ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស​រទេះដឹក​ម្តាយ​ទស្សនា​10.000​កន្លែង​ទេសចរណ៍

8 ឆ្នាំ មុន

ក្នុង​រូបថត​នេះ​គឺ​អ្នកស្រី​ស៊ី​ស៊ូ​ហួ អាយុ​៦៣​ឆ្នាំ ជា​គ្រូបង្រៀន​ចូល​និវត្តន៍​នៅ​ខេត្ត​ឈាម​ស៊ី ប្រទេស​ចិន ប្រើ​រទេះអូស​មួយ​គ្រឿង​ដឹក​ម្តាយ​ឈ្មោះ​ស៊ូ មេ​ស៊ុន អាយុ​៩១​ឆ្នាំ ធ្វើ​ដំណើរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ

ក្នុង​រូបថត​នេះ​គឺ​អ្នកស្រី​ស៊ី​ស៊ូ​ហួ អាយុ​៦៣​ឆ្នាំ ជា​គ្រូបង្រៀន​ចូល​និវត្តន៍​នៅ​ខេត្ត​ឈាម​ស៊ី ប្រទេស​ចិន ប្រើ​រទេះអូស​មួយ​គ្រឿង​ដឹក​ម្តាយ​ឈ្មោះ​ស៊ូ មេ​ស៊ុន អាយុ​៩១​ឆ្នាំ ធ្វើ​ដំណើរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​ក្នុង​ប្រទេស​ចិន ដើម្បី​ឱ្យ​ម្តាយ​បាន​ទស្សនា​តំបន់​កម្សាន្ត​នានា​ដែល​សម្បូរ​អ្នកទេសចរ ។

បំណង​របស់​លោកយាយ​ស៊ូ មេ​ស៊ុន គឺ​ចង់​មើល​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​ឱ្យ​បាន​ច្រើន​កន្លែង​មុន​ពេល​ធ្មេចភ្នែក​លាចាក​លោក ។ ថ្វីបើ​នៅផ្ទះ​មាន​រថយន្ត​តូច​មួយ​គ្រឿង​ដែរ តែ​សុខភាព​លោកយាយ​ខ្សោយ​ខ្លាំង មិន​អាច​ធ្វើ​ដំណើរ​ដោយ​មធ្យោបាយ​លឿន​ស្លេវ​បាន ទើប​អ្នកស្រី​ស៊ី​ស៊ូ​ហួ ដែល​អាណិតម្តាយ​ពេក បាន​ជួល​រទេះអូស​បែប​បុរាណ​មួយ​គ្រឿង​ដើម្បី​អូស​ដោយ​ខ្លួនឯង​ជូន​ម្តាយ​ធ្វើ​ដំណើរ​កម្សាន្ត អត់​ខ្វល់​ពី​ការ​ហាមឃាត់​របស់​គ្រួសារ និង​អ្នក​ជិតខាង​ដែល​បារម្ភ​ខ្លាច​មាន​គ្រោះថ្នាក់​ទាំង​ម្តាយ​ទាំង​កូន ព្រោះ​សូ​ម្បី​អ្នក​អូស​រទេះ​ក៏​អាយុ​ជាង​៤០​ឆ្នាំទៅ​ហើយ បើ​មាន​បញ្ហា​អាក្រក់​ណាមួយ​កើតឡើង​តាម​ផ្លូវ តើ​អ្នក​ណា​ជួយ​អ្នក​ណា​បាន ។

ក្រោយ​ចំណាយពេល​ជាង​១០​ខែ ធ្វើ​ដំណើរ​អស់​ចម្ងាយ​ផ្លូវ​ជាង​១២.០០០​គីឡូម៉ែត្រ អ្នកស្រី​ស៊ី ស៊ូ​ហួ នាំ​ម្តាយ​ទស្សនា​តំបន់​ទេសចរណ៍​សំខាន់​ៗ​បាន​ជាង​១០.០០០​កន្លែង តាម​ក្រុង និង​ខេត្ត​ចំនួន​១១ នៅ​ប្រទេស​ចិន ដោយ​ឆ្លងកាត់​រដ្ឋធានី​ប៉េ​កាំ​ង ក្រុង​សៀង​ហៃ ហា​យ​ណា​ម និង​កន្លែង ល្បី​ៗ​ផ្សេង​ទៀត​ជា​ច្រើន ហើយ​ទីបំផុត​ទាំង​ម្តាយ និង​កូន​បាន​ត្រឡប់​ដល់​ផ្ទះ​វិញ​ដោយ​សុវត្ថិភាព​កាលពី​ពាក់កណ្តាល​ខែមករា ឆ្នាំ​២០១៥ ។

ទឹកចិត្ត​កូនស្រី​បែប​នេះ ពិតជា​ទឹកចិត្ត​មហា​កតញ្ញូ​គួរ​ឱ្យ​គោរព​សរសើរ​បំផុត ៕