ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាកណ្តាលនិងអ្នក​លេង​ជល់​មាន់​ បញ្ជូនទៅតុលាការ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញា​កណ្តាល​សង្វៀន​បញ្ជល់​មាន់ និង​អ្នក​និយម​លេងល្បែង​បក្សី​ជល់​មាន់​មួយ​ក្រុម​ចំនួន​១៣នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២០ ត្រូវ​បាន​កម្លាំង​​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញបញ្ជូន​ទៅ​តុលាការ ពាក់​ព័ន្ធ​បើក​ឲ្យ​លេងល្បែង​ស៊ីសង​ជល់​មាន់​ខុសច្បាប់ ។…

រាជធានី​ភ្នំពេញ ៖ អាជ្ញា​កណ្តាល​សង្វៀន​បញ្ជល់​មាន់ និង​អ្នក​និយម​លេងល្បែង​បក្សី​ជល់​មាន់​មួយ​ក្រុម​ចំនួន​១៣នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២០ ត្រូវ​បាន​កម្លាំង​​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញបញ្ជូន​ទៅ​តុលាការ ពាក់​ព័ន្ធ​បើក​ឲ្យ​លេងល្បែង​ស៊ីសង​ជល់​មាន់​ខុសច្បាប់ ។

ជន​ពាក់​ព័ន្ធ​មាន ៖
១-ឈ្មោះ ហង់ រស្មី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ (​អាជ្ញាកណ្តាល​)
២-ឈ្មោះ ទិ​ត ណា​ក់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ
៣-​ឈ្មោះ ផេង សុភាព ភេទ​ប្រុស អាយុ​៣២​ឆ្នាំ
៤-ឈ្មោះ ស្រិ​ន រ៉ែ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ
៥-​ឈ្មោះ លាង សុខ​លី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ
៦-ឈ្មោះ បាវ តុលា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ
៧-​ឈ្មោះ ភុ​ន ភី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ
៨-ឈ្មោះ ភុ​ន ធូ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ
៩-ឈ្មោះ អា​រី ហ្វិ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ
១០-ឈ្មោះ សៀ គ​ន្ធា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ
១១-ឈ្មោះ នួន សុ​ភ័​ក្ត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ
១២-ឈ្មោះ ផ​ន សុខា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ
១៣-ឈ្មោះ ថា​ច់ សុភាព ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ (១២​នាក់​ជា​អ្នកលេង​) ។

សូម​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ​តុលា ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប​ករណី​បើក​ឲ្យ​លេងល្បែង​ស៊ី​សង​បញ្ជា​ល់​មាន់​ខុសច្បាប់​មួយ​កន្លែង ប្រ​ព្រឹត្ត​នៅ​ចំណុច​ដី​ឡូត៍​គ្មាន​លេខ ស្ថិត​នៅ​ផ្លូវ​លំ ក្នុងភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌ​ប្ញស្សី​កែវ ដោយ​បានការ​អនុញ្ញាត​ពី​លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

កិច្ច​បង្ក្រាប​នោះ​ សមត្ថ​កិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​១៣នាក់ មាន​ម្នាក់​ជា​អាជ្ញា​កណ្តាល និង​១២​នាក់​ជា​អ្នក​ពេញ​និយម​ភ្នាល់​ចាក់​លុយ​ដាច់​បាយ​ដាច់​ទឹក រហូត​ខ្លះ​លះបង់​ការងារ​រកស៊ី ឲ្យ​តែ​មាន​វង់ល្បែង​ស៊ីសង​បញ្ជា​ល់​មាន់ ។ ក្នុង​នោះ​ សមត្ថ​កិច្ច​បាន​ចាប់​ដកហូត វត្ថុ​តាង​មាន់​២​ក្បាល រួម​ទាំង​ឧបករណ៍​ពាក់​ពន្ធ​(​តុ កៅអី​)​មួយ​ចំនួន​ទៀត​ផង ។ ក្រោយ​ពេល​បង្ក្រាប​សមត្ត​កិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​មនុស្ស​ទាំង​១៣ នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញតាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ