ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ម្ហូប​សល់​ច្រើន​ទាស់ទែង​លែងលះ​គ្នា​នៅ​ថ្ងៃ​រៀប​ការ

8 ឆ្នាំ មុន

សារព័ត៌មាន «​ញូ​វ​សូ​ហ៊ូ​»​របស់​ចិន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​ចាវ និង​នាង​សៀ បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​កាលពីដើម​ខែឧសភា ប៉ុន្តែ​ពិធី​ដែល​គួរតែ​នាំ​មក​នូវ​សេចក្តីសុខ​ក្នុង​ជីវិត

សារព័ត៌មាន «​ញូ​វ​សូ​ហ៊ូ​»​របស់​ចិន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​ចាវ និង​នាង​សៀ បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​កាលពីដើម​ខែឧសភា ប៉ុន្តែ​ពិធី​ដែល​គួរតែ​នាំ​មក​នូវ​សេចក្តីសុខ​ក្នុង​ជីវិត បែរជា​បញ្ចប់​ដោយ​ការ​ទាស់ទែង​គ្នា​ទៅ​វិញ ។

ហេតុការណ៍​នោះ​កើតឡើង​ក្រោយ​ពី​លោក​ចាវ និង​នាង​សៀ​បញ្ចប់​ពិធី​ស្បថស្បែ​របស់​ខ្លួន​ដែល​រៀបចំ​ឡើង​នៅ​ក្រុង​សឺ​យៀន ខេត្ត​ហ៊ូ​ប៉ើយ ដោយ​អ្នក​ទាំង​២​ទាស់ទែង​គ្នា​ខ្លាំង​លើ​រឿង​ម្ហូបអាហារ​ក្រោយ​ពិធីជប់លៀង​ភ្ញៀវ​រួច​នៅ​សល់​ច្រើន ។ លោក​ចាវ បាន​ស្នើ​ឱ្យ​ប្រមូល​អាហារ​ដែល​នៅ​សល់​យក​ទៅ​ផ្ទះ ប៉ុន្តែ​ខាង​កូនក្រមុំ​មិន​ឱ្យ​យក​ទៅ ព្រោះ​បារម្ភ​ខ្លាច​អាកាសធាតុ​ក្តៅ​ធ្វើ​ឱ្យ​ផ្អូម ដូច្នេះ​នាង​ឱ្យ​បោះចោល ។

ពួក​គេ​ទាំង​២​នាក់ ចាប់ផ្តើម​ឈ្លោះ​ទាស់ទែង​គ្នា​ខ្លាំង​នៅ​ឯ​ផ្ទះ​ក្រោយ​ចាក​ចេញពី​ទីតាំង​រៀប​អាពាហ៍ពិពាហ៍​បាន​បន្តិច ។  លុះ​នៅ​វេលា​ម៉ោង​១០​យប់​នាង​សៀ បាន​ទូរស័ព្ទ​ប្តឹង​ប៉ូលិស​ឱ្យទៅ​ដោះស្រាយ ។ នៅ​ពេល​ប៉ូលិស​ទៅ​ដល់​ចំណុច​កើតហេតុ​ក៏​បានដឹង​រឿងហេតុ​ដែល​កើតឡើង​។ នាង​សៀ​និយាយ​ថា នាង​ចង់ឱ្យ​ប៉ូលិស​ដាក់ទោស​ប្តី និង​ចង់​លែងលះ​គ្នា ។ ចំណែក​ប៉ូលិស​គិតតែ​ព្យាយាម​បញ្ចុះបញ្ចូល និង​សម្របសម្រួល ព្រោះ​ថ្ងៃ​នោះ​ជា​ថ្ងៃ​សិរី​មង្គល​របស់​អ្នក​ទាំង​២ ។ 

សមត្ថកិច្ច​ហួសចិត្ត​ព្រោះ​មិន​ធ្លាប់​ជួប​រឿង​ក្តី​បែប​នេះ​តាំងពី​មុន​មក ។ ចំណែក​អ្នកស្រុក​គាំទ្រ​ឱ្យ​គូ​អាពាហ៍ពិពាហ៍​នោះ​លែង​គ្នា ព្រោះ​យល់​ថា ទោះជា​សម្របសម្រួល​គ្នា​ហើយ​ក្តី នៅ​ពេល ឆាប់​ៗ​ខាង​មុខ​ពួក​គេ​នឹង​ឈ្លោះ​គ្នា​ទៀត​មិន​ខាន ៕