គម្រោង «កញ្ចប់១ ក្តីស្រលាញ់១» ចែកអំណោយសប្បុរសធម៌ដល់ប្រជាពលរដ្ឋ ១៤០០គ្រួសារនៅខេត្តកំពង់ស្ពឺ !


ខេត្តកំពង់ស្ពឺ ៖ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ចុះចែកអំណោយសប្បុរសធម៌ជាស្បៀង អាហារ ថ្នាំសង្កូវ និងរបស់ប្រើប្រាស់ចាំបាច់ដល់ប្រជាពលរដ្ឋ ១៤០០ គ្រួសារនៅខេត្តកំពង់ស្ពឺ កាលពីព្រឹក ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០ មកនេះ ។ សភាយុវពាណិជ្ជករអន្តជាតិកម្ពុជា Junior Chamber International Cambodia ហៅកាត់ថា JCI Cambodia បានរៀបចំគម្រោងមនុស្សធម៌មួយមានឈ្មោះថា «កញ្ចប់១ ក្តីស្រលាញ់១» ដែលបាន ប្រព្រឹត្តនៅក្នុងបរិវេណសាលាបឋមសិក្សាអំពែភ្នំ ស្ថិតនៅក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារ មន ខេត្តកំពង់ស្ពឺ ។

This image has an empty alt attribute; its file name is f3d3791b2f5c25f99865cf3376e86320-1024x683.jpg

តាមរយ:គម្រោងមនុស្សធម៌នេះ JCI Cambodia បាននាំយកនូវស្បៀងអាហារមួយចំនួន ដើម្បី ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ចំនួន ១៤០០ គ្រួសារ ដែលមកពីស្រុកចំនួន ៤ ដូចជាស្រុកច្បារមន ស្រុកភ្នំស្រួច ស្រុកសំរោងទង និងស្រុកគងពិសី នៃខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃ គណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានកាកបាទក្រហមប្រចាំខេត្តកំពង់ស្ពឺផងដែរ ។

This image has an empty alt attribute; its file name is 2b86789d459f7d593a1200324c19c53c-1024x683.jpg

គួរជម្រាបជូនផងដែរថា ប្រទេសកម្ពុជាបាននឹងកំពុងប្រឈមជាមួយនឹងគ្រោះទឹកជំនន់យ៉ាង ធ្ងន់ធ្ងរ ជាពិសេសនៅតាមបណ្តាខេត្តមួយចំនួន ដែលធ្វើឲ្យបងប្អួនប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ បានបាត់បង់នូវជម្រក ដំណាំចម្ការ សត្វចិញ្ចឹម និងធនធានជាច្រើនទៀត បណ្តាលឲ្យខ្វះខាត នូវគ្រឿងឧបភោគ បរិភោគដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ។

This image has an empty alt attribute; its file name is a6fe0dffc0a2d798fb44610aba71bb71-1024x683.jpg

ដូច្នេះហើយ ដើម្បីឆ្លើយតបទៅនឹងភាពខ្វះខាត និងដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយ នូវផលលំបាកនេះ សភាយុវពាណិជ្ជករអន្តជាតិកម្ពុជា ក្រោមការផ្តួចផ្តើម និងចង្អុលបង្ហាញ ដោយលោកឧកញ្ញ៉ា ឡេង សុខគា ប្រធានថ្នាក់ជាតិនៃ JCI Cambodia ឆ្នាំ 2020 និងក្រោមការ ដឹកនាំដោយប្រធានគម្រោង លោក ឃឹម ប៊ុនឡែន ដែលបានកៀរគរជាជំនួយថវិកាសប្បុរស ធម៌ពីសំណាក់ សមាជិកសមាជិកា សប្បុរសជនទាំងក្នុង និងក្រៅស្រុក បណ្តារដៃគូរពាក់ព័ន្ធ និងក្រុមហ៊ុននានា ដោយស្មារតីរួបរួមសាមគ្គីជាជនរួមជាតិខ្មែរ រួមសុខ រួមទុក្ខ ក្នុងស្ថានភាព នេះ យើងបានប្រមូល ឬកៀរគរនូវថវិកាបានចំនួនសរុបប្រមាណ ៣៥,០០០ ដុល្លារសហរដ្ឋអា មេរិក (USD 35, 000) សម្រាប់គម្រោងឧបត្ថម្ភសប្បុរសធម៌លើកទី ១ នៅខេត្តកំពង់ស្ពឺនេះ ក្នុងរយៈពេលត្រឹមតែ ១ សប្តាហ៍ប៉ុណ្ណោះ នេះបើយោងតាមប្រសាសន៍របស់លោក ឃឹម ប៊ុនឡែន ប្រធានគម្រោងមនុស្សធម៌ «កញ្ចប់១ ក្តីស្រលាញ់១» កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០កន្លងទៅនេះ ។

This image has an empty alt attribute; its file name is 472dec788d0291786050bb945ed5ab60-1024x682.jpg

ក្នុងកម្មវិធីចុះចែកអំណោយសប្បុសធម៌ជាស្បៀងដល់ប្រជាពលរដ្ឋ ១៤០០ គ្រួសារនេះ ក៏មាន ការសហការគាំទ្រយ៉ាងសកម្មពីសំណាក់កងនគរបាលខេត្ត ស្រុក តំបន់ និងមានចូលរួមយ៉ាង សកម្មពីសំណាក់ក្រុមការងារកាកបាទក្រហមកម្ពុជាសាខា ខេត្តកំពង់ស្ពឺ ព្រមទាំង វត្តមាន ក្រុមការងារស្មគ្រចិត្ត យុវជនសកម្ម សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា និង ព្រមទាំងសិល្ប ករ សិល្បការនី និងប្រជាពលរដ្ឋរបស់យើងផងដែរ ។

This image has an empty alt attribute; its file name is 4ad85fffb95565c08934d08294be3117-1024x683.jpg

សូមបញ្ជាក់ផងដែរថា សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា គឺជាអង្គការអន្តរជាតិមិនស្វែង រកប្រាក់ចំណញមួយដែលប្រមួលផ្តុំដោយពាណិជ្ជករវ័យក្មេងអាយុចាប់ពី ១៨ ឆ្នាំដល់អាយុ ៤០ ឆ្នាំ ដែលកំពុងស្ម័គ្រចិត្តចូលរួមអភិវឌ្ឍ និងបង្កើតនូវផលវិជ្ជមានជាច្រើននៅក្នុងសង្គម ៕ អត្ថបទសហការ

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ