ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​អាច​នឹង​មាន​ព្យុះ​ម៉ូ​ឡាវ​ចាប់ពី​ថ្ងៃ​២៨ ខែតុលា ដល់​ថ្ងៃ​ទី​០២ ខែវិច្ឆិកា​ខាង​មុខ​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស នៅ​ថ្ងៃ​ទី​២៧ ខែតុលា​នេះ ពី​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២៨ ខែតុលា ដល់​ថ្ងៃ​ទី​០៣…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស នៅ​ថ្ងៃ​ទី​២៧ ខែតុលា​នេះ ពី​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២៨ ខែតុលា ដល់​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០ កម្ពុជា​និង​មាន​ឥទ្ធិពល​ព្យុះ​ម៉ូ​ឡាវ នឹង​ធ្វើ​ឲ្យ​កម្ពុជា​បន្ត​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន ។

ក្រសួង​ធនធាន​ទឹកបាន​បញ្ជាក់​ថា អាកាសធាតុ​បង្ហាញ​ឲ្យ​ឃើញ​ថា នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២០ ព្យុះ​ទី​១៨ ឈ្មោះ ម៉ូ​ឡាវ (Molave) បាន​បង្កើន​ឥទ្ធិពល​របស់​ខ្លួន ក្នុង​សមុទ្រ​ចិន​ខាងត្បូង ។ ព្យុះ​នេះ​មាន​ទិស​ដៅ​ឆ្ពោះទៅ​ប្រទេស​វៀតណាម ត្រង់​ចំណុច​ខេត្ត​ក្វា​ង​ងៃ រួច​ថមថយ​ឥទ្ធិពល​បន្តបន្ទាប់​ឆ្លងកាត់​ប្រទេស​ឡាវ និង​ប្រទេស​ថៃ នា​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២០ ។ ជ្រលង​វិ​ស្ពា​ធ និង​សម្ពាធ​ទាម​ម៉ូ​ឡាវ មាន​ឥទ្ធិពល​មក​លើ​កម្ពុជា នៅ​ថ្ងៃ​ទី​២៨-២៩ ខែតុលា ឆ្នាំ​២០២០ ។

ក្រសួង​បាន​បន្ត​ថា ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ​១ – បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​២០-២២ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-៣០ អង្សា​សេ ហើយ​បណ្តា​រាជធានី​-​ខេត្ត​មួយ​ចំនួន នៅ​ភាគ​ខាងក្រោម និង​ជាប់​ព្រំដែន​វៀតណាម ភ្លៀង​នៅ​បន្ត​មាន​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​រហូត​ដល់​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ។ តែ​សម្រាប់​ថ្ងៃ​ទី​២៨-២៩ ខែតុលា ពិសេស​ភាគ​ពាយ័ព្យ​នឹង​មាន​ភ្ញៀ​ង​ធ្លាក់​រាយ​ប៉ាយ ក្នុង​កម្រិត​បរិមាណ​ពី​មធ្យម​ទៅ​ច្រើន ។

២- បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២០-២២​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-៣០​អង្សា​សេ
ភ្លៀង​នៅ​តែ​បន្ត​មាន​កម្រិត​ពី​តិច​ទៅ​បង្គួរ រហូត​ដល់​ថ្ងៃ​ទី​០២ ខែវិច្ឆិកា តែ​ច្រើន​លាយឡំ​នឹង​ខ្យល់​ខ្លាំង​នៅ​ថ្ងៃ​ទី​២៨-២៩ ខែតុលា​នេះ ។

៣- តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​២២-២៤​អង្សា​សេ
និង​មាន​សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-២៩​អង្សា​សេ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ នៅ​ក្នុង​កម្រិត​បរិមាណ​ពី​តិច​ទៅ​ច្រើន ។

ជា​ចុង​ក្រោយ ក្រសួង​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ សូម​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេង​ៗ ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ៕