ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​សង្ខេប​ខ្សែជីវិត​លោក​សុទ្ធ ប៉ូ​លី​ន អ្នកនិពន្ធ​បែប​ទស្សនវិជ្ជា​និង​ប្រាកដនិយម

8 ឆ្នាំ មុន

ជីវប្រវត្តិ​សង្ខេប​របស់​លោក​សុទ្ធ ប៉ូ​លី​ន បាន​បង្ហាញ​នៅ​ក្នុង​សៀវភៅ «​អក្សរសិល្ប៍​ខ្មែរ​សតវត្ស​ទី​២០» ឱ្យ​ដឹង​ថា លោក​កើត​នៅ​ថ្ងៃ​ទី​៩ កុម្ភៈ ឆ្នាំ​១៩៤៣ នៅ​ភូមិ​កំពង់ចាម ស្រុក​កំពង់សៀម

ជីវប្រវត្តិ​សង្ខេប​របស់​លោក​សុទ្ធ ប៉ូ​លី​ន បាន​បង្ហាញ​នៅ​ក្នុង​សៀវភៅ «​អក្សរសិល្ប៍​ខ្មែរ​សតវត្ស​ទី​២០» ឱ្យ​ដឹង​ថា លោក​កើត​នៅ​ថ្ងៃ​ទី​៩ កុម្ភៈ ឆ្នាំ​១៩៤៣ នៅ​ភូមិ​កំពង់ចាម ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។ លោក​សុទ្ធ ប៉ូ​លី​ន បាន​ប្រឡង​ជាប់​មធ្យមសិក្សា​ប​ត្រ​ភាគ​ទី​២ ផ្នែក​ទស្សនវិជ្ជា​ទាំង​សញ្ញាបត្រ​ជាតិ និង​សញ្ញាបត្រ​បារាំង ។ បន្ទាប់​មក​លោក​សុទ្ធ ប៉ូ​លី​ន សិក្សា​អក្សរសាស្ត្រ និង​ទស្សនវិជ្ជា​នៅ​មហាវិទ្យាល័យ​អក្សរសាស្ត្រ និង​មនុស្ស​សាស្ត្រ​។ ទន្ទឹម​នឹង​ការ​សិក្សា​នេះ លោក​បាន​សិក្សា​ច្បាប់​នៅ​មហាវិទ្យាល័យ​ច្បាប់​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ចនា​ក្រុងភ្នំពេញ ។ លោក​មាន​តួនាទី​ជា​សាស្ត្រាចារ្យ​ទស្សនវិជ្ជា​នៅ​ក្រុងភ្នំពេញ​ផង​ដែរ ។

លោក​សុទ្ធ ប៉ូ​លី​ន បាន​ចូល​ជា​សមាជិកសមាគម​អ្នកនិពន្ធ​ខ្មែរ​នៅ​ថ្ងៃ​ទី​១៣ មក​រា ឆ្នាំ​១៩៦៧ ហើយ​លោក​បាន​បង្កើត​ព្រឹត្តិបត្រ «​នគរធំ​» ដែល​ខ្លួន​លោក​ផ្ទាល់​ជា​ចាងហ្វាង​ការ​ផ្សាយ ។

លោក​សុទ្ធ ប៉ូ​លី​ន បាន​ចាក​ចេញពី​ភ្នំពេញ​ទៅ​ប្រទេស​បារាំង​នៅ​ឆ្នាំ​១៩៧៤ ។ លោក​រស់នៅ​សហរដ្ឋអាមេរិក ហើយ​បាន​ចេញផ្សាយ​ឡើង​វិញ​នូវ​ព្រឹត្តិបត្រ​«​នគរធំ​» រហូត​ដល់​ឆ្នាំ​១៩៨៥ ។

លោក​សុទ្ធ ប៉ូ​លី​ន ជា​អ្នក​និយម ស្រឡាញ់​កោតសរសើរ​លោក​អាល់​ប៊ែ​រ កា​មុ​យ (Albert CAMUS) និង​លោក​ស្ហ​ង់​ប៉ូ​ល​សា​ត្រ (Jean-Paul SARTRE) ។ ចរន្ត​អក្សរសិល្ប៍​បារាំង​ប្រាកដនិយម​បាន​ជ្រួតជ្រាប​ក្នុង​ទស្សនៈ​លោក ។

លោក​សុទ្ធ ប៉ូ​លី​ន បាន​ចេញផ្សាយ​ប្រលោមលោក​ជា​ច្រើន​ជា​ភាសា​ខ្មែរ ប្រលោមលោកជា​ភាសា​បារាំង និង​សៀវភៅ​សិក្សា ខ្លះ​ៗ​ផង​មាន​ដូច​ជា​៖

-​ខូច​សតិ​ព្រោះ​កាមតណ្ហា​,​ប្រលោមលោក​, ភ្នំពេញ ១៩៦៤ ។
-​អូន​ជា​ម្ចាស់​ស្នេហ៍ ប្រលោមលោក​, ភ្នំពេញ ១៩៦៤ ។
-​ជីវិត​ឥត​ន័យ ប្រលោមលោក​, ភ្នំពេញ ១៩៦៤(​បោះពុម្ពផ្សាយ​ឡើង​វិញ​នៅ​ក្រុងប៉ារីស នា​ឆ្នាំ​១៩៨១) ។
-​ស្នេហ៍​អ​ភ​មង្គល ប្រលោមលោក​, ភ្នំពេញ ១៩៦៤ ។
-​ចំតិត​ឥត​អាសូរ ប្រលោមលោក​, ភ្នំពេញ ១៩៦៧ ។
-​ក្ស័យ​តែ​ម្តង​ទេ ប្រលោមលោក​, ភ្នំពេញ ១៩៦៧ ។
-​បុរស​អផ្សុក ប្រលោមលោក​, ភ្នំពេញ ១៩៦៨ ។
-​អ្នក​ផ្សងព្រេង​អា​រាត់​អា​រាយ ប្រលោមលោក​, ភ្នំពេញ ១៩៦៩ (​បោះពុម្ពផ្សាយ​ឡើង​វិញ​នៅ​បា​៉​រី​សនា​ឆ្នាំ​១៩៨២) ។
-​ឱ្យ​បង​ធ្វើ​អ្វី​បង​ធ្វើ​ដែរ ប្រលោមលោក​,​ភ្នំពេញ ១៩៦៩ ។
-​មរណ​ដួងចិត្ត ប្រលោមលោក​, ភ្នំពេញ ១៩៧៣ ។
-​អ្នក​មេម៉ាយ​នៅ​អិ​ល​-​អេ ប្រលោមលោក​, អិ​ល​អេ សហរដ្ឋអាមេរិក ១៩៩៣ ។
-Dictionnaire  français-khmer, Phnom Penh, s.d (réédité á Paris, Christian  and Missionary Alliancc. 1975 ).
-La composition Française  au D.E.S.P.C (en coll, avec Ke Sokhan et To Chhun), Phnom Pcnh. 1964) :
-Contes cambodgiens,  en Français, Phnom Penh, 1965.
-L’anarchiste, roman en Français,   paris, Table ronde, 1980.