ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ពីរ​ក្រុម​ដេញ​វាយ កា.ប់​ចាក់​គ្នា អ្នក​ឈ្នះ​ដេក​គុក អ្នក​ចាញ់​ដេកពេទ្យ

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ អំពើ​ហិង្សា​មួយ​បាន​កើតឡើង ដែល​បង្ក​ដោយ​យុវជន​ពីរ​ក្រុម បាន​ដេញ​គប់ កាប់​ចាក់​គ្នា រហូត​ធ្វើ​ឲ្យ​យុវជន​ម្នាក់​រង​របួសធ្ងន់ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ជ័យ​ជំនះ ទាំង​យប់​។…

ខេត្តកណ្តាល ៖ អំពើ​ហិង្សា​មួយ​បាន​កើតឡើង ដែល​បង្ក​ដោយ​យុវជន​ពីរ​ក្រុម បាន​ដេញ​គប់ កាប់​ចាក់​គ្នា រហូត​ធ្វើ​ឲ្យ​យុវជន​ម្នាក់​រង​របួសធ្ងន់ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ជ័យ​ជំនះ ទាំង​យប់​។ ចំណែក​ភាគី​ម្ខាង​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ម្នាក់ និង​បក្ខពួក​៦​នាក់​ទៀត បាន​រត់គេច​ខ្លួន​អស់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​០៤ និង​៤៩​នាទី​ល្ងាច នៅ​ចំណុច​ភូមិ​កំពង់​សំណាញ់​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ឈ្មោះ វង្ស ដា​រ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ចុងភៅ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​តា​ង៉ូ​វ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ភ្នំពេញ​។ ជនសង្ស័យ​៧​នាក់​ទី​១-​ឈ្មោះ ពុំ ច​ន្ថា ហៅ​ឆាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្ពប​វែង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​កម្មករ​សំណង់ ធ្វើការ​ឃាត់ខ្លួន​។ ទី​២-​ឈ្មោះ​ពុំ វី​រៈ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទីលំនៅ​ភូមិ​កំពង់​សំណាញ់​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​កម្មករ​ដឹក​អីវ៉ាន់​អន​ឡាញ គេចខ្លួន​។

និង​បក្ខពួក​៥​នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​(​គេចខ្លួន​)​។ នគរបាល​ក្រុង​តា​ខ្មៅ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ៖​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​និង​មិត្តភក្តិ​ចំនួន​១០​នាក់​ជិះ​ម៉ូតូ​៥​គ្រឿង​ទៅ​ផឹកស៊ី​នៅផ្ទះ​មិត្តភក្តិ​មួយ​កន្លែង នៅ​ភូមិ​កំពង់​សំណាញ់​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ហើយ​ដែល​មានផ្ទះ​នៅ​ក្បែរ​ផ្ទះ​ជនសង្ស័យ​ឈ្មោះ​ពុំ វី​រៈ​។ លុះ​មក​ដល់​វេលា​កើតហេតុ​ខាងលើ ជនសង្ស័យ និង​បក្ខពួក​ជិះ​ម៉ូតូ​៣​គ្រឿង​ទៅ​រករឿង​ឈ្លោះ​ទាស់ទែង​ជាមួយ​ក្រុម​ជន​រង​គ្រោះ រួច​បាន​យក​ដុំ​ថ្ម​គប់​ចូល​ផ្ទះ​ក្រុម​ជន​រង​គ្រោះ​ដែល​កំពុង​អង្គុយ​ផឹកស៊ី​ស្រែក​ហ៊ោសប្បាយ​។

ដោយ​ឃើញ​សភាព​មិន​ស្រួល ទើប​ក្រុម​ជន​រង​គ្រោះ​បាន​នាំ​គ្នា​ឈប់​ផឹក​ហើយ​នាំ​គ្នា​ជិះ​ចេញពីផ្ទះ​នោះ តែ​នៅ​ពេល​នាំ​គ្នា​ជិះ​ដល់​មុខ​ផ្ទះ​ជនសង្ស័យ ក៏​ជួប​ក្រុម​ជនសង្ស័យ​ខាងលើ ឈរ​ត្រៀបត្រា​ពេញ​ផ្លូវ ពេល​នោះ​ក៏​បាន​ឈ្លោះ​គ្នា​ម្តងទៀត​ហើយ​បាន​យក​ដុំ​ថ្ម​គប់​គ្នា​ទៅ​វិញ​ទៅ​មក ពេល​នោះ​ក្រុម​ជន​រង​គ្រោះ​ក៏​បាន​នាំ​គ្នា​បើក​ម៉ូតូ​រត់គេច តែ​ពេល​នោះ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ធាក់​មិន​ឆេះ ពេល​ឃើញ​ដូចនេះ ជនសង្ស័យ​ក៏​បាន​លី​កាំបិត​ផ្គាក់​យក​ទៅ​កាប់​ជន​រង​គ្រោះ​ចំ​ពីលើ​ក្បាល​បណ្តាល​ឲ្យ​រយះ​ហូរ​ឈាម​។

ភ្លាម​នោះ​ជន​រង​គ្រោះ​បាន​រត់​ចោល​ម៉ូតូ ដើម្បី​ឲ្យ​មិត្តភក្តិ​ជួយ​ដឹក​ទៅ​ពេទ្យ​ជ័យ​ជំ​នេះ​។ ឯ​ក្រុម​ជនសង្ស័យ​បាន​វាយ​ម៉ូតូ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ខូចខាត​បាក់​កា​តា​ប៊ូ​មុខ និង​ក្បាំង​ខាងឆ្វេង​។ ពេល​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​សមត្ថកិច្ច​ប៉ុស្តិ៍​កំពង់​សំណាញ់​បាន​ចុះ​ដល់​កន្លែង​កើតហេតុ ហើយ​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង​យក​មក​សាកសួរ​នៅ​ប៉ុស្តិ៍​រួច​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕ ដោយ ៖ ប៉ឹង ឆដា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ