ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំផ្ទុះ​គ្រាប់បែក​នៅ​ថ្នាក់រៀន សិស្ស​ស្លា.ប់​៧​នាក់ របួស​ជាង​១២០​នាក់ ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន

3 ឆ្នាំ មុន

អ៊ី​ស្លា​ម៉ា​បា​ដ ៖ ប្រភព​ពី​មន្ទី​ពេទ្យ និង​មន្ត្រី​ប៉ូ​លី​ស បាន​និយាយ​ថា សិស្ស​៧​នាក់ ត្រូវ​បាត់បង់​ជីវិត​ភ្លាម​ៗ និង​មនុស្ស​ជាង​១២០​នាក់​ទៀត បាន​រង​របួស នៅ​ពេល​ដែល​គ្រាប់បែក​មួយ​បាន​ផ្ទុះ​នៅ​ខាងក្នុង​សាល​សាលារៀន​មួយ…

អ៊ី​ស្លា​ម៉ា​បា​ដ ៖ ប្រភព​ពី​មន្ទី​ពេទ្យ និង​មន្ត្រី​ប៉ូ​លី​ស បាន​និយាយ​ថា សិស្ស​៧​នាក់ ត្រូវ​បាត់បង់​ជីវិត​ភ្លាម​ៗ និង​មនុស្ស​ជាង​១២០​នាក់​ទៀត បាន​រង​របួស នៅ​ពេល​ដែល​គ្រាប់បែក​មួយ​បាន​ផ្ទុះ​នៅ​ខាងក្នុង​សាល​សាលារៀន​មួយ នៅ​ក្នុង​រដ្ឋធានី Peshawar នៃ​ខេត្ត Khyber Pakhtunkhwa ភាគ​ពាយព្យ​ប្រទេស​ប៉ា​គី​ស្ថាន នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២៧ ខែតុលា​នេះ បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិ​ន​ហួរ ។

លោក Tariq Burki អនុប្រធាន​មន្ទីរពេទ្យ Lady Reading បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ពួក​គេ​បាន​ទទួល​សាកសព​ចំនួន​៧​នាក់ និង​អ្នក​រង​របួស​ចំនួន ៩០​នាក់ ចូល​មក​មន្ទីរពេទ្យ​នេះ ខណៈ​ដែល ជន​រង​គ្រោះ​ប្រហែលជា ៣០​នាក់​ទៀត កំពុង​ទទួល​ការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដទៃ ។

លោក Tariq Burki បាន​បន្ថែម​ថា ក្នុង​ចំណោម​អ្នក​រង​របួស​ទាំងអស់ មាន​ជន​រង​គ្រោះ ៥​នាក់ ស្ថិត​ក្នុង​ស្ថានភាព​រលាក​ធ្ងន់ធ្ងរ និង​កំពុង​សង្គ្រោះ​បន្ទាន់ ។

ដោយឡែក​លោក Peshawar Waqar Ahmad ស្នងការ​ក្រុង បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិ​ន​ហួរ​ថា កម្លាំង​ជំនាញ​រក​ឃើញ ការ​ផ្ទុះ​នេះ​កើតឡើង​ពី​គ្រឿងផ្ទុះ​កែ​ច្នៃ ដែល​គេ​លាក់​ទុក នៅ​ក្នុង​កាបូប​សិស្សសាលា​មួយ ។

លោក​និយាយ​បន្ត​ថា កាបូប​ដែល​ផ្ទុក​គ្រឿងផ្ទុះ មាន​ទម្ងន់​ប្រហែល​ពី​៥ ទៅ​៨​គីឡូក្រាម ត្រូវ​ពួក​សកម្មប្រយុទ្ធ​ដាក់​លាក់​នៅ​ខាងក្នុង​សាល​មួយ នៃ​វិទ្យាស្ថាន​នោះ ។

លោក​បន្ថែម​ទៀត​ថា ជន​រង​គ្រោះ មាន​អាយុ​ចន្លោះ​ពី​១៥ ទៅ​១៨​ឆ្នាំ ដែល​អ្នកខ្លះ ត្រូវ​រលាក និង​រង​របួស​យ៉ាងធ្ងន់ធ្ងរ ដោយសារ​អគ្គិភ័យ​បាន​ឆាបឆេះ​បន្ទាប់​ពី​ការ​ផ្ទុះ​សារធាតុ​គីមី​មួយ​ចំនួន​ប្រើ​នៅ​ក្នុង​ឧបករណ៍​ផ្ទុះ​នោះ ហើយ​បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​អាគារ​ផង​ដែរ ។ ប៉ូ​លី​ស បាន​បិទ​បរិវេណ​សាលា និង​តំបន់​ក្បែរ​គ្នា ដើម្បី​ធ្វើការ​ស៊ើបអង្កេត ។

រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ក្រុម​ណាមួយ ឬ​បុគ្គល​ណា​ម្នាក់ អះអាង​ពី​ការ​វាយប្រហារ​នេះ​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ