ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​រស់នៅ​គ្រាន់តែ​ដើម្បី​រស់​នោះ

3 ឆ្នាំ មុន

នៅ​ក្នុង​គាថា​ធម្មបទ​បាន​ពន្យល់​ថា បើ​ទោះជា​បុគ្គល​អាប់​ឥត​ប្រាជ្ញា​មានជីវិត​រស់នៅ​ដល់​ទៅ​១​រយ​ឆ្នាំ​ក្តី តែ​ជា​អ្នក​មិន​ខ្ជាប់ខ្ជួន​ក្នុង​គុណធម៌ គ្មានចិត្តមេត្តា ប្រព្រឹត្ត​ប្រាសចាក​សេចក្តី​ល្អ ជីវិត​បុគ្គល​នោះ​គ្រាន់តែ​រស់​ដើម្បី​រស់​ប៉ុណ្ណោះ​មិន​បាន​ស្មើនឹង​បណ្ឌិត​ដែល​រស់នៅ​សូ​ម្បី​តែ​១​ថ្ងៃ​ផង ។ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា អ្នកមាន​អាយុ​វែង តែបើ​ជីវិត​រស់នៅ​នៃ​បុគ្គល​នោះ​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​ល្ងង់ខ្លៅ…

នៅ​ក្នុង​គាថា​ធម្មបទ​បាន​ពន្យល់​ថា បើ​ទោះជា​បុគ្គល​អាប់​ឥត​ប្រាជ្ញា​មានជីវិត​រស់នៅ​ដល់​ទៅ​១​រយ​ឆ្នាំ​ក្តី តែ​ជា​អ្នក​មិន​ខ្ជាប់ខ្ជួន​ក្នុង​គុណធម៌ គ្មានចិត្តមេត្តា ប្រព្រឹត្ត​ប្រាសចាក​សេចក្តី​ល្អ ជីវិត​បុគ្គល​នោះ​គ្រាន់តែ​រស់​ដើម្បី​រស់​ប៉ុណ្ណោះ​មិន​បាន​ស្មើនឹង​បណ្ឌិត​ដែល​រស់នៅ​សូ​ម្បី​តែ​១​ថ្ងៃ​ផង ។

ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា អ្នកមាន​អាយុ​វែង តែបើ​ជីវិត​រស់នៅ​នៃ​បុគ្គល​នោះ​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​ល្ងង់ខ្លៅ ដោយ​សេចក្តី​ធ្វេសប្រហែស ឥត​គុណធម៌ មាន​សេចក្តី​ប្រមាទ​ក្នុង​ជីវិត គឺ​ពិតជា​មិន​ប្រសើរ​ឡើយ ។

ចំណែក​បុគ្គល​ដែល​រស់នៅ​ដោយ​ប្រាជ្ញា កុំ​ថា​ឡើយ​មាន​អាយុ​១​រយ​ឆ្នាំ សូ​ម្បី​ត្រឹមតែ​មួយ​ថ្ងៃ​ក៏​គង់​ប្រសើរ​ជាង ព្រោះ​រស់នៅ​ប្រកបដោយ​ប្រយោជន៍ ញុំា​ង​ជីវិត​ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​សេចក្តី​មិន​ប្រមាទ និង​ដល់​ព្រម​ដោយ​ចិត្តជា​កុសលកម្ម ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ