ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយខ្មែរមានប្រៀបជាងលុយសាំងហ្គាពួរ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរមានប្រៀបជាងប្រាក់ដុល្លារសាំងហ្គាពួរ បន្តិច បើធៀបថ្ងៃនេះទៅនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៧ខែតុលា ឆ្នាំ…

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរមានប្រៀបជាងប្រាក់ដុល្លារសាំងហ្គាពួរ បន្តិច បើធៀបថ្ងៃនេះទៅនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៧ខែតុលា ឆ្នាំ ២០២០នេះឱ្យដឹងថា ១ដុល្លារសាំងហ្គាពួរ ទិញចូលត្រឹមតែ ២៩៨៤ រៀល ហើយលក់ចេញតែ ៣០១៤ រៀលប៉ុណ្ណោះ ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូលរហូតដល់ ៣០០១ រៀល និងលក់ ចេញដល់ទៅ ៣០៣១ រៀលឯណោះ ។

ទន្ទឹមនេះ សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រទេសផ្សេងៗដែលរួមមាន ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤០៦០ រៀល, ១អឺរ៉ូ ទិញចូល ៤៧៩៤ រៀល លក់ចេញ ៤៨៤២ រៀល និង ១ដុល្លារអូស្ត្រាលី ទិញចូល ២៨៩០ រៀល លក់ចេញ ២៩១៩ រៀល ។

ដោយឡែកសម្រាប់ហាងឆេងប្រាក់យន់ចិនធៀបនឹងប្រាក់រៀលខ្មែរថ្ងៃនេះដែរ គឺ ១យន់ ចិន ទិញចូល ៦០៥ រៀល លក់ចេញ ៦១១ រៀល ហើយ ១០០យ៉េនជប៉ុន ទិញចូល ៣៨៧៥ រៀល លក់ចេញ ៣៩១៤ រៀល និង ១០០វុនកូរ៉េ ទិញចូល ៣៥៩ រៀល លក់ចេញ ៣៦៣ រៀល ។ ថ្ងៃនេះដែរហាងឆេងប្រាក់បាតថៃធៀបនឹងប្រាក់រៀលខ្មែរ គឺ ១បាតថៃ ទិញចូល ១៣០ រៀល លក់ចេញ ១៣១ រៀល ខណៈ ១០០០ដុងវៀតណាម ទិញចូល ១៧៥ រៀល លក់ចេញ ១៧៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ