ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធសាស្ត្រ​ក្នុង​ការ​ចាត់ចែង​ពេលវេលា កម្លាំង និង​ការ​ផ្តោត​ស្មារតី

3 ឆ្នាំ មុន

មនុស្ស​ជា​ច្រើន​ចំណាយ​ពេលវេលា​លើ​ការ​ព្យាយាម​ធ្វើ​អ្វីមួយ ឬ​ចាត់ចែង​អ្វីមួយ​ ។ ពួក​យើង​ផ្តោត​ស្មារតី​លើ​កិច្ចការ​ធំ​ៗ និង​ត្រូវ​ចូលរួម​ក្នុង​កិច្ចប្រជុំ ទាក់ទង​ទៅ​ភ្ញៀវ និង​សួរនាំ​បុគ្គលិក​ពី​ការងារ​ដទៃ​ជាដើម​។ ការ​ធ្វើ​ដូច្នេះ​បង្ក​ជា​បញ្ហា​ធំ​មួយ​ដែល​អាច​ងាយ​ឲ្យ​អ្នក​ខ្ជះខ្ជាយ​ពេលវេលា និង​ងាយ​នឹង​អស់កម្លាំង​ផង​ដែរ​។ ដើម្បី​មាន​ពេលវេលា…

មនុស្ស​ជា​ច្រើន​ចំណាយ​ពេលវេលា​លើ​ការ​ព្យាយាម​ធ្វើ​អ្វីមួយ ឬ​ចាត់ចែង​អ្វីមួយ​ ។ ពួក​យើង​ផ្តោត​ស្មារតី​លើ​កិច្ចការ​ធំ​ៗ និង​ត្រូវ​ចូលរួម​ក្នុង​កិច្ចប្រជុំ ទាក់ទង​ទៅ​ភ្ញៀវ និង​សួរនាំ​បុគ្គលិក​ពី​ការងារ​ដទៃ​ជាដើម​។ ការ​ធ្វើ​ដូច្នេះ​បង្ក​ជា​បញ្ហា​ធំ​មួយ​ដែល​អាច​ងាយ​ឲ្យ​អ្នក​ខ្ជះខ្ជាយ​ពេលវេលា និង​ងាយ​នឹង​អស់កម្លាំង​ផង​ដែរ​។

ដើម្បី​មាន​ពេលវេលា និង​កម្លាំង​ដើម្បី​សម្រេច​បាន​កិច្ចការ​ធំ​ៗ ខណៈ​ដែល​នៅ​សល់​ពេលវេលា​សម្រាប់​មើលថែ​ខ្លួនឯង​និង​មនុស្ស​ជាទី​ស្រលាញ់ អ្នក​អាច​សាកល្បង​អនុវត្ត​តាម​យុទ្ធសាស្ត្រ​ខាងក្រោម​នេះ​បាន​៖

១. បែងចែក​ការងារ​ក្នុង​ស​ប្តា​ហ៍​នីមួយ​ៗ
ប្រសិនបើ​ការងារ​របស់​អ្នក​ទាក់ទង​ទៅ​នឹង​ការ​បំពេញ​កិច្ចការ និង​ការ​គ្រប់គ្រង​កិច្ចការ អ្នក​អាច​បែងចែក​ថ្ងៃ​ដែល​អ្នក​ទុក​សម្រាប់​តែ​បំពេញ​កិច្ចការ​ដូច​ជា​ការ​សរសេរ​អត្ថបទ ឬ​ថត​វី​ឌី​អូ​ជាដើម និង​ថ្ងៃ​ដែល​អ្នក​ទុក​សម្រាប់​ចាត់ចែង​ការងារ​ដែល​មាន​ក្នុង​ស្ថាប័ន​ដូច​ជា​ការ​ត្រួតពិនិត្យ​ការងារ​របស់​មិត្ត​រួមការ​ងារ​ដទៃ​។

ការ​ធ្វើ​ដូច្នេះ​អនុញ្ញាត​ឲ្យ​អ្នក​ផ្តោត​ស្មារតី​បាន​ល្អ​ជាង​មុន​លើ​កិច្ចការ​ដែល​សំខាន់​សម្រាប់​ថ្ងៃ​នីមួយ​ៗ​។ លើស​ពី​នេះ​ទៅ​ទៀត ប្រសិនបើ​អ្នកមាន​ក្រុមការងារ​ដែល​ធ្លាប់តែ​ពឹងផ្អែក​ច្រើន​លើ​អ្នក​នោះ ការ​ដើរ​ចេញ​ខ្លះ​អាច​បង្ខំ​ឲ្យ​ពួក​គេ​រក​ដំណោះស្រាយ​ដោយ​ខ្លួនឯង និង​ចាប់ផ្តើម​មាន​ឯករាជ្យ​ភាព​ជាង​មុន​ដែរ​។

២. បែងចែក​ពេលវេលា​ក្នុង​ថ្ងៃ​នីមួយ​ៗ
មនុស្ស​ម្នាក់​ៗ​តែងតែមាន​ពេល​ដែល​ពួក​គេ​អាច​ធ្វើការ​បាន​ដោយ​មាន​ប្រសិទ្ធភាព​ជាងគេ​។ ក្នុង​ពេល​នោះ អ្នក​អាច​ទុក​វា​សម្រាប់​កិច្ចការ​ដែល​ទាមទារ​ឲ្យ​អ្នក​គិត​ច្រើន ឬ​ផ្តោត​ស្មារតី​ច្រើន ខណៈ​ដែល​ទុក​ពេលវេលា​ដទៃ​សម្រាប់​កិច្ចការ​តូចតាច​ដូច​ជា​ការ​ឆ្លើយ​តប​អ៊ីមែល និង​ចូលរួម​កិច្ចប្រជុំ​ជាដើម​។

៣. បង្កើត​ជា​ទម្លាប់​ក្នុង​ការងារ
អ្នក​មិន​អាច​បង្ខំ​ឲ្យ​ខួរក្បាល​របស់​អ្នក​ចាប់ផ្តើម​ធ្វើការ​ងារ​បាន​ទេ​ប្រសិនបើ​អ្នក​មិន​ទាន់​បាន​ត្រៀមខ្លួន​សម្រាប់​វា​។ អ្នក​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ដោយ​បង្កើត​ជា​ទម្លាប់​អ្វីមួយ​ដែល​អ្នក​ត្រូវធ្វើ​មុន​ពេល​ចាប់ផ្តើម​ធ្វើ​ការងារ​។ ទម្លាប់​ទាំងនេះ​នឹង​ផ្តល់​សញ្ញា​ដល់​ខួរក្បាល​របស់​អ្នក​ថា​វា​ដល់​ពេលធ្វើការ​ហើយ​។ ឧទាហរណ៍​នៃ​ទម្លាប់​ទាំងនេះ​រួម​មានការ​ផឹក​កាហ្វេ​បន្តិច​មុន​ពេល​ចាប់ផ្តើម​ធ្វើការ ការ​ពត់​ខ្លួន ឬ​ការ​រៀបចំ​តុ​ធ្វើការ​ជាដើម​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ