ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខ​សញ្ញា​យ៉ាង​សកម្ម​​នៅ​ភ្នំពេញ​សម្រេច​​​ជិត​10​ដង ​ដល់​វេលា​អស់​លក្ខណ៍​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជន​វ័យក្មេង​ដែល​ជា​មុខសញ្ញា​ឆក់​យ៉ាង​សកម្ម​នៅ​រាជធានី​ភ្នំពេញ ជា​ពិសេស​​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌទួលគោក ដែល​បាន​ធ្វើ​សកម្មភាព​ជិត​១០​លើក​មក​ហើយ​​នោះ ពេល​នេះ​ត្រូវ​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​២ និង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​សែន​ជ័យ ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់ចាប់ខ្លួន​បាន​២​នាក់ ចំណែក​ម្នាក់​ទៀត​កំពុង​រត់គេចខ្លួន​នៅ​ឡើយ…

រាជធានី​ភ្នំពេញ ៖ ជន​វ័យក្មេង​ដែល​ជា​មុខសញ្ញា​ឆក់​យ៉ាង​សកម្ម​នៅ​រាជធានី​ភ្នំពេញ ជា​ពិសេស​​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌទួលគោក ដែល​បាន​ធ្វើ​សកម្មភាព​ជិត​១០​លើក​មក​ហើយ​​នោះ ពេល​នេះ​ត្រូវ​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​២ និង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​សែន​ជ័យ ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់ចាប់ខ្លួន​បាន​២​នាក់ ចំណែក​ម្នាក់​ទៀត​កំពុង​រត់គេចខ្លួន​នៅ​ឡើយ ។

ការ​ចាប់ខ្លួន​បាន​នេះ គឺ​បន្ទាប់​ពី​ក្រុម​ជន​សង្ស័យ​ខាងលើ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់ កាល​ពី​វេលា​ម៉ោង​ប្រមាណ​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​រថភ្លើង ក្នុង​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ បណ្ដាល​ឲ្យ​ស្ត្រី​រង​គ្រោះ​ដួលរង​របួស​រហូត​សន្លប់​ស្ដូកស្ដឹង​នៅ​នឹង​កន្លែង ។

មន្ត្រី​នគរបាល​និយាយ​ថា ជនសង្ស័យ​ដែល​ចាប់ខ្លួន​បាន​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ ប៊ុ​ន ឈឿ​ន​ពិ​សិទ្ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ក្នុង​បុរី​ពិភព​ថ្មី​ឈូក​វ៉ា​១ ក្នុងភូមិ​អណ្ដូង សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ត្រូវ​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២០ នៅ​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ម្នាក់​ទៀត​ឈ្មោះ ហុ​ន ប៊ុ​ន​ខេ​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ក្រាំងចេក ឃុំ​ដើម​ឫស ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រូវ​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ។ រីឯ​ជន​ដែល​កំពុង​រត់គេច​ខ្លួន ត្រូវ​បាន​ស្គាល់​ហើយ​គឺ​ឈ្មោះ អា​ហ្ស​ង់​ទី​ន ភេទ​ប្រុស អាយុ​ប្រហែល​១៨​ឆ្នាំ ទីលំនៅ​មិន​ពិតប្រាកដ ។

ប្រភព​ដដែល​បន្ត​ថា ស្ត្រី​រង​គ្រោះ​ចុង​ក្រោយ​គេ​ក្នុង​អំពើ​ឆក់​នេះ​ឈ្មោះ គង់ សុខ​ជា អាយុ​៤៤​ឆ្នាំ មុខរបរ​លក់​លត​ឆា មាន​ទីលំនៅ​ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ នៅ​ក្នុង​កាបូប​ដែល​ត្រូវ​ជនសង្ស័យ​ឆក់​មាន លុយចំនួន​១​សែន​រៀល ទូរស័ព្ទ​១​គ្រឿង និង​អត្ត
សញ្ញាណ​ប័ណ្ណ​១​សន្លឹក ។

មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​ជិះ​ម៉ូតូ​១​គ្រឿង​ចេញពី​ទិញ​អីវ៉ាន់​នៅ​ផ្សារ​ស៊ិន​ជូ​រី​ផ្លា​ហ្សា ត្រឡប់​​ទៅ​ផ្ទះ លុះ​ទៅ​ដល់​ចំណុច​ខាងលើ ស្រាប់​តែ​ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ​ស៊ុ​យ​ហ្សុ​៊​យ​គី​និ​ច​១​គ្រឿង ដេញ​តាម​ធ្វើ​សកម្មភាព​ឆក់​យក​យក​កាបូប​បណ្ដាល​ឲ្យ​ស្ត្រី​រង​គ្រោះ​ដួល​រង​របួសធ្ងន់​រហូត​សន្លប់ ។ បន្ទាប់​ពី​ឆក់​កាបូប​បាន​ហើយ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​បាត់​ស្រមោល ចំណែក​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ទាក់​ទង​ហៅ​រថយន្ត​ពេទ្យ​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ។

ក្រោយ​ពេល​កើតហេតុ នគរបាល​ប៉ុស្តិ៍​កាកាប​ទី​២ និង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍សែន​សែន​ជ័យ បាន​ទៅ​កាន់​កន្លែង​កើតហេតុ និង​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​នៅផ្ទះ​ប្រជា​ពលរដ្ឋ​ក្បែរ​នោះ ឃើញ​ភិនភាគ​ជនសង្ស័យ​និង​ធ្វើការ​ស្រាវជ្រាវ ។ រហូត​ដល់​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី​២៥ ខែតុលា ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ឈ្មោះ ប៊ុ​ន ឈឿ​ន​ពិ​សិទ្ធ កំពុង​បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​ជាមួយ​យុវជន​ម្នាក់ ។ ភ្លាម​ៗ​នោះ កម្លាំង​នគរបាល​ក៏​ដេញ​តាម​ហើយ​ជនសង្ស័យ​រូប​នេះ​បាន​លោត​ចុះ​ពី​ម៉ូតូ​រត់គេច​ខ្លួន តែ​រត់​អត់​រួច​ក៏​ត្រូវ​ចាប់ខ្លួន​បាន រួច​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ ។

លុះ​មក​ដល់​ថ្ងៃ​ទី​២៦ ខែតុលា កម្លាំង​នគរ​បាល​ដដែល​បាន​បន្ត​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ចាប់ខ្លួន​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ ហុ​ន ប៊ុ​ន​ខេ​ង ហើយ​នាំ​ទៅ​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ព្រមទាំង​តាម​ស្វែងរក​ចាប់ខ្លួន​ឈ្មោះ​អា​ហ្ស​ង់​ទី​ន​ដែល​កំពុង​រត់គេច​ខ្លួន ។

ក្រោយ​ពេល​ចាប់ខ្លួន ជន​ឈ្មោះ ប៊ុ​ន ឈឿ​នពិ​សិទ្ធ សារភាព​ថា ខ្លួន​និង​បក្សពួក​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ខាងលើ​នោះ​មែន ហើយ​កន្លង​មក ពួក​គេ​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​កា
បូ​ប​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ជិត​១០​ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ