ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុវត្ត៦ចំណុចនេះដើម្បីឲ្យអ្នកក្លាយជាមនុស្សមានតម្លៃ

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មនុស្សមានតម្លៃលុះត្រាណាតែខ្លួនឯងឱ្យតំលៃលើខ្លួនឯងជាមុនសិន ទើបអ្នកដទៃគេចង់ឱ្យតំលៃយើងតាមក្រោយ។ រីឯការកែប្រែខ្លួនវិញ ក៏មិនមែនជាខុសគ្នានោះដែរ ការកែប្រែខ្លួន ឬទំលាប់អាក្រក់នានា វាមិនមែនជាភារកិច្ចរបស់អ្នកដទៃនោះទេ វាគឺជាភារកិច្ចនិងតួនាទី…

រាជធានីភ្នំពេញ ៖ មនុស្សមានតម្លៃលុះត្រាណាតែខ្លួនឯងឱ្យតំលៃលើខ្លួនឯងជាមុនសិន ទើបអ្នកដទៃគេចង់ឱ្យតំលៃយើងតាមក្រោយ។ រីឯការកែប្រែខ្លួនវិញ ក៏មិនមែនជាខុសគ្នានោះដែរ ការកែប្រែខ្លួន ឬទំលាប់អាក្រក់នានា វាមិនមែនជាភារកិច្ចរបស់អ្នកដទៃនោះទេ វាគឺជាភារកិច្ចនិងតួនាទី ខ្លួនយើងម្នាក់ៗក្នុងការកែប្រែទំលាប់មិនល្អៗចោល ក៏ព្រោះថាគ្មាននរណាម្នាក់ ចាំតែអង្គុយប្រាប់ និងណែនាំគ្រប់ពេលនោះទេ គេក៏ចេះ នឿយហត់ក្នុងការប្រដៅយើងដែរ។

យ៉ាងណាមិញ លោកគ្រូ អួន សារ៉ាត់ ជាអ្នកបណ្តុះបណ្តាលម្នាក់នៅក្នុងក្លិបអ្នកជំនួញឆ្លាត បានណែនាំ ៦ ចំណុចដែលធ្វើឱ្យខ្លួនមានតំលៃ ៖

១) – ការឱ្យតំលៃដល់ខ្លួនឯង៖ ចាប់ឱ្យតំលៃលើខ្លួនឯង មិនថាពីមុនមកអ្នកមនុស្សបែបណាក៏ដោយ ចោម្សៀត អ្នកដទៃស្តីបន្ទោស អ្នកដទៃបង្អាប់ ឬអ្នកដទៃចាត់ទុកអ្នកជាមនុស្សគ្មានតំលៃ គ្មានប្រយោជន៍ឬគ្មានបានការយ៉ាងណាក៏ដោយ ចាប់ពីពេលនេះតទៅអ្នកត្រូវសញ្ចឹងគិតខ្លួនឯង ប្រកបដោយសតិស្មារតីនឹងនរ។ ត្រូវគិតថាតំលៃរបស់យើងគឺស្ថិតក្នុងខ្លួនយើង មិនមាននរណាយកមកឱ្យយើងទេ ព្រោះថាមានតែយើងនោះទេដែលអាចបង្កើតវាបាន។ យ៉ាងណា ប្រហែលជាខ្លួនយើងមិនទាន់មានតំលៃសម្រាប់អ្នកដទៃ ទើបគេមិនឱ្យតំលៃយើង ឬប្រហែលជាធ្វើឱ្យរំខានដល់អ្នកដទៃទើបគេមិនឱ្យតំលៃយើង។

២) – បញ្ឈប់នូវរាល់ការត្អូញត្អែរទាំងឡាយ ៖ ការត្អូញត្អែរទាំងឡាយប្រាប់អ្នកដទៃ គួរតែ បញ្ឈប់ទៅ។ អ្នកបរាជ័យខ្លះ ឬអ្នកគ្មានតំលៃខ្លះ គិតតែពីរឿងត្អូញត្អែរ «អ៊ូខ្ញុំវេទនាណាស់ ខ្ញុំពិបាកណាស់ ខ្ញុំចេះខ្ញុំចុះ» ដែលស្តាប់ទៅគួរឱ្យជ្រក់ជ្រេញ ហើយការបង្ហាញភាពដ៏ទន់ជ្រាយបំផុតចេញមកខាងក្រៅ ដែលគិតស្មានថាគេឱ្យតំលៃតាមរយៈការត្អូញត្អែរនឹង ប៉ុន្តែផ្ទុយទៅវិញគេចង់ក្អួត។ យើងកុំច្រឡំ គ្មាននរណាម្នាក់ចូលចិត្តការត្អូញត្អែររបស់អ្នកនោះទេ បើយើងជាមនុស្សដែលគួរឱ្យអាណិតមែន គឺគេនឹងអាណិតទៅលើទង្វើរបស់យើង គេមិនបានអាណិតលើការត្អូញត្អែររបស់យើងនោះទេ។ ដូចនេះរាល់ការត្អូញត្អែរ រាល់ការគិតអវិជ្ជមានលើខ្លួនឯងទាំងឡាយ គួរតែបញ្ឈប់ឱ្យអស់។

៣) – កែប្រែទំលាប់អាក្រក់ចេញឱ្យអស់៖ រាល់ថ្ងៃមនុស្សបរាជ័យ គឺធ្វើតែរឿងអត់ប្រយោជន៍ ឥតបានការ គោលដៅនៅខាងលិច ធ្វើរឿងនៅខាងកើត និងប្រាថ្នាចង់បានតែអ្វីដែលល្អ តែបង្កើតតែទំលាប់អាក្រក់ ចង់មានចង់បាន ចង់ជោគជ័យ តែធ្វើតែរឿងដែលមិនពាក់ព័ន្ធទៅនឹងគោលដៅរបស់ខ្លួននោះទេ។ ប្រសិនបើអ្នកមិនព្រមចាប់ផ្តើមកែប្រែទំលាប់ទាំងនេះទេ នោះអ្នកនៅតែជាមនុស្សសំរាម។ តំលៃរបស់យើងអាចកើនឡើង ប្រៀបដូចជាយើងសន្សំលុយអ៉ីចឹង សន្សំទំលាប់ល្អម្តងបន្តិចៗ នោះយូរទៅៗវានឹងផ្លាស់ប្តូរអ្នកឱ្យធ្វើតែរឿងល្អៗឬទំលាប់ល្អៗ និងរឿងដែលមានតំលៃ។

៤) – កសាងសមត្ថភាព៖ កាលដែលយើងអាចមានអ្វីៗ គឺវាបានកើតចេញពីសមត្ថភាពរបស់យើង ឧទាហរណ៍ថាបើយើងមានទ្រព្យរាប់លានដុល្លារ តើវាមានតំលៃទេ? កាលបើអ្នកមិនមានសមត្ថភាពហើយនោះ បើទោះបីគេអ្វីក៏ដោយ ក៏គ្មានតំលៃនោះដែរ របស់ដែលកើតចេញពីសមត្ថភាពយើងខ្លួនឯងទើបវាមានតំលៃ។ មានបងប្អូនជាសេដ្ឋី ជាអ្នកមានស្តុកស្តម្ភ ហើយដើរទៅអួតគេឯងថាមាន ម៉ែឪ បងប្អូនជាអ្នកធំ ជាឧញ្ញ៉ាជាដើម ទាំងដែលខ្លួនឯងមិនមានអ្វីសោះ អ្នកត្រូវគិតថាបងប្អូនយើងនោះទេជាអ្នកមាន មិនមែនយើងជាអ្នកមាននោះទេ ដូចនេះយើងទៅវិញទេដែលគួរតែខ្មាសគេវិញ។

៥) – កសាងស្នាដៃ ឬកសាងសមិទ្ធិផលដែលមានគុណប្រយោជន៍ដល់សង្គម៖ អ្នកត្រូវចាប់ផ្តើមធ្វើអ្វីដែលមានតំលៃ បើអ្នកសិនជាអ្នកទៅធ្វើការងារឱ្យគេក៏គួរជ្រើសរើសការងារដែលមានតំលៃដែរ គឺការងារដែលតំលៃដល់សង្គម ហើយមិនថាការងារនោះទាបប៉ុណ្ណា ខ្ពស់ប៉ុណ្ណានោះទេ ឱ្យតែអ្នកឱ្យតំលៃដល់ការងារនោះ អ្នកនឹងអាចបង្កើតតំលៃឱ្យខ្លួនបានភ្លាម។ នៅពេលដែលយើងឱ្យតំលៃដល់ការងារនោះហើយ អ្នកត្រូវតែប្រឹងធ្វើការងារនោះឱ្យកើតជាសមិទ្ធផលពិតប្រាកដ។ ហើយប្រសិនជាការងារនោះមិនមានតំលៃ ហើយបំផ្លាញសង្គមទៀត នោះសូមជៀសឱ្យឆ្ងាយ កុំសូម្បីតែគិត ព្រោះការងារដែលបំផ្លាញសង្គមពិតជាមិនបានយូរអង្វែងនោះទេ។ សូមអ្នកកុំគិតឱ្យតំលៃការងារនោះត្រឹមតែជាប្រាក់ឈ្នួល ត្រូវគិតថាការងាររបស់អ្នកមានគុណប្រយោជន៍អ្វីដល់មនុស្សបច្ចុប្បន្ន និងមនុស្សជំនាន់ក្រោយ។


៦) – ត្រូវមានធម៌ក្នុងខ្លួន ៖ ការមានធម៌ក្នុងខ្លួន គឺការមានសីលធម៌ មានគុណធម៌ និងមានសប្បុរសធម៌ ដែលយើងហៅថាអំពើរល្អ មនុស្សយើងប្រសិនបើយើងរស់នៅ បើទោះបីមានសមត្ថភាព ទ្រព្យសម្បត្តិយ៉ាងណាក្តី តែប្រសិនជាគ្មានអំពើរល្អទេ ក៏គ្មានតំលៃដែរ។ ការរស់នៅដើម្បីតែខ្លួនឯងក៏គ្មានតំលៃដែរ យើងរស់នៅក្នុងសង្គម យើងខំកសាងសមត្ថភាព កសាងស្នាដៃ យើងខំកសាងសមិទ្ធផល ហើយយើងក៏បានទទួលផលតបស្នងដោយស្វ័យប្រវត្តិមកវិញ ហើយយកផលតបស្នងមកក្តាប់ មិនមានការចែករំលែក អត់មានភាពសប្បុរស នោះយើងនឹងមានឈ្មោះថា អាត្មានិយមហើយ ហើយភាពអាត្មានិយមនេះនឹងធ្វើឱ្យចិត្តរបស់យើងតូចចង្អៀត ហើយអាចបណ្តាលឱ្យចិត្តរបស់យើងធ្វើអ្វីៗ ដោយមិនគិតពីផលប្រយោជន៍ក្នុងសង្គមទៀតផង ៕

អត្ថបទសរសេរ ដោយ