ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៩ខែឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរថយចុះជាង៧៤ភាគរយ

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០ ទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា មានត្រឹមតែ ១,២៤៧,៦៨០នាក់ ថយចុះ…

រាជធានីភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០ ទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា មានត្រឹមតែ ១,២៤៧,៦៨០នាក់ ថយចុះ ៧៤.១ ភាគរយ និងទទួលបានទេសចរផ្ទៃក្នុង ៧,២៨៤,៤០៩នាក់ ថយចុះ ៥១.៩ភាគរយ ដែលការថយចុះនេះ គឺដោយសាររងផលប៉ះពាល់ខ្លាំងពីវិបត្តិជំងឺកូវីដ-១៩។

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងបានបន្តថា ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ចាប់ពីខែមេសា ដល់ខែកញ្ញា និន្នាការទេសចរណ៍មានការប្រែប្រួលយ៉ាងខ្លាំង ជាក់ស្ដែង ទេសចរសម្រាកលំហែកម្សាន្តមាន ៤៣.៤ភាគរយ ទេសចរណ៍ធុរកិច្ច និងការទូតមាន ៥៤.៤ភាគរយ និងផ្សេងៗមាន ២.៣ ភាគរយ ។ កាលពីឆ្នាំ២០១៩ ទេសចរសម្រាកលំហែកម្សាន្តមានរហូតដល់ ៧៦.២ភាគរយ ទេសចរធុរកិច្ច និងការទូតមាន ២០.៧ភាគរយ និងប្រភេទផ្សេងៗ ៣.១ភាគរយ ។

តាមការព្យាករណ៍នៅឆ្នាំ២០២០ កម្ពុជានឹងទទួលទេសចរអន្តរជាតិប្រមាណ ១.៣២ លាននាក់ ថយចុះ ៨០ភាគរយ ធៀបនឹងឆ្នាំ២០១៩ ។

អ្នកជំនាញទេសចរណ៍បាន វាយតម្លៃថា ស្ថានភាពទេសចរណ៍កម្ពុជានឹងវិលត្រលប់មកប្រក្រតីភាពឡើងវិញ តាមសេណារីយ៉ូចំនួន ២៖ គឺ សេណារីយ៉ូទី១៖ ប្រើរយៈពេល ៣ឆ្នាំ (២០២០-២០២៣) សេណារីយ៉ូទី២ ៖ ប្រើរយៈពេល ៥ឆ្នាំ (២០២០-២០២៥) ។

ក្រសួងទេសចរណ៍បានបន្តថា រយៈពេល៩ខែ ឆ្នាំ២០២០ មានទេសចរផ្ទៃក្នុង ៧,២៨៤,៤០៩នាក់ ដែលបានធ្វើដំណើរកម្សាន្តតាមរមណីដ្ឋាននានាទូទាំងប្រទេស ថយចុះ ៥១.៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ក្នុងនោះទេសចរជាតិមានប្រមាណ ៥,៥៦២,៥៣១នាក់ ថយចុះ ៣៨.២ភាគរយ និងទេសចរបរទេសមានប្រមាណ ១,៧២១,៨៧៨នាក់ ថយចុះ ៧២ភាគរយ។

តាមការព្យាករណ៍ ឆ្នាំ២០២០ កម្ពុជានឹងទទួលទេសចរផ្ទៃក្នុងបានប្រមាណ ៩លាននាក់ ថយចុះ ២០ភាគរយ ធៀបនឹងឆ្នាំ២០១៩ ខណៈទេសចរផ្ទៃក្នុងនឹងវិលមកប្រក្រតីភាពឡើងវិញក្នុងរយៈពេល ៣ឆ្នាំ ពោលគីឆ្នាំ២០២៣ កម្ពុជានឹងទទួលបាន ១១លាននាក់៕

អត្ថបទសរសេរ ដោយ