ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​អាង​ត្រពាំង​ថ្ម មាន​កម្ពស់​ទឹក​១៨,៩៦​ម៉ែត្រ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អភិបាលស្រុក​ភ្នំស្រុក​ថា ទឹក​អាង​ត្រពាំង​ថ្ម​ហ្នឹង​កម្ពស់​ទឹក​១៨,៩៦​ម៉ែត្រ​រហូត​ដល់​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២០​នេះ​។ លោក យឹ​ម សំណាង អភិបាលស្រុក​ភ្នំស្រុក​បាន​ប្រាប់​ល្ងាច​ថ្ងៃ​ទី​២៦…

ខេត្តបន្ទាយមានជ័យ ៖ អភិបាលស្រុក​ភ្នំស្រុក​ថា ទឹក​អាង​ត្រពាំង​ថ្ម​ហ្នឹង​កម្ពស់​ទឹក​១៨,៩៦​ម៉ែត្រ​រហូត​ដល់​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២០​នេះ​។ លោក យឹ​ម សំណាង អភិបាលស្រុក​ភ្នំស្រុក​បាន​ប្រាប់​ល្ងាច​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២០​ថា ទឹក​អាង​ត្រពាំង​ថ្ម​ស្រុក​ភ្នំស្រុក​ហ្នឹងហើយ​ក្នុង​កម្ពស់​ទឹក​១៨,៩៦​ម៉ែត្រ​ខណៈ​ដែល​រយៈពេល​២​ទៅ​៣​ថ្ងៃមុន​ទឹក​មានការ​ហក់​ឡើង​រាល់​ថ្ងៃជា​ការ​ព្រួយបារម្ភ​ចំពោះ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ និង​ប្រជាពលរដ្ឋ​ក្លា​ចបាក់​ទំ​ណ​ប់​នៅ​ពេល​ទឹកជំនន់​ធ្លាក់​ពី​ផ្នែក​ខាងលើ​ខ្លាំង​ស្រុង​ចូល​អាង​ត្រពាំង​ថ្ម​ស្រុក​ភ្នំស្រុក​។

លោក​បាន​បញ្ជាក់​ថា ទឹកជំនន់​អាង​ត្រពាំង​ថ្ម​ស្រុក​ភ្នំស្រុក​ដែល​ហក់​ឡើង​ខ្លាំង​ហើយរ​ដូច​ធ្លាក់​ខ្យល់​ផង​ដោយ​ទឹករ​លក់​ខ្លាំង​បុក​ជ្រាំង​បណ្តាល​បាក់​មាត់​ជ្រាំង និង​ប្រេះ​ខ្នង​អាង​ទើប​ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​បើកទ្វារ​ទឹក​ស្ពាន​ទាំង​បី​នៅ​អាង​ត្រពាំង​ថ្ម​ដែល​ទំហំ​ជិត​១០​គីឡូម៉ែត្រ​បួន​ជ្រុង​។ លោក យឹ​ម សំណាង បាន​បញ្ជាក់​ថា​៖​ជា​ការ​ព្រួយបារម្ភ​ពី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ប្រជាពលរដ្ឋ​បាន​យក​កា​រ៉ុ​ង​ច្រក​ដី​បិទ​ខ្នង​ទំនប់ និង​កន្លែង​ទឹក​រលក​បុក​ជ្រាំង​បណ្តាល​ច្រុះ​ដាច់​ការពារ​ទឹក​ហូរ​កាត់​ខ្នង​ទំនប់ និង​បាក់​ខ្នង​អាង​បណ្តាល​ប៉ះពាល់​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ស្រុក​ភ្នំស្រុក​។

ហើយ​ជា​ការ​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​ឯកឧត្តម សេរី កុសល់ តំណាងរាស្ត្រ​មណ្ឌល​ខេត្តបន្ទាយមានជ័យ​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជា​ប្រចាំ​នៅ​អាង​ត្រពាំង​ថ្ម​ស្រុក​ភ្នំស្រុក ហើយ​បាន​ឧ​ត្ថ​ម្ភ​ថវិកា​សម្រាប់​ទិញ​សម្បក​កា​រ៉ុ​ង​សម្រាប់​ច្រក​ដី​បិទ​ខ្នង​ទំនប់ និង​សម្ភារ​ជូន​ដល់​អាជ្ញាធរ​ភូមិ​សម្រាប់​ប្រជាពលរដ្ឋ​។ ក្នុង​ឱកាស​នោះ​ឃើញ​វត្តមាន​ឯកឧត្តម ចាន់ ស៊ី​ណាត អនុរដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​រួម​ជាមួយ​ក្រុមការងារ​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​នៅ​អាង​ត្រពាំង​ថ្ម​នៅ​ពេល​ទឹកជំនន់​ត្រូវ​បាន​ហក់​ឡើង​ខ្លាំង​ដែល​ជា​ការ​ព្រួយបារម្ភ​នៅ​ពេល​ដែល​មាន​ខ្នង​ទំនប់​ត្រូវ​ប្រេះស្រាំ​ដែល​មន្ត្រី​ជំនាញ​កំពុង​ឈូស​ឆាយ​កិន​បង្ហាប់​ការពារ​នៅ​ស្រុក​ភ្នំស្រុក​៕ ដោយ ៖ ប៊ុ​ន ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ