ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកផ្លូវ​ក្រោម​ដី​ មាន​ទទឹង​៨,៥០​ម៉ែត្រ និង​បណ្តោយ​៤៨៨​ម៉ែត្រ​​​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ដោះស្រាយ​ការ​កកស្ទះ​នៅ​តំបន់​រង្វង់​មូល​ចោម​ចៅ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីបាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ផ្លូវ​ក្រោម​ដី​ស្ពាន​អា កាស​រង្វង់​មូល​ចោម​ចៅជា​បណ្តោះអាសន្ន ព្រោះ​ការ​ស្ទះចរាចរណ៍​នៅ​ចំណុច​នោះ​វា​យូរ​ពេក​ហើយ ។…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ដោះស្រាយ​ការ​កកស្ទះ​នៅ​តំបន់​រង្វង់​មូល​ចោម​ចៅ សម្តេច​
តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីបាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ផ្លូវ​ក្រោម​ដី​ស្ពាន​អា កាស​រង្វង់​មូល​ចោម​ចៅជា​បណ្តោះអាសន្ន ព្រោះ​ការ​ស្ទះចរាចរណ៍​នៅ​ចំណុច​នោះ​វា​យូរ​ពេក​ហើយ ។ ផ្លូវ​ក្រោម​ដី​នេះ ​មាន​ទទឹង​៨,៥០​ម៉ែត្រ និង​បណ្តោយ​៤៨៨​ម៉ែត្រ ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤ ទៅ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ។

ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ស្ពានបេតុង​ខ្សែ​កា​ប្លិ៍​ឆ្លងកាត់ ទន្លេបា សាក់ ពី​តំបន់​កោះ​ពេជ្រ ទៅ​កាន់​ទីក្រុង​រណប កោះន​រា និង​ពី​កោះន​រា ទៅ​ផ្លូវជាតិ​លេខ​១ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ដោយ​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​បណ្តោះអាសន្ន នូវ​ផ្លូវ​ក្រោម​ដី​ស្ពាន​អាកាស​រង្វង់​មូល​ចោម​ចៅ​នៅ​ថ្ងៃ​ទី​២៦ ខែតុលា​ឆ្នាំ​២០២០​នេះ​ផង​ដែរ ។

សម្តេច​បន្ត​ថា សុំ​កុំ​ចំអក​ឲ្យ​ខ្ញុំ​រឿង​ធ្វើ​ស្ពាន ព្រោះ​មាន​អ្នកមួយ​ចំនួន​គេ​ចំអក​ថា​ធ្វើ​តែ​មួយ​អួត​គេ គេ​មាន​រាប់រយ​រាប់​ពាន់​គេ​មិន​អួត​ផង​មួយ​អួត តែ​សុំ​ផ្តាំ​ទៅ​វិញ​ថា ដោយសារ​មាន​តែ​មួយ​នឹង​បាន​ប្រឹង​អួត ឥឡូវនេះ​ធ្វើ​បាន​ច្រើន​អុ​ី​ចឹ​ង​មិន​ចាំ​អួត​ទេ ព្រោះ​យើង​មាន​ច្រើន​ដែរ ។

សម្តេច​តេ​ជោ​បញ្ជាក់​ថា​៖«​ស្អាន​អាកាស​រង្វង់​មូល​ចោម​ចៅ​ក្រោម​ដី​មាន​ប្រវែង​តិច​ដែរ អុ​ី​ចឹ​ង​យើង​ត្រូវ​អួត​ដែរ អី​ុ​ចឹ​ង​មាន​អា​ខាងលើ​ផង​អា​ក្រោម​ដី​ផង ។ អុ​ី​ចឹ​ង​អា​នៅ​លើ​អាកាស​នៅ​កំពុង​ធ្វើ តែ​អា​ក្រោម​ដី​នេះ បើក​ឲ្យ​ចរាចរណ៍​ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​តំបន់​ចោម​ចៅ​» ។ សម្តេច​ក៏​បន្ត​ថា​ស្ពាន​អាកាស​រង្វង់​មូល​ចោម​ចៅ​ក៏​ជា​តំបន់​ទេស ចរណ៍​មួយ​ផង​ដែរ ព្រោះថា​នៅ​ពេល​ចង់ទៅ​លេង​បាន ។

អ្នកខ្លះ​មិន​ទាន់​ឃើញ​ស្អាន​អាកាស​ក្រោម​ដី អុ​ី​ចឹ​ង​អាច​ដឹក​គាត់​ទៅ​មើល​បាន ស្ពាន​នេះ​មាន​ចំងាយ​ជិត​កន្លះ​គីឡូម៉ែត្រ ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​តេ​ជោ​ក៏​បាន​ស្នើ​ឲ្យ​ក្រុម ហ៊ុន​ប្រព័ន្ធ​ទូរស័ព្ទ​នៅ​កម្ពុជា​បំពាក់​ប្រព័ន្ធ​អង់​តែ​ន​នៅ​ផ្លូវ​ស្ពាន​ក្រោម​ដី​នេះ ដើម្បី​កុំ​ឲ្យ​ពេល​ដល់​កន្លែង​នឹង​វា​ដាច់​សេវា ។

សម្តេច​បញ្ជាក់​ថា អុ​ី​ចឹ​ង​ឲ្យ​ក្រុមហ៊ុនទូរស័ព្ទ​នានា​ចុះ​ទៅ​ដើម្បី​ពិនិត្យ​មើល​ថា​តើ​ដាក់​អាហ្នឹង​បាន​ឬ​អត់ ព្រោះ​មិន​អុ​ី​ចឹ​ង​ទេ​កំពុងនិយាយ​គ្នា​ដល់​កន្លែង​ដាច់​សេវា​បាត់ ។ អី​ុ​ចឹ​ង​យើង​ដាក់​នៅ​ក្នុង​ហ្នឹង​ដើម្បី​ត​ភ្ជាប់​គ្នា​រហូត ។ ក្នុង​ឱកាស​នោះ​ដែរ​សម្តេច​ក៏​បាន​ឲ្យ​ក្រុមហ៊ុន​សែ​ល​ខាត (០១២) របស់​ឧកញ៉ា គិត ម៉េ​ង ធ្វើ​ជា​គំរូ​មុនគេ​ផង​ដែរ ។

ដាក់​នៅ​ស្ពាន​ក្រោម​ដី​ដើម្បី​ឲ្យ​មាន​សេវា ។ សម្តេច​ថា ខ្ញុំ​មិន​ឃោសនា​ឲ្យ​ក្រុមហ៊ុន​សែ​ល​ខាត ឬ​គិត​ម៉េ​ង​ទេ ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​សេវា​ប្រព័ន្ធ​ទូរស័ព្ទ​នេះ​ជាប់​ជា​និច្ច ។សម្តេច​តេ​ជោ​បាន​បង្ហាញ​នូវ​ក្តី​មោទនភាព​ចំពោះ​ភាព​រីក​ចម្រើន​នៃ​ទីក្រុង​ភ្នំពេញ ដែល​ក្រោយ​ពី​ងើប​ពី​សង្គ្រាម​មក គឺជា​ទីក្រុង​ដែល​មិន​មាន​មនុស្ស​រស់នៅ​ច្រើន​នោះ​ទេ តែ​ពេល​នេះ មាន​មនុស្ស​រស់នៅ​រាប់​លាន​នាក់ និង​មាន​អគារ​ខ្ពស់​ៗ​រាប់រយ​អគារ ។

សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា បច្ចុប្បន្ន​ទីក្រុង​ភ្នំពេញ​បាន​ពង្រីក​ផ្ទៃដី​ជា​បន្តបន្ទាប់ ដែល​មុន​នេះ ផ្ទៃដី ទីក្រុង​ភ្នំពេញ​គឺ មាន​ចំនួន​៣០០​គីឡូ​ម៉ែត្រការ៉េ ឥឡូវនេះ​ផ្ទៃដី​ទីក្រុង​ភ្នំពេញ បាន​កើន​ដល់​ជិត៧០០​ម៉ែត្រ​គីឡូ​ម៉ែត្រការ៉េ ៕

អត្ថបទសរសេរ ដោយ