ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​ល្អ ! គ្រឹះស្ថានសិក្សា​សាធារណៈ​បើក​ដំណើរការ​ឡើង​វិញ​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​ប្រកាស​បើក​ដំណើ រការ​គ្រឹះស្ថានសិក្សា​សាធារណៈ ចាប់ពី​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ដល់​ខែធ្នូ ឆ្នាំ​២០២០​ជា​ដំណាក់កាល​ទី​៣ ។…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​ប្រកាស​បើក​ដំណើ រការ​គ្រឹះស្ថានសិក្សា​សាធារណៈ ចាប់ពី​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ដល់​ខែធ្នូ ឆ្នាំ​២០២០​ជា​ដំណាក់កាល​ទី​៣ ។

យោង​តាម​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ​ចេញផ្សាយ នៅ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២០ ស្តី​ពី​ការ​បើក​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ​ក្នុង​ដំណាក់កាល​ទី​៣ បាន​ឲ្យ​ដឹង​ថា គ្រប់​គ្រឹះស្ថាន​សា​ធា​ណៈ​ត្រូវ​បន្ត និង​បើក​ដំណើរការ​ឡើង​វិញ​ក្នុង​ដំណាក់កាល​ទី​៣ ចាប់ពី​ថ្ងៃ​ទី​០២ ខែវិច្ឆិកា រហូត​ដល់​ដំណាច់​ខែធ្នូ ឆ្នាំ​២០២០ ។ ការ​អនុវត្ត​ឆមាស​ទី​២ នៃ​ឆ្នាំ​សិក្សា​២០១៩ -២០២០ គិត​ចាប់ពី​ថ្ងៃ​ទី​៧ ខែកញ្ញា​ដល់​ដំណាច់​ខែធ្នូ ឆ្នាំ​២០២០ ។

ក្រសួង​បាន​បន្ត​ថា គ្រប់​គ្រឹះស្ថាន​ម​ត្តេ​យ្យ​សិក្សា និង​កន្លែង​ផ្តល់​សេវា​អប់រំ​កុមារ​តូច ត្រូវ​បើក​ដំណើរការ​បង្រៀន និង​រៀន​ពេញលេញ​គ្រប់​កម្រិត​ថ្នាក់ ចំនួន​៥​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍ ដោយ​កំណត់​កុមារ​ចំនួន​មិន​លើស​ពី​២៥​នាក់​ក្នុង​មួយ​ថ្នាក់​។ ក្រសួង​ក៏​បាន​ណែនាំ​ថា​ចំពោះ​ការ​អនុវត្ត​កម្មវិធី​សិក្សា​សម្រាប់​គ្រឹះស្ថាន​បឋម​សិក្សា គឺ​អនុវត្ត​ការ​បង្រៀន​លើ​មុខ​វិជ្ជា​សិក្សា​គោល​ពីរ គឺ​ភាសា​ខ្មែរ និង​គណិត​វិទ្យា ។ មុខ​វិជ្ជា​ផ្សេង ទៀត​ត្រូវ​ព្យួរ​សិន ដោយ​នឹង​ត្រូវ​រៀន​បំពេញបន្ថែម​នៅ​ដើមឆ្នាំ​សិក្សា​បន្ទាប់ ។ អនុវត្ត​ចំនួន​ម៉ោង​សិក្សា​៥​ម៉ោង​សិក្សា​ក្នុង​មួយ​ថ្ងៃ ។

អនុវត្ត​ការ​បង្រៀន និង​រៀន​៣​ថ្ងៃ និង​អនុវត្ត​តាម​ការ​សិក្សា​តាម​បែប​ចម្រុះ (​ដូច​ក្នុង​ចំណាក់​កាល​ទី​២) ។ ករណី​ថ្នាក់រៀន​ដែល​មាន​សិស្ស​ក្រោម​៣០​នាក់ ត្រូវ​អនុវត្ត​ការ​បង្រៀន និង​រៀន​ពេញលេញ (​មុខ​វិ​ជ្ជ​សិក្សា​គោល គឺ​ភាសា​ខ្មែរ និង​គណិត​វិទ្យា​)​។ ក្រសួង​ក៏​បាន​លើក​ឡើង​ថា ចំណែក​កម្ម​វី​ធី​សិក្សា​សម្រាប់​គ្រឹះស្ថាន​មធ្យមសិក្សា​ថ្នាក់​ទី​៩ និង​ទី​១២ ត្រូវ​បន្ត​អនុវត្ត​ដូច​ក្នុង​ដំណាក់កាល​ទី​១ ។ ថ្នាក់​ទី​៧ ទី​៨ ទី​១០ និង​ទី​១១ ត្រូវ​អនុវត្ត​ការ​បង្រៀន និង​រៀន​៣​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍ ដែល​ក្នុង​មួយ​បន្ទប់​មាន​សិស្ស​មិន​លើស​ពី​៣០​នាក់ និង​អនុវត្ត​ការ​សិក្សា​តាម​បែប​ចម្រុះ ដោយ​ផ្តោត​លើ​មុខ​វិជ្ជា​សិក្សា គោល​យ៉ាងតិច​៦​មុខ​វិជ្ជា ស្រប​តាម​ស្ថានភាព​ជាក់ស្តែង​នៃ​ចំនួន​បន្ទប់រៀន និង​ចំនួន​គ្រូ ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​អប់រំ​ក៏​បាន​បញ្ជាក់​ថា​ចំពោះ​ការ​ផ្តល់​សេវា​ផ្សេង​ៗ គ្រឹះ ស្ថាន​សិក្សា​សាធារណៈ​អាច​ចាប់ផ្តើម​ដំណើរការ​ឡើង​វិញ​នូវ​សេវា​រថយន្ត​ដឹក​សិស្ស បណ្ណាល័យ សកម្មភាព​អប់រំ​កាយ​និង​កីឡា សកម្មភាព​សិល្បៈ និង​សេវា​អាហារ​ដ្ឋា​ន ដោយ​អនុវត្ត យ៉ាង​ម៉ឺងម៉ាត់​នូវ​គោលការណ៍​ប្រតិបត្តិការ​ស្តង់ដា​(SOP)​ស្តី ពី​សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណ​ល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា​សកម្មភាព​សិល្បៈ និង​សេវា​អាហារ ដ្ឋា​ន​នៅ​តាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ក្នុង​បរិបទ​កូ​វី​ដ​១៩ ។ ក្នុង​ករណី​មានការ​សង្ស័យ​ត្រូវ​រាយការណ៍ និង​ទាក់ទង​ជា​បន្ទាន់​ជាមួយ​មន្ទីរពេទ្យ​បង្អែក មណ្ឌល​សុខភាព និង​អាជ្ញាធរ​អប់រំ គ្រប់​លំដាប់ថ្នាក់ ។

ចំពោះ​សាលា​លិច​ទឹក​វិញ​ក្រសួង​អប់រំ បាន​ឲ្យ​គ្រឹះស្ថានសិក្សា​ដែល​ប៉ះពាល់​នេះ ដោះស្រាយ​ដូច​ជា ៖ អនុញ្ញាត​ឲ្យ​គ្រឹះស្ថានសិក្សា​ប្រើប្រាស់ មូល​នី​ធិ​ដំណើរការ​សាលារៀន ដើម្បី​ជួសជុល​ទ្រង់ទ្រាយ​តូច​រៀបចំ​ថ្នាក់រៀន​ឡើង​វិញ និង​ទិញ​សម្ភារៈ​ចាំបាច់ សម្រាប់​ការ​សម្អាត ការ​លើកកម្ពស់​អនាម័យ សុខភាព​សិក្សា និង​សុវត្ថិភាព​នៅ​តាម​សាលារៀន ។ ផ្តល់​បន្ថែម សៀវភៅ​សិក្សា​គោល ។ កៀរគរ​ធនធាន​ពី​ដៃគូ​អភិវឌ្ឍន៍ និង​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បី​គាំទ្រ​បន្ថែម​ដល់​សាលារៀន ក្នុង​ការ​រៀបចំ ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ដែល​ខូចខាត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ