ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រលក​បាតុករ​នៅ​ថៃ​កាន់តែ​ពុះ​កញ្ជ្រោល​ !

3 ឆ្នាំ មុន

ប្រទេស​ថៃ ៖ រូបភាព​នៃ​ក្ដារ​មឈូស ការ​ជេរ​ប្រមាថ និង​ការ​គំរាម​សម្លាប់​ប្រឈម​នឹង​ក្រុម​និស្សិត​ធ្វើ​បាតុកម្ម​តវ៉ា ដែល​ហា​៊​ន​រហូត​ដល់ប្រឆាំង​នឹង​ព្រះមហាក្សត្រ និង​សុន្ទ​រកថា​នានារបស់​ពួក​រាជា​និយម​ជ្រុល​ថៃ​ដែល​កំពុង​តែ​បញ្ចេញ​ជា​ការ​បង្ហាញ​ថា និន្នាការ​បែប​នេះ​អាច​នាំ​ឲ្យ​វិប​ត្តិ​នយោបាយ​នៅ​ថៃ​កាន់តែ​ស្រអាប់ ។ តាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង…

ប្រទេស​ថៃ ៖ រូបភាព​នៃ​ក្ដារ​មឈូស ការ​ជេរ​ប្រមាថ និង​ការ​គំរាម​សម្លាប់​ប្រឈម​នឹង​ក្រុម​និស្សិត​ធ្វើ​បាតុកម្ម​តវ៉ា ដែល​ហា​៊​ន​រហូត​ដល់ប្រឆាំង​នឹង​ព្រះមហាក្សត្រ និង​សុន្ទ​រកថា​នានារបស់​ពួក​រាជា​និយម​ជ្រុល​ថៃ​ដែល​កំពុង​តែ​បញ្ចេញ​ជា​ការ​បង្ហាញ​ថា និន្នាការ​បែប​នេះ​អាច​នាំ​ឲ្យ​វិប​ត្តិ​នយោបាយ​នៅ​ថៃ​កាន់តែ​ស្រអាប់ ។

តាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ថា សកម្មជន​រាជា​និយម​ថៃ​ម្នាក់​ដែល​កាន់​កាំភ្លើង​ស្វ័​យប្រវត្តិ​១​ដើម​នៅ​នឹង​ដៃ បាន​សច្ចា​ថា​រូបគេ​នឹងការពារ​ព្រះមហាក្សត្រ ។ រូបភាព​នៃ​គំនិត​ហិង្សាទាំងនេះ ត្រូវ​បានឃើញ​តាម​អី​ុ​ន​ធើ​រ​ណេ​ត​ចាប់តាំងពី​ប៉ុន្មាន​ថ្ងៃ​មក​ហើយ ។ វោហារ ររ​រ​សាស្ត្រ​កាន់តែ​សាហាវ​មាននៅ​ក្នុង​សារ​នានា ដែល​សារ​ទាំងនេះ​សរសេរ​ថា បណ្ដា​អ្នក​ដែល​ប្រមាថ​ព្រះមហាក្សត្រ​សម​នឹង​ស្លាប់ ។

ចំណែក​ក្រុម​ដែល​ហៅ​ខ្លួន​ថា​អង្គការ​ប្រមូលសំរាម បាន​អំពាវនាវ​ឲ្យ​មានការ​តាម​ប្រមាញ់មួយ ។ ក្រុម​នោះ​លើក​ឡើង​ថា គេ​ត្រូវធ្វើ​ប្រតិបត្តិការ​មួយ ដើម្បី​ប្រមូល​សំរាម​សង្គម​ចេញ ។ នេះ​ជាសារ​តាម​ហ្វេ​សបុ​៊​ក​របស់​ស្ថាបនិក​អង្គការ​នោះ ឧត្ដមសេនីយ Rienthong Nanna ដែល​ថា រូប​លោក​ត្រៀម​ចូល​គុក​ដើម្បី​ការពារ​ព្រះមហាក្សត្រ ។

ព្រះមហាក្សត្រ​ដែល​ការពារ​ដោយ​ច្បាប់​តឹងតែង ទទួល​ការ​គាំទ្រ​ជា​ពិសេស​ពី​សំណាក់​សង្គម​ជាន់ខ្ពស់​ថៃ​និង​ប្រជាជន​ថៃ​ភាគច្រើន ជាមួយរជ្ជកាល​ព្រះមហាក្សត្រ​ភូមី​បុល អា​ឌុ​ល​យ៉ា​ដេ​តដែល​គ្រងរាជ្យ​អស់​រយៈពេល​៧០​ឆ្នាំ ។ ផ្ទុយ​ទៅវិញ យុវជន​ថៃ​មួយ​ផ្នែក​ពេល​នេះ​ហ៊ាន​ប្រទូស្តរ៉ា​យ​ជាមួយ​ស្ថាប័ន​ព្រះមហាក្សត្រ ដោយ​ស្នើ​ឲ្យលុប​ចោល​ច្បាប់​ស្ដី​ពី​ការ​ប្រមាថ​ព្រះមហាក្សត្រឲ្យ​មានការ​ត្រួតពិនិត្យ​លើ​ទ្រព្យសម្បត្តិ​ព្រះមហាក្សត្រ និង​កុំ​ឲ្យ​មានការ​ជ្រៀតជ្រែក​របស់​ព្រះ​មហាក្សត្រ​ក្នុង​កិច្ចការ​នយោបាយ ។

កាយវិការ​ប៉ះពាល់​ដល់​ព្រះមហាក្សត្រ ត្រូវបាន​កត់សម្គាល់​ឃើញ​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ នៅ​ខាងក្រៅ​ការ​ប្រមូលផ្ដុំ​គ្នា​របស់ពួក​ស្និទ្ធ​ប្រជាធិបតេយ្យ ដែល​ប្រមូលផ្ដុំ​មនុស្សរហូត​ដល់​ជាង​៣​មុ​ឺ​ន​នាក់​នៅ​ក្រុង​បាងកក ។ជាមួយ​នេះ មាន​រហូត​ដល់​ការ​លើក​ប៉ាណូ​ដែលសរសេរ​ថា «​សាធារណរដ្ឋ​ថៃ​»​ទៀត​ផង ។ក្រុម​អ្នក​តវ៉ា​ហាក់​ពុំ​ចុះ​ញ៉ម​ចំពោះ​ការ​ដើរ​ហែក្បួន​របស់​ពួក​រាជា​និយម​ដែល​ពាក់អាវ​ពណ៌​លឿងនោះ​ឡើយ ។ ពួក​ស្និទ្ធ​ប្រជាធិបតេយ្យ​បាន​លើក​ម្រាមដៃ​៣​ជា​សញ្ញា នៃ​ការ​តស៊ូ​ទាមទារ​ពិសេស​ចំនួន​៣​ចំណុច ។

អតីត​ប្រមុខ​យោធា​ថៃ​ឧត្ដមសេនីយ៍ Apirat Kongsompong បាន​ចេញពី​ភាព​ស្ងៀម​ស្ងាត់​ដោយធ្វើការ​ប្រៀបធៀប​ការ​តវ៉ា​ទៅ​នឹង​ជំ​ងឹ​មួយ​ដែលពិបាក​​ព្យាបាល​ជាង​ជំងឺ​កូ​វី​ដ​-១៩​ទៅ​ទៀត ។ ចំណែកការ​ជេរ​ប្រមាថ​រើសអើង​និង​ការ​គំរាម​សម្លាប់​របស់ពួក​រាជា​និយម​ជ្រុល​កំពុង​លេច​ចេញ​ច្រើន ។ សភាពការណ៍​បែប​នោះ​នាំ​ឲ្យ​គេ​មានការ​ភ័យ​ខ្លាច​ចំពោះអំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​ថៃ ដែល​តែងតែមានចលាចល​នយោបាយ ។

អត្ថបទសរសេរ ដោយ