ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ដែល​អ្នក​ត្រូវ​បោះបង់​ចោល​ប្រសិនបើ​អ្នក​កំពុង​មាន​បំណុល​ជាប់​ខ្លួន

3 ឆ្នាំ មុន

បំណុល​ គឺជា​កត្តា​បង្ក​ការ​ស្ត្រេ​ស​ធំ​ជាងគេ​របស់​មនុស្ស​ភាគច្រើន ប៉ុន្តែ​មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​សុខចិត្ត​បោះបង់​ចោល​ផ្នែក​មួយ​ចំនួន​នៃ​ការ​រស់នៅ​របស់​ពួក​គេ​ដើម្បី​សងបំណុល​ឲ្យ​អស់ពី​ខ្លួន​។ ប្រសិនបើ​ការ​ចង់​រំដោះខ្លួន​គឺជា​គោលដៅ​ធំ​ជាងគេ​របស់​អ្នក អ្នក​ចាំបាច់​ត្រូវ​លះបង់​ខ្លះ​ៗ​ដើម្បី​សម្រេច​បាន​គោលដៅ​នេះ ​។ ខាងក្រោម​គឺជា​ការ​ចាយវាយ​មួយ​ចំនួន​ដែល​អ្នក​ត្រូវ​លះបង់​ប្រសិនបើ​អ្នក​ចង់​សងបំណុល​ដែល​អ្នកមាន​ជាប់​ខ្លួន​៖ ១. ទម្លាប់​ទទួលទាន​អាហារ​ក្រៅ​ផ្ទះការ​ទទួលទាន​អាហារ​នៅ​ក្រៅ​ផ្ទះ​អាច​បង្ក​ឲ្យ​អ្នកធ្វើការ​ចាយវាយ​ច្រើន​ណាស់​។ ប្រសិនបើ​អ្នក​ចំណាយ​អស់​២​ដុល្លារ​ក្នុង​មួយ​ព្រឹក​សម្រាប់​បាយ​ពេល​ព្រឹក…

បំណុល​ គឺជា​កត្តា​បង្ក​ការ​ស្ត្រេ​ស​ធំ​ជាងគេ​របស់​មនុស្ស​ភាគច្រើន ប៉ុន្តែ​មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​សុខចិត្ត​បោះបង់​ចោល​ផ្នែក​មួយ​ចំនួន​នៃ​ការ​រស់នៅ​របស់​ពួក​គេ​ដើម្បី​សងបំណុល​ឲ្យ​អស់ពី​ខ្លួន​។ ប្រសិនបើ​ការ​ចង់​រំដោះខ្លួន​គឺជា​គោលដៅ​ធំ​ជាងគេ​របស់​អ្នក អ្នក​ចាំបាច់​ត្រូវ​លះបង់​ខ្លះ​ៗ​ដើម្បី​សម្រេច​បាន​គោលដៅ​នេះ ​។ ខាងក្រោម​គឺជា​ការ​ចាយវាយ​មួយ​ចំនួន​ដែល​អ្នក​ត្រូវ​លះបង់​ប្រសិនបើ​អ្នក​ចង់​សងបំណុល​ដែល​អ្នកមាន​ជាប់​ខ្លួន​៖

១. ទម្លាប់​ទទួលទាន​អាហារ​ក្រៅ​ផ្ទះ
ការ​ទទួលទាន​អាហារ​នៅ​ក្រៅ​ផ្ទះ​អាច​បង្ក​ឲ្យ​អ្នកធ្វើការ​ចាយវាយ​ច្រើន​ណាស់​។ ប្រសិនបើ​អ្នក​ចំណាយ​អស់​២​ដុល្លារ​ក្នុង​មួយ​ព្រឹក​សម្រាប់​បាយ​ពេល​ព្រឹក នោះ​មួ​យស​ប្តា​ហ៍​អ្នក​ចាយ​អស់​១៤​ដុល្លារ​ទៅ​ហើយ ហើយ​ក្នុង​មួយ​ខែ​អ្នក​ត្រូវ​ចាយ​អស់​៥៦​ដុល្លារ​ទៅ​ហើយ​។ នេះ​មិន​ទាន់​បូក​ថ្លៃ​បាយ​ថ្ងៃត្រង់ និង​ល្ងាច​ផង​។ ការ​វេច​ខ្ចប់​អាហារ​ពី​ផ្ទះ​អាច​ជួយ​សន្សំ​ថវិកា​អ្នកជា​ច្រើន​។

២. ការ​ទិញ​ទំនិញ​បោះ​ដុំ
មនុស្ស​ជា​ច្រើន​គិត​ថា​ការ​ទិញ​ទំនិញ​បោះ​ដុំ​អនុញ្ញាត​ឲ្យ​ពួក​គេ​សន្សំ​ថវិកា​បាន​ច្រើន ប៉ុន្តែ​ការ​ពិត​ជាក់ស្តែង​វា​មិន​តែងតែ​ដូច្នេះ​ទេ​។ ផ្ទុយ​មក​វិញ អ្នក​គួរតែ​គិត​ពី​ចំនួន​ដែល​អ្នក​ត្រូវការ និង​ទិញ​តាម​ចំនួន​នោះ​វិញ​។ ការ​ទិញ​ទំនិញ​ទុក​នៅផ្ទះ​មាន​តែ​ជំរុញ​មនុស្ស​ឲ្យ​ប្រើ​សម្ភារៈ​ទាំងនោះ​ច្រើន​ជាង​មុន​ទេ ហើយ​ប្រសិនបើ​អ្នក​មិន​ចេះ​ទុកដាក់​វា​ទេ​នោះ វា​អាច​ខូច​ឬ​បាត់​ថែម​ទៀត​ផង​ដែល​បង្ខំ​ឲ្យ​អ្នក​ត្រូវ​ចំណាយ​ថែម​ទៀត​។

៣. ផលិតផល​ប្រេ​ន​ៗ
នរណា​ក៏​ចង់​ទិញ​ផលិតផល​ដែល​មាន​ប្រេ​ន​ល្អ​ៗ​ដែរ តែ​ប្រសិនបើ​វា​មិនមែន​ជា​ឧបករណ៍​ឬ​ផលិតផល​ដែល​អ្នក​នឹង​ត្រូវ​ប្រើ​ក្នុង​រយៈពេល​យូរ​ទេ​នោះ អ្នក​មិន​ចាំបាច់​ចំណាយ​ច្រើន​ពេក​លើ​ប្រេ​ន​ថ្លៃ​ៗ​ឡើយ​។ អ្នក​អាច​ត្រួតពិនិត្យ​លើ​ការ​ចាយវាយ​របស់​អ្នក​ឡើង​វិញ​និង​មើល​ថា​មាន​ផលិតផល​ណា​ដែល​អ្នក​អាច​ជំនួស​ជាមួយនឹង​ជម្រើស​ដែល​មាន​តម្លៃ​ទាប​ជាង​ទេ?

៤. ការ​ចាយវាយ​ព្រោះតែ​ប្រព័ន្ធ​សង្គម
ពិភព​ប្រព័ន្ធ​សង្គម​ពោរពេញ​ទៅ​ដោយ​មនុស្ស​ធ្វើការ​ចែករំលែក​ពី​ផ្ទះ​ថ្លៃ​ៗ និង​សម្ភារៈ​ប្រេ​ន​ៗ​របស់​ពួក​គេ​។ ជា​លទ្ធផល មនុស្ស​ជា​ច្រើន​មាន​សម្ពាធ​ក្នុង​ការ​ទិញ​របស់​ទាំងនោះ​ដែរ​។ វា​ជា​បញ្ហា​ធំ​មួយ​ជា​ពិសេស​សម្រាប់​មនុស្ស​ដែល​នៅ​មាន​បំណុល​ច្រើន​ជាប់​ខ្លួន​។ ប្រសិនបើ​អ្នក​ចង់​ជៀសវាង​ធ្លាក់ខ្លួន​ក្នុង​បញ្ហា​នេះ អ្នក​ត្រូវ​តែ​ដឹង​ច្បាស់​ពី​គោលដៅ​ដែល​អ្នក​ចង់​សម្រេច​បាន មិនមែន​គោលដៅ​ដែល​មិត្តភក្តិ និង​សង្គម​ឲ្យ​ទៅ​អ្នក​ទេ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ