ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះយល់ដឹងពាក្យ «មរតកវប្បធម៌រូបី» និង «មរតកវប្បធម៌អរូបី» ជាអ្វី?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការចែករំលែកបទពិសោធការងារលើកកម្ពស់សិល្បៈទស្សនីយភាព និងការផ្សព្វផ្សាយវប្បធម៌ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាព…

រាជធានីភ្នំពេញ ៖ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការចែករំលែកបទពិសោធការងារលើកកម្ពស់សិល្បៈទស្សនីយភាព និងការផ្សព្វផ្សាយវប្បធម៌ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ហាប់ទូច រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

នាឱកាសនោះផងដែរ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការ បានចែករំលែកចំណេះដឹងខ្លះៗដល់សិក្ខាកាមរួមមាន៖
១. និយមន័យ «មរតកវប្បធម៌រូបី» ជាមរតកវប្បធម៌ គឺមិនត្រឹមតែជាស្នាដៃវប្បធម៌ ដូចជាសំណង់ប្រាសាទ រមណីដ្ឋានប្រវត្តិសាស្រ្ត ឬវត្ថុសិល្បៈនានា ដែលយើងមើលឃើញ ប៉ះបាននោះទេ តែបានរួមបញ្ជូលទាំងធនធាន ចំណេះដឹង ជំនាញ ប្រពៃណី ទំនៀមទំលាប់ ជំនឿ ដែលស្តែងឡើងជាពិសេសក្នុងវិស័យប្រពៃណីតាមការចងចាំ សិល្បទស្សនីយភាព កិច្ចប្រតិបត្តិសង្គម និងជំនឿសាសនា។

២. និយមន័យ«មរតកវប្បធម៌អរូបី» តែងមានភាពជិតស្និត និងអាស្រ័យឲ្យគ្នាទៅវិញទៅមកនឹងមរតកវប្បធម៌រូបី ជាទូទៅមរតកវប្បធម៌អរូបី គឺយកភាសានិយាយ ជាយានសំខាន់ណាស់ ជាពិសេសក្នុងផ្នែកប្រពៃណីតាមការចងចាំ ដូចជា៖ សុភាសិត ពាក្យបណ្តៅ រឿងនិទាន ចម្រៀង រឿងព្រេង ទេពកថា កំណាព្យ ពាក្យស្មូត្រ របាំ ល្ខោន ។ល។ យើងក៏អាចចាត់ទុក «មរតកវប្បធម៌អរូបី » គឺជា មរតករស់ ដែលសំដៅដល់ទិដ្ឋភាពរស់នៅរបស់មនុស្ស តាមរយៈការប្រតិបត្តិ ការសម្តែង ការប្រាស្រ័យទាក់ទងគ្នា ប្រពៃណីទំនៀមទំលាប់ ចំណេះដឹង ជំនាញ ដែលត្រូវផ្ទេរបន្តពីជំនាន់មួយទៅជំនាន់មួយ។

ឯកឧត្តម រដ្ឋលេខាធិការក៏បានផ្តល់ធាតុចូលសំខាន់ៗ៥ចំណុចក្នុងការលើកកម្ពស់ការអភិរក្ស និងការលើកស្ទួយមរតកវប្បធម៌អរូបីផងដែរក្នុងនោះរួមមាន៖
១. ការបណ្តុះបណ្តាលជំនាញ និងការផ្ទេរចំណេះដឹង
២. ការធ្វើបញ្ជីសារពើភណ្ឌមរតកវប្បធម៌អរូបី
៣. ការជ្រើសរើស និងការទទួលស្គាល់ជាវីរសិល្បករ និងមរតកមនុស្សរស់
៤. ការផ្សព្វផ្សាយវប្បធម៌
៥. ការបង្កើតស្នាដៃថ្មី៕

អត្ថបទសរសេរ ដោយ