នៅ​និង​អាហារ​ហូប​ចុក​ឲ្យ​បាន​ត្រឹមត្រូវ ។ លោក​ថា​ការ​បញ្ជូន​កីឡាករ​ទៅ​ចិន នឹង​ធ្វើ​មិនយូរ​នោះ​ទេ ដើម្បី​ជួយ​ឱ្យ​កីឡាករ​ផ្នែក​វាយ​កូន​ឃ្លី​តុ ទទួល​បានការ​ហ្វឹកហាត់​ឱ្យ​បាន​ច្រើន​មុន​ចូល​ស៊ី​ហ្គេ​ម​នៅ​វៀតណាម នា​ឆ្នាំ​២០២១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ