ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារទំនើប ជីប ម៉ុង ប្រគល់រង្វាន់ធំ ម៉ូតូ និងទូរទស្សន៍ ជូនអតិថិជន ដែលឈ្នះក្នុងឱកាសផ្សងសំណាងគម្រប់ខួប ២ឆ្នាំរបស់ខ្លួន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​ផ្សារទំនើប ជីប ម៉ុង រកឃើញអ្នកឈ្នះរង្វាន់ធំ ម៉ូតូ និងទូរទស្សន៍ទាំង ២២ រូបហើយ…

រាជធានីភ្នំពេញ ៖ ​ផ្សារទំនើប ជីប ម៉ុង រកឃើញអ្នកឈ្នះរង្វាន់ធំ ម៉ូតូ និងទូរទស្សន៍ទាំង ២២ រូបហើយ ក្នុងឱកាសអបអរគម្រប់ខួប ២ ឆ្នាំរបស់ខ្លួន ក្នុងខែកញ្ញាកន្លទៅនេះ ។
កម្មវិធីប្រគល់រង្វាន់ធំជូនអ្នកឈ្នះនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៥ ខែតុលា កន្លងទៅនេះ ក្នុងកម្មវិធី «សិល្បៈស្រុកយើង» នៅ ជីប ម៉ុង ណូរ៉ូ ម៉ល ។

លោក Laurent Hamelet នាយកផ្នែក Supermarket និង Express នៃក្រុមហ៊ុន ជីប ម៉ុង រីថែល បានបញ្ជាក់ថា ៖ «ផ្សារទំនើប ជីប ម៉ុង តែងតែមានការផ្តល់ជូនពិសេសលើទំនិញយ៉ាងសម្បូរបែបដែលមានគុណភាពខ្ពស់ និងរង្វាន់លើកទឹកចិត្តជាច្រើនដល់អតិ ថិជនដែលតែងតែគាំទ្រទិញទំនិញនៅផ្សារទំនើប ជីប ម៉ុង និង ជីប ម៉ុង Express របស់យើង» ។

ផ្សារទំនើប ជីប ម៉ុង មានលក់ផលិតផលយ៉ាងសម្បូរបែប រួមមានគ្រឿងឧបភោគបរិភោ គ របស់របរប្រើប្រាស់ប្រចាំថ្ងៃ ភេសជ្ជៈ រួមទាំងផលិតផលក្នុងស្រុកដូចជា ត្រី សាច់ ផ្លែឈើ បន្លែស្រស់ៗ និងផលិតផលជាច្រើនទៀត ដែលធានាគុណភាពខ្ពស់ ការវេចខ្ចប់ស្តង់ដារប្រកបដោយអនាម័យខ្ពស់។ ចំណែកការដើរទិញទំនិញ គឺប្រកបដោយផាសុកភាពផង ដែរ ។

ផ្សារទំនើប ជីប ម៉ុង និង ជីប ម៉ុង Express មាន ចំនួន ៧ ទីតាំងគឺ នៅតាមបណ្តោយ មហាវិថីព្រះមុន្នីវង្ស, អ៊ីឌិនហ្គាឌិន, ជីប ម៉ុង ណូរ៉ូ ម៉ល រួមទាំង ជីប ម៉ុង Express បឹងសាឡាង, ជីប ម៉ុង Express បាក់ទូក សេនធើ, ជីប ម៉ុង Express លែនម៉ាក ២៧១ និង ជីប ម៉ុង Express ៤៨៤ នៅបឹងត្របែក ។ ទិញទំនិញនៅផ្សារទំនើប ជីប ម៉ុង ដើម្បីគុណភាព តម្លៃសមរម្យ រួមទាំងសេវាកម្មល្អ និងបរិយាកាសដ៍មានផាសុកភាព ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ