ត្រឹមតែ ១ឆ្នាំ realme ទទួលបានសមិទ្ធិផលយ៉ាងអស្ចារ្យ Leap to Next Generation !


រាជធានីភ្នំពេញ ៖ នៅថ្ងៃទី 27 ខែតុលា ឆ្នាំ 2020 គឺជាថ្ងៃខួបគម្រប់ ១ឆ្នាំរបស់ realme ជាម៉ាកដែលផ្តោតទៅលើកម្លាំងម៉ាស៊ីនខ្លាំង រចនាបថទាន់សម័យ និងការហ៊ានឆ្ពោះទៅមុខនៅក្នុងទីផ្សារកម្ពុជា ។ ហើយក្នុងនាមជាម៉ាកបច្ចេកវិទ្យាដ៏ពេញនិយមមានអាយុកាលវ័យក្មេងមួយដែលមានស្មារតី «ហ៊ានឆ្ពោះទៅមុខ» យកចិត្តទុកដាក់លើការធ្វើឱ្យប្រសើរឡើងផលិតផល ផ្តល់ជូនអ្នកប្រើប្រាស់នៅក្នុងឧស្សាហកម្មនេះនូវចម្លើយដ៏ពេញចិត្ត ។ ទន្ទឹមនឹងនេះ ដើម្បីចូលរួមអបអរសាទរខួប ១ឆ្នាំនៃការចូលមកទីផ្សារកម្ពុជា realme ក៏មានប្រូម៉ូសិនពិសេសដើម្បីតបស្នងការស្រលាញ់ និងការគាំទ្រពីអ្នកប្រើប្រាស់ ។

This image has an empty alt attribute; its file name is a8432a5f31d8815dd6142b454035f722-67-1024x1024.jpg

ចាប់តាំងពីត្រីមាសទី ៣ នៃឆ្នាំ ២០១៩ realme បានជាប់ចំណាត់ថ្នាក់លេខ ៧ ក្នុងចំ ណោមម៉ាកស្មាតហ្វូនទូទាំងពិភពលោក និងបានពង្រីកខ្លួនយ៉ាងឆាប់រហ័សទៅក្នុងទីផ្សារចំនួន ៦១ នៅទូទាំងពិភពលោក ។ ចាប់តាំងពីចូលទីផ្សារប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៩ realme បានអនុវន្តបេសកកម្មដ៏សំខាន់មួយនៃការក្លាយខ្លួនជាអ្នកនាំមុខបច្ចេកវិទ្យាដែលពេញនិយម ជាមួយឆន្ទៈត្រូវតែជោគជ័យរបស់ខ្លួន ។ realme នាំមកនូវបច្ចេកវិទ្យាលំដាប់ Flagship បំពាក់លើទូរស័ព្ទរបស់ខ្លួន ដែលមានតម្លៃសមរម្យទៅកាន់ យុវវ័យ ។ ដូច្នេះហើយ អ្នកប្រើប្រាស់កាន់តែច្រើនអាចទទួលយកបទពិសោធន៍កាន់ តែប្រសើរ ។ បច្ចេកវិទ្យាឈានមុខគេធ្វើឲ្យ realme បានក្លាយជាយីហោទូរស័ព្ទចល័តកំពូល ទី 4 នៅកម្ពុជាយ៉ាងឆាប់រហ័ស ។

ក្នុងនាមជា «អ្នកនាំមុខគេ« ខាងបច្ចេកវិទ្យា realme បាននាំមុខគេក្នុងការបញ្ចេញនូវបច្ចេកវិទ្យាថ្មីៗ និងមុខងារពិសេសៗដូចជា បច្ចេកវិទ្យាសាកថ្មលឿន 125w UltraDart មុខងារថតហ្វូងផ្កាយ និងកាមេរ៉ា 64MP ដំបូងបង្អស់ដែលស្ថិតក្នុងតម្លៃសមរម្យ ដើម្បីលើកកម្ពស់វឌ្ឍនភាពរួមនៃឧស្សាហកម្មបច្ចេកវិទ្យា ។ នៅក្នុងទីផ្សារប្រទេសកម្ពុជា realme បានបញ្ចេញស្មាតហ្វូនលំដាប់កំពូល 5G realme X50 Pro បំពាក់ដោយបច្ចេក វិទ្យាសាកថ្មលឿន 65W SuperDart និង realme C12 ដែលបំពាក់ដោយថាមពលថ្មធំ 6000mAh ដំបូងបង្អស់ ។ល។

This image has an empty alt attribute; its file name is 4f4fccd03730adfcb7e3a2d419d6e2d3-42-1024x514.jpg

ស្របពេលជាមួយគ្នានេះដែរ realme ដែលជាអ្នកនាំមុខគេខាងបច្ចេកវិទ្យា តែងតែជំនះរនាំងតម្លៃ និងបំបែកទម្លាប់នៃការកំណត់តម្លៃស្មាតហ្វូន ដែលធ្វើឲ្យយុវវ័យដែលមានថវិកាស្តួចស្តើងអាចទទួលយកបទពិសោធន៍បច្ចេកវិទ្យាទំនើបជាមួយស្មាតហ្វូនស្ថិតក្នុងតម្លៃទាប ។ បើនិយាយពីការសាកថ្ម realme បាននាំយកបច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart Charge ដែលមាននៅលើស្មាតហ្វូនលំដាប់កំពូល មកបំពាក់នៅលើ realme 7 Pro ដែលមានតម្លៃក្នុងចន្លោះពី 300-400 ដុល្លារតែប៉ុណ្ណោះ។ បើនិយាយពីការថតរូប realme 7 ស៊េរី ធ្វើឲ្យគ្រាប់គ្នាកាន់តែចង់បាន កាមេរ៉ា 64MP 4 គ្រាប់របស់វា ។

ក្រៅពីនេះ realme បានប្រកាសនៅយុទ្ធសាស្រ្តផលិតផល “1+4+N” សម្រាប់ផលិផល AIoT ecosystem ជាមួយស្មាតហ្វូនជាស្នូលសំខាន់ ក្នុងការបើកទីផ្សារសម្រាប់ឆ្នាំដំបូងនៃផលិតផល AIoT ក្នុងប្រទេសកម្ពុជា ព្រមទាំងបានបង្កើតនូវ ភាពពេញនិយមសម្រាប់ យុវវ័យ ។

This image has an empty alt attribute; its file name is 21e44dd814b8a1acb03749ad3c1b06bc-29-1024x576.jpg

នាពេលបច្ចុប្បន្ននេះ realme បានប្តេជ្ញាចិត្តបង្កើតនូវ AIoT ecosystem ដែលមានភាពពេញលេញ ។ វាបាននាំមកនូវផលិតផលផលិតផល AIoT ជាច្រើន ដូចជានាឡិកាឆ្លាតវៃ និងឧបករណ៍សម្លេងឆ្លាតវៃ ។ បន្តិចម្តងៗ realme នឹងផលិតផលឆ្លាតវៃ ជាមួយការរចនាកាន់តែស្រស់ស្អាតទាន់សម័យ និងមុខងារពិសេស គ្រប់កម្រិតតម្លៃ ដែលធ្វើឲ្យជីវិតរបស់យុវវ័យកាន់តែស្រស់បំព្រង ។ ទើបតែនៅក្នុងខែវិច្ឆិកា realme ត្រៀមនឹងនាំយកនូវនាឡិកាវៃឆ្លាតថ្មីដែលកាន់ថ្មបានយូរ Leap to Next Generation ។

realme ដែលមានអាយុកាលត្រឹម ១ឆ្នាំ កំពុងតែមានការលូតលាស់ម្តងបន្តិចៗ នេះក៏ដោយសារតែស្មារតី «ហ៊ានឆ្ពោះទៅមុខ» ផលិតផល realme ដែលមានបច្ចេកវិទ្យាថ្មី និងពេញនិយមនឹងបន្តបង្កើតឡើងកាន់តែច្រើន ។ មិនយូរប៉ុន្មាន ផលិតផល realme នឹងក្លាយជាចំណែកមួយនៅក្នុងការរស់នៅប្រចាំថ្ងៃដែលមិនអាចខ្វះបានរបស់អ្នកប្រើប្រាស់នៅកម្ពុជា ៕ អត្ថបទសហការ

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ