ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ទុក​ពេល​៧ថ្ងៃ​ដល់​​បណ្តា​​សារ​ព័ត៌​​មាន​​​​ផ្ដល់​ព័ត៌មាន​ពី​សកម្មភាព ​និង​​ការ​​លក់​អាវុធ​ឲ្យ​តៃវ៉ាន់

3 ឆ្នាំ មុន

ប្រទេស​ចិន​-​អា​មេ​រិ​ក ៖ ក្រសួង​ការ​បរទេស​ចិន កាលពី​ថ្ងៃ​ទី​២៧ តុលា បាន​ដាក់​បញ្ជា​ដល់​សារ​ព័ត៌មាន​៦​របស់​អា​មេ​រិ​ក​ក្នុង​ពេល​១​ស​ប្ដា​ហ៍ផ្ដល់​ឲ្យ​ខ្លួន​ព័ត៌មាន​អំពី​សកម្មភាព​របស់​ពួក​គេ​ក្នុងប្រទេស​​ចិន ដែល​នោះ​ជា​ប្រតិកម្ម​តប​ចំពោះបណ្ដា​វិធានការ​របស់​ក្រុង​វ៉ា​ស៊ិ​ន​តោន​ប្រឆាំង​សារព័ត៌មាន​ចិន​៦​ថែម​ទៀត ក្នុង​នោះ​មាន​ទាំង​បណ្ដា​សាខា​របស់​ពួក​គេ​នៅ​សហរដ្ឋអាមេរិក​ដែល​ចាត់​ទុក​ថា​បំពេញ​បេស​កម្ម​របស់​បរទេស​ផង ។ សារព័ត៌មាន​អា​មេ​រិ​ក​ទាំងនេះ​មាន…

ប្រទេស​ចិន​-​អា​មេ​រិ​ក ៖ ក្រសួង​ការ​បរទេស​ចិន កាលពី​ថ្ងៃ​ទី​២៧ តុលា បាន​ដាក់​បញ្ជា​ដល់​សារ​ព័ត៌មាន​៦​របស់​អា​មេ​រិ​ក​ក្នុង​ពេល​១​ស​ប្ដា​ហ៍ផ្ដល់​ឲ្យ​ខ្លួន​ព័ត៌មាន​អំពី​សកម្មភាព​របស់​ពួក​គេ​ក្នុង
ប្រទេស​​ចិន ដែល​នោះ​ជា​ប្រតិកម្ម​តប​ចំពោះបណ្ដា​វិធានការ​របស់​ក្រុង​វ៉ា​ស៊ិ​ន​តោន​ប្រឆាំង​សារ
ព័ត៌មាន​ចិន​៦​ថែម​ទៀត ក្នុង​នោះ​មាន​ទាំង​បណ្ដា​សាខា​របស់​ពួក​គេ​នៅ​សហរដ្ឋអាមេរិក​ដែល​ចាត់​ទុក​ថា​បំពេញ​បេស​កម្ម​របស់​បរទេស​ផង ។

សារព័ត៌មាន​អា​មេ​រិ​ក​ទាំងនេះ​មាន ABC កាសែត​ឡូ​ស​អេ​ន​ចឺ​ឡេ​ស​ថែម​ទស្សនាវដ្ដី​NEWSWEEK ទីភ្នាក់ងារ​ព័ត៌មាន FEATURESTORY NEWS ការិយាល័យ BUREAU OF
NATIONAL AFFAIRS និង​ស្ថានីយ​វិទ្យុ​MINNESOTA PUBLIC RADIO ។

ក្នុង​សេចក្ដី​ប្រកាស​មួយ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក ZHAO LIJIAN ថ្លែង​ថា
សហ​រដ្ឋអាមេរិក​បាន​មើល​ស្រាល​ទាំងស្រុង​សំណើ​ស្របច្បាប់​និង​សម​ហេតុផល​របស់​ចិន និង​ការ​ព្រមាន​នានា​របស់​ចិន ដោយ​បាន​បង្កើន​ជាប់​ការ​គាបសង្កត់​ខាង​នយោបាយ​និង​រារាំង​សកម្ម​ភាព​របស់​បណ្ដា​ភ្នាក់ងារ​និង​និយោជិត​របស់​បណ្ដា​សារព័ត៌មាន​ចិន ។

មាន​ការ​តបត​វិញ​ចិន​ទាម​ទារ​ឲ្យ​បណ្ដា​សាខា​របស់​សហគ្រាស​សារព័ត៌មាន​ទាំង​៦​នោះ​មាន​មូល​ដ្ឋាន​នៅ​ចិន​ឲ្យ​ផ្ដល់​ជា​លាយ​ល័​ក្ខ​អក្សរ​បណ្ដា​ព័ត៌មាន​ទាក់ទិន​នឹង​បុគ្គលិក​ពួក​គេ គណនី​សកម្ម​ភាព​និង​អចលនទ្រព្យ​ពួក​គេ​នៅ​ចិន​ក្នុង​រយៈពេល​៧​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី​២៧ តុលា​នេះ​ទៅ ។

មុន​នេះ​ចិន​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​បណ្ដាសហគ្រាស​អា​មេ​រិ​ក ដែល​ចូលរួម​ក្នុង​ការ​លក់​ចុង
ក្រោយ​បណ្ដា​អាវុធ​ទៅ​ឲ្យ​តៃវ៉ាន់ ព្រមទាំង​បណ្ដាបុគ្គល​និង​ស្ថាប័ន ដែល​ដើរតួ​នាទី​ក្នុង​ដំណើរការ​ដ៏​អាក្រក់​នេះ​ដោយ​ចាត់​ទុក​ថា​នោះ​ជា​វិធានការ​ចាំបាច់ ដើម្បី​ការពារ​បណ្ដា​ផលប្រយោជន៍​ជាតិ។

នេះ​ជា​ការ​អះអាង​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក ZHAO LIJIAN ។ ក្រុមហ៊ុន
អា​មេ​រិ​ក​ដែល​រង​ទណ្ឌកម្ម​របស់​ចិន​មាន​ក្រុមហ៊ុន​LOCKHEAED MARTIN ក្រុមហ៊ុន BOEING DEFENSE និង​ក្រុមហ៊ុន RAYTHEON ។

តាម​អ្នកនាំពាក្យ​រូប​នោះ​ថា​ដូចដែល​ចិន​បាន​លើក​ជា​ច្រើន​សារ​ការ​លក់​អាវុធ​របស់​អា​មេ​រិ​ក​ឲ្យ​តៃវ៉ាន់​ជា​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​ដល់​គោលការណ៍​ចិន​តែ​មួយ និង​សេចក្ដី​ប្រកាស​រួម​៣​ចិន​-​អា​មេ​រិ​ក និង​បំផ្លាញ​ដល់​អធិបតេយ្យភាព និង​ផលប្រយោជន៍​នៃ​សន្តិសុខ​របស់​ចិន ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ