ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

NASA ​ប្រកាស​ពី​ការ​រក​ឃើញ​ទឹក​លើ​ភព​​ព្រះ​ចន្ទ ​(វីដេអូ)

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ទីភ្នាក់ងារ​អវកាស​អា​មេ​រិ​ក ​NASA​ បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៦ ខែ​​តុលា ឆ្នាំ​២០២០​ ​ថា មាន​ភស្ដុ​តាង​ផ្លូវការ​នានា​ពី​វត្តមាន​ទឹក នៅ​លើ​ផ្ទៃ​ភព​ព្រះ​ចន្ទ…

សហរដ្ឋអាមេរិក ៖ ទីភ្នាក់ងារ​អវកាស​អា​មេ​រិ​ក ​NASA​ បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៦ ខែ​​តុលា ឆ្នាំ​២០២០​ ​ថា មាន​ភស្ដុ​តាង​ផ្លូវការ​នានា​ពី​វត្តមាន​ទឹក នៅ​លើ​ផ្ទៃ​ភព​ព្រះ​ចន្ទ ដែល​ការ​រក​ឃើញ​នោះ​នឹង​​អាច​សម្រួល​ដល់​ការ​បង្កើត​ជាយថាហេតុ​ បណ្ដា​មូលដ្ឋាន​អវកាស​នៅ​លើ​ភព​ព្រះ​ចន្ទ​។

ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ​ បណ្ដា​អ្នក​វិទ្យាសាស្ត្រ សង្ស័យ​ពី​វត្តមាន​ទឹក​ក្នុង​រូបភាព​ជា​ទឹកកក​លើ​​ភព​ព្រះ​ចន្ទ ហើយ​រហូត​មក​ទល់​ពេល​នេះ ពួក​គេ​នៅ​តែ​មិន​ទាន់​អាច​បង្ហាញ​ពី​រឿង​នោះ​ឲ្យ​ប្រាកដ​ប្រជា​នៅឡើយ​។

បើ​តាម ​NASA​ ថា ការ​រក​ឃើញ​នោះ ​គឺ​តាម​រយៈ​កែវយឹត​អាំង​ហ្វ្រា​រូ ​SOFIA ដែល​មាន​កញ្ចក់​ធំ​មាន​​វិ​ជ្ជ​មាត្រ​ដល់​ទៅ​២,៧​ម៉ែត្រ​។ ដោយ​ធ្វើការ​សិក្សា​យ៉ាង​ប្រិត​ព្រៀង បណ្ដា​អ្នក​វិទ្យាសាស្ត្រ បាន​រក​ឃើញ​ភស្ដុ​តាង​ផ្លូ​វ​ការ​នៃ​វត្តមាន​ទឹក​លើ​ភព​ព្រះ​ចន្ទ​។

ពេល​នេះ​បណ្ដា​អ្នក​ស្រាវជ្រាវ​នៅ​ត្រូវ​បញ្ជាក់​ថា តើ​ទឹក​នោះ​មាន​វត្តមាន​ច្រើន​គួរសម សម្រាប់​អាច​​ប្រើប្រាស់ ដោយ​បណ្ដា​អវកាសយានិក​នា​ពេល​អនាគត​ដែរ​ទេ? ជា​ពិសេស​សម្រាប់​គម្រោង​នានា​នៃ​ការ​បង្កើត​មូលដ្ឋាន​នៅ​ភព​ព្រះ​ចន្ទ សម្រាប់​បណ្ដា​បេសក​កម្ម​មាន​មនុស្ស​ជិះ សំដៅ​ទៅ​កាន់​​ឋាន​ព្រះ​ចន្ទ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ sputniknews

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ