ជំនាញ​សំខាន់​ៗ​ក្នុង​អាជីព​ដែល​មនុស្ស​ម្នាក់​ៗ​ត្រូវ​តែ​មាន​មុន​អាយុ ៤០​ឆ្នាំ


អាយុ​របស់​មនុស្ស​មិន​តែងតែ​ទាក់ទង​ទៅ​នឹង​ភាព​ចាស់ទុំ​របស់​ពួក​គេ​ទេ​។ ទោះជា​បទ​ពិសោធន៍​មាន​សារៈសំខាន់​ពិតមែន​ក្តី ប្រសិនបើ​មនុស្ស​មិន​ព្យាយាម​រៀន​ពី​បទ​ពិសោធន៍​ដែល​ខ្លួន​មាន នោះ​ពួក​គេ​នឹង​មិន​ទទួល​បាន​អ្វី​ច្រើន​ឡើយ​។ ខណៈ​ដែល​អាយុ​របស់​អ្នក​បន្ត​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ អ្នក​ត្រូវ​តែ​ត្រួតពិនិត្យ​ខ្លួនឯង​ឡើង​វិញ និង​មើល​ថា​អ្នកមាន​ទទួល​បាន​ជំនាញ​សំខាន់​ៗ​ដែល​នឹង​អាច​ជួយ​ឲ្យ​អ្នក​ជោគជ័យ​នៅ​ថ្ងៃ​មុខ​បាន​ទេ ? ខាងក្រោម​គឺជា​ជំនាញ​ក្នុង​អាជីព​ដែល​អ្នក​ត្រូវ​តែ​រៀន​មុន​អាយុ ៤០​ឆ្នាំ​៖

១. ភាព​សម្រប​ខ្លួន
យោង​ទៅ​តាម IBM បាន​ឲ្យ​ដឹង​ថា សមត្ថភាព​ក្នុង​ការ​បត់បែន និង​សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​គឺជា​ជំនាញ​ក្នុង​អាជីព​ដ៏​សំខាន់​ជាងគេ​ក្នុង​ទីផ្សារ​ការងារ​បច្ចុប្បន្ន​នេះ​។ បទ​ពិសោធន៍​ក្នុង​ជីវិត​របស់​អ្នកជា​ធនធាន​មួយ​របស់​អ្នក​ដែល​អ្នក​អាច​ប្រើ​ក្នុង​ផ្នែក​ផ្សេង​ៗ​នៃ​អាជីព​របស់​អ្នក​ដែរ​។ អ្នក​ត្រូវ​ព្យាយាម​ឆ្លងកាត់​ឧបសគ្គ​ផ្ទាល់ខ្លួន និង​ព្យាយាម​តាម​ឲ្យ​ទាន់​ការ​ផ្លាស់​ប្តូរ​នានា​ដែល​មាន​ក្នុង​ការងារ​របស់​អ្នកជា​និច្ច​។

២. ជំនាញ​ស្តាប់
កុំព្យូទ័រ និង​បច្ចេកវិទ្យា AI មិន​អាច​អនុវត្ត​ជំនាញ​នេះ​ដោយ​មាន​ប្រសិទ្ធភាព​ដូ​ជ​មនុស្ស​ឡើយ​។ វា​តម្រូវ​ឲ្យ​មនុស្ស​ស្តាប់ និង​សួរ​សំណួរ​ដែល​សំខាន់​ព្រោះ​វា​អនុញ្ញាត​ឲ្យ​អ្នកវិភាគ​ពី​តម្រូវការ រក​មើល​ចំណុច​ដែល​សំខាន់​ៗ និង​យល់​ពី​បញ្ហា​ធំ​ៗ​ក្នុង​ស្ថាន​ការ​ណាមួយ​។ ជំនាញ​នេះ​នឹង​នៅ​តែ​មាន​តម្លៃ​ក្នុង​រយៈពេល ៥០​ឆ្នាំ​ខាង​មុខ​។

៣. ជំនាញ​ទំនាក់ទំនង
ប្រសិនបើ​អ្នក​ចង់​ក្លាយជា​មនុស្ស​ដែល​ទទួល​បានការ​គោរព​ពី​អ្នក​ដទៃ អ្នក​ត្រូវ​តែ​រៀន​ពង្រឹង​ជំនាញ​ក្នុង​ការ​ទំនាក់ទំនង​ទាំង​ក្នុង​ការ​សរសេរ និយាយ និង​ទំនាក់ទំនង​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​។ ជំនាញ​នេះ​នឹង​មាន​សារៈសំខាន់​ក្នុង​គ្រប់​ការងារ និង​វិស័យ​ទាំងអស់​។

៤. ការ​គ្រប់គ្រង​ពេលវេលា
IBM ក៏​បាន​លើក​ឡើង​ដែរ​ថា ការ​គ្រប់គ្រង​ពេលវេលា​ជា​ជំនាញ​សំខាន់​មួយ​ដែរ​ក្រោយ​ពី​ការ​សម្រប​ខ្លួន​។ បច្ចុប្បន្ន​នេះ​មនុស្ស​ទទួល​បាន​នូវ​ព័ត៌មាន​ច្រើន​ណាស់ ដូច្នេះ​សមត្ថភាព​ក្នុង​ការ​វាយតម្លៃ​លើ​ព័ត៌មាន​និង​រៀបចំ​កិច្ចការ​នឹង​មាន​តម្លៃ​ណាស់​សម្រាប់​ស្ថាប័ន​គ្រប់​ទាំងអស់​។

៥. ការ​ធ្វើការ​ជា​ក្រុម
នេះ​ជា​ជំនាញ​មាន​សារៈសំខាន់​ជាងគេ​លេខ​បី​បើ​យោង​ទៅ​តាម IBM​។ តើ​អ្នកជា​មនុស្ស​ដែល​អ្នក​ដទៃ​អាច​ពឹងពាក់​បាន​ទេ? តើ​អ្នក​យល់​ដឹង​ពី​តួនាទី​របស់​អ្នក​ក្នុង​ក្រុមការងារ និង​ស្វាគមន៍​ការ​ធ្វើការ​ជា​ក្រុម​ទេ? តើ​អ្នក​ប្តេ​ជ្គា​ក្នុង​ការ​សហការ និង​ផ្តោត​ស្មារតី​លើ​អត្ថប្រយោជន៍​រួម​ទេ? ទាំងនេះ​ជា​ចំណុច​សំខាន់​ៗ​សម្រាប់​ការ​ធ្វើការ​ជា​ក្រុម​ដែល​អ្នក​ត្រូវ​រៀន​ ៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ