ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡូយ​ម្ល៉េះ​! ប្រើ​អាកា​បា.ញ់​គោ​អ្នក​ភូមិ ហើយ​កុហក់​គេ​ជា​សាច់​ទន្សោង

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ កំពូល​ចោរ​៤​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​ប្រដាប់​ដោយ​កាំភ្លើង​អាកា​៤៧ ជា​អាវុធ​ដើរ​លួច​បាញ់​គោ​អ្នកស្រុក ពន្លះសាច់​ដឹក​តាម​ម៉ូតូ យក​ទៅ​លក់ ត្រូវ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍រដ្ឋបាល​រលួស​មាន​ជ័យ ដែល​កំពុង​ល្បាត​ក្នុងភូមិ​សាស្ត្រ ប្រទះ​ឃើញ​ក៏​ក្របួច​ជាប់…

ខេត្តក្រចេះ ៖ កំពូល​ចោរ​៤​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​ប្រដាប់​ដោយ​កាំភ្លើង​អាកា​៤៧ ជា​អាវុធ​ដើរ​លួច​បាញ់​គោ​អ្នកស្រុក ពន្លះសាច់​ដឹក​តាម​ម៉ូតូ យក​ទៅ​លក់ ត្រូវ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍រដ្ឋបាល​រលួស​មាន​ជ័យ ដែល​កំពុង​ល្បាត​ក្នុងភូមិ​សាស្ត្រ ប្រទះ​ឃើញ​ក៏​ក្របួច​ជាប់ កាលពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២០ នៅ​ភូមិ​រលួស ឃុំ​រលួស មាន​ជ័យ ស្រុក​
សំបូរ ។

ជនសង្ស័យ​ទាំង​៤​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​៖
១-​ឈ្មោះ ផេង ភ្លា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ (​ជា​ម្ចាស់​អាវុធ​) ។
២-​ឈ្មោះ សុខ ខេ​ង អូ ភេទ​ប្រុស ។
៣-​ឈ្មោះ ស្រើ​ញ ហាង ភេទ​ប្រុស អាយុ ៥០​ឆ្នាំ ជនជាតិ​ខ្មែរ ។
៤-​ឈ្មោះ នួន សំណាង ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជនជាតិ​ខ្មែរ ។

ទាំង​៤​នាក់​មាន​ទីលំនៅ​ភូមិ​ស្រែ​ជិះ ឃុំ​ស្រែ​ជិះ ស្រុក​សំបូរ​ជាមួយ​គ្នា ។ សមត្ថកិច្ច​បាន​ដកហូត​កាំភ្លើង​វែង (AK47) មួយ​ដើម និង​គ្រាប់​ចំនួន​១២​គ្រាប់ ។ មន្ត្រី​នគរបាល​ប៉ុស្ដិ៍​រលួស​មាន​ជ័យ បាន​ឲ្យ​ដឹង​ថា មុន​ពេល​ចាប់ខ្លួន​ពួក​គាត់ កម្លាំង​នគរបាល​ប៉ុស្តិ៍ បាន​ធ្វើការ​ល្បាត​ក្នុងភូមិ​សាស្ត្រ បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ឈ្មោះ ផេង ភ្លា កំពុង​ដឹក​សាច់​គោ​តាម​ម៉ូតូ​ក៏​បាន​សួរ​ថា ដឹក​សាច់​អី ? ជនសង្ស័យ​បាន​ឆ្លើយ​ថា ជា​សាច់​ទន្សោង ។ ដោយ​ដឹង​ថា ជនសង្ស័យ​បាន​ឆ្លើយ​ភូត​កុហក​ក៏​ឃាត់ខ្លួន​ឈ្មោះ ផេង ភ្លា នាំ​មក​សាក​សួរ​តែ​ម្ដង ។

ដោយ​មិន​អាច​បំភាន់​បាន​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​យក​អាវុធ​AK​មួយ​ដើម រួម​ជាមួយ​បក្ខពួក​៣​នាក់​ទៀត​ យក​ទៅ​បាញ់​គោ​អ្នក​ភូមិ​នាម​មួយ​ក្បាល ។ ពេល​គោ​ត្រូវ​ងាប់​ ហើយ​បាន​នាំ​គ្នា​ពន្លះ​យក​សាច់​ដឹក​តាម​ម៉ូតូ​ទៅ​លក់​ដោយ​កុហក​គេ​ថា​ ជា​សាច់​ទន្សោង ។

ក្រោយ​ពី​បាន​ទទួល​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ ផេង ភ្លា កម្លាំង​នគរបាល​ប៉ុស្តិ៍​ក៏​បាន​ឃាត់ខ្លួន​បក្ខពួក​ជនសង្ស័យ​ចំនួន​៣​នាក់​ទៀត​យក​មក​អធិការដ្ឋាន​ស្រុក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តក្រចេះ​ដើម្បី​ចាត់ការ​តាម​ច្បាប់​កាលពី​ថ្ងៃ​ទី​២៥ តុលា ៕​

អត្ថបទសរសេរ ដោយ