ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​ខេត្ត​សហការ​ជាមួយ​មន្ទីរ​ជំនាញ ចុះ​ស្តារ​សម្អាត​បឹង​កន្សែង និង​បឹង​កម្សាន្ត

2 ខែ មុន
  • Ratanakiri Province

ខេត្តរតនគិរី ៖ អាជ្ញាធរ​ក្រុង​បាន​លុង​សហការ​ជាមួយ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​រួម​នឹង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២០ បាន​ចុះ​ធ្វើការ​ស្តារ​សម្អាត បឹង​កម្សាន្ត​ឱ្យ​ផ្ទៃ​បឹង​មួយ​នេះ​មាន​សោភ័ណ​ភាព​ស្រស់បំព្រង​ឡើង​វិញ​។…

ខេត្តរតនគិរី ៖ អាជ្ញាធរ​ក្រុង​បាន​លុង​សហការ​ជាមួយ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​រួម​នឹង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២០ បាន​ចុះ​ធ្វើការ​ស្តារ​សម្អាត បឹង​កម្សាន្ត​ឱ្យ​ផ្ទៃ​បឹង​មួយ​នេះ​មាន​សោភ័ណ​ភាព​ស្រស់បំព្រង​ឡើង​វិញ​។ លោក សាយ សា​មាន ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តរតនគិរី បានឱ្យ​ដឹង​ក្នុង​ឱកាស​ចុះ​ដឹកនាំ​ការ​ស្តារ​សម្អាត​បឹង​កម្សាន្ត​នា​ពេល​នោះ​ថា៖

ដោយ​មានការ​គិតគូរ​យកចិត្តទុកដាក់​ពី​សំណាក់ ឯកឧត្តម ថង សា​វុន អភិបាលខេត្ត​រតនគិរី​បាន​បញ្ជា​ឱ្យ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​សហការ​ជាមួយ​អាជ្ញាធរ​ក្រុង​បាន​លុង ធ្វើការ​ស្តារ​សម្អាត​ផ្ទៃ​បឹង​ចំនួន​២​ក្នុង​ក្រុង គឺ​បឹង​កន្សែង និង​បឹង​កម្សាន្ត​។ ការ​កាយ​យក​ចេញ​នោះ​មាន​ស្មៅ​ចក ដែល​ដុះ​រីក​រាលដាល និង​ល្បាប់​ភក់​ស្ទើរ​ពេញ​ផ្ទៃ​បឹង​ទៅ​ហើយ នោះ​ដើម្បី​ឱ្យ​ផ្ទៃ​បឹង​មាន​សភាព​ស្រស់​ស្អាត​ឡើង​វិញ​ក៏​ដូច​ជា​ការ​លើកកម្ពស់​សោភ័ណ​ភាព​បឹង​ឱ្យ​មាន​លក្ខណៈ​ធម្មជាតិ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ មក​ទស្សនា​កម្សាន្ត​ផង​ដែរ​។

លោក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាន​លុង ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ដ្ឋា​ន​ជុំវិញ​បឹង​ក៏​ត្រូវ​តែ​ចូលរួម​សម្អាត​អនាម័យ​បរិស្ថាន​នៅ​ជុំវិញ​បឹង​នោះ​ផង ដើម្បី​ឱ្យ​ផ្ទៃ​បឹង​ធានា​បាន​នូវ​និរន្តរភាព​បរិស្ថាន​មួយ​ប្រកបដោយ​គុណភាព និង​ភាព​ស្រស់​ស្អាត​សម្រាប់​ខេត្តរតនគិរី​នេះ​ផង​ដែរ​៕ ដោយ ៖ ផង់ វិ​ន