មូលហេតុ​អ្នក​គួរ​កសាង​ឈ្មោះ​សម្រាប់​ខ្លួនឯង​សិន​មុន​ពេល​ចាប់ផ្តើម​អាជីវកម្ម


មុន​ពេល​អ្នក​សម្រេចចិត្ត​ចាប់ផ្តើម​អាជីវកម្ម​មួយ អ្នក​គួរតែ​ព្យាយាម​កសាង​ឈ្មោះ​សម្រាប់​ខ្លួនឯង​ជា​មុន​សិន​។ អ្នក​អាច​ធ្វើ​វា​បាន​ដោយ​សម្រេច​បាន​នូវ​អ្វី​ធំ​ៗ​ក្នុង​វិស័យ​របស់​អ្នក ឬ​ការ​បង្ហាញខ្លួន​លើ​ប្រព័ន្ធ​សង្គម​ជាដើម​។ តែ​មូលហេតុ​អ្វី​បានជា​វា​មាន​សារៈសំខាន់​សម្រាប់​ការ​ជោគជ័យ​របស់​អាជីវកម្ម​នៅ​ថ្ងៃ​អនាគត​របស់​អ្នក?

១. ប្រជាប្រិយភាព​ទាក់ទាញ​ការ​គាំទ្រ
ប្រសិនបើ​អ្នកមាន​ក្រុម​អ្នកគាំទ្រ​ច្រើន អ្នក​នឹង​មាន​ភាព​ងាយស្រួល​ជាង​អ្នក​ដទៃ​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​អាជីវកម្ម​របស់​អ្នក​។ នៅ​ពេល​ដែល​អ្នក​ចាប់ផ្តើម​អាជីវកម្ម​របស់​អ្នក​ហើយ អ្នក​មិន​ចាំបាច់​ព្រួយបារម្ភ​ច្រើន​ក្នុង​ការ​ណែនាំ​ពី​អ្នក​និង​អាជីវកម្ម​របស់​អ្នក​ទេ​ព្រោះ​អ្នកមាន​ឈ្មោះ​សម្រាប់​ទៅ​ហើយ​ក្នុង​វិស័យ​នោះ​។

២. ពេលវេលា
ការ​គ្រប់គ្រង​អាជីវកម្ម​ទាមទារ​ពេលវេលា​ច្រើន​ណាស់​។ អាជីវករ​ជា​ច្រើន​ធ្វើការ​ប្រមាណ ៦០ ម៉ោង​ឯណោះ​ក្នុង​មួ​យស​ប្តា​ហ៍ ដូច្នេះ​អ្នក​នឹង​មិន​មាន​ពេលវេលា​ច្រើន​ក្នុង​ការ​កសាង​ឈ្មោះ​ផ្ទាល់ខ្លួន​របស់​អ្នក​នៅ​ពេល​ដែល​អ្នក​ចាប់ផ្តើម​អាជីវកម្ម​ហើយ​ទេ​។

៣. ទាក់ទាញ​អ្នក​វិនិយោគ និង​ដៃគូ​សហការ
ការ​មានឈ្មោះ​ផ្ទាល់ខ្លួន​ឲ្យ​ក៏​អនុញ្ញាត​ឲ្យ​អ្នក​ទាក់ទាញ​អ្នក​វិនិយោគ និង​ដៃគូ​សហការ​សម្រាប់​អាជីវកម្ម​របស់​អ្នក​ដែរ​។ គំនិត​អាជីវកម្ម​របស់​អ្នក​នឹង​កាន់តែ​គួរ​ឲ្យ​ចាប់អារម្មណ៍​ប្រសិនបើ​អ្នកមាន​អ្នក Follow ច្រើន​លើ​ប្រព័ន្ធ​សង្គម និង​ប្រសិនបើ​អ្នក​ទទួល​បានការ​ទុកចិត្ត​ពី​សំណាក់​អ្នកគាំទ្រ​របស់​អ្នក​។

៤. ឱកាស​ជោគជ័យ​នៅ​ថ្ងៃ​មុខ
អាជីវកម្ម​ជា​ច្រើន​បរាជ័យ​ក្នុង​រយៈពេល ៥​ឆ្នាំ​ដំបូង​នៃ​ការ​បើក​ដំណើរការ​។ ប្រសិនបើ​អ្នកមាន​ឈ្មោះ​ហើយ​ក្នុង​វិស័យ​របស់​អ្នក អ្នក​មិន​ចាំបាច់​ព្រួយបារម្ភ​ច្រើន​ឡើយ​នៅ​ពេល​ដែល​អាជីវកម្ម​របស់​អ្នក​បរាជ័យ ព្រោះ​ឈ្មោះ និង​បទ​ពិសោធន៍​របស់​អ្នក​នឹង​អាច​ឲ្យ​អ្នក​រកបាន​ឱកាស​ការងារ ឬ​ឱកាស​អាជីវកម្ម​ដទៃ​ទៀត​នៅ​ថ្ងៃ​អនាគត​ ៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ