Barcelona នឹងអវត្តមានកីឡាករដ៏សំខាន់ម្នាក់ពេលប៉ះ Juventus
អេស្ប៉ាញ ៖ កីឡាករ Philippe Coutinho របស់ក្រុម Barcelona នឹងត្រូវខកខានដំណើរទៅកាន់ប្រទេសអ៊ីតាលី ដើម្បីចូលរួមការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលពានរង្វាន់ Champions…
អេស្ប៉ាញ ៖ កីឡាករ Philippe Coutinho របស់ក្រុម Barcelona នឹងត្រូវខកខានដំណើរទៅកាន់ប្រទេសអ៊ីតាលី ដើម្បីចូលរួមការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលពានរង្វាន់ Champions…
អេស្ប៉ាញ ៖ កីឡាករ Philippe Coutinho របស់ក្រុម Barcelona នឹងត្រូវខកខានដំណើរទៅកាន់ប្រទេសអ៊ីតាលី ដើម្បីចូលរួមការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលពានរង្វាន់ Champions League ទល់នឹងក្រុមម្ចាស់ផ្ទះ Juventus នៅរាត្រីថ្ងៃពុធសប្តាហ៍នេះ។
ខ្សែបម្រើប្រយុទ្ធក្រុមជម្រើសជាតិប្រេស៊ីលវ័យ ២៨ឆ្នាំរូបនេះ ត្រូវបានរាយការណ៍ថាបានរងរបួសសរសៃពួរខាងឆ្វេង អំឡុងពេលការបរាជ័យក្នុងផ្ទះរបស់ Barcelona ដោយលទ្ធផល ៣-១ ទល់នឹងក្រុម Real Madrid កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
សេចក្តីថ្លែងការណ៍ពី Barcelona កាលពីថ្ងៃអាទិត្យបានអះអាងថា Coutinho នឹងត្រូវអវត្តមានពីទីលានប្រកួត ប៉ុន្តែក្លិបយក្សនៅកាតាឡាន់មួយនេះ មិនបានបញ្ជាក់ពីពេលវេលាជាក់លាក់ណាមួយ ដែលរូបគេនឹងអាចវិលត្រឡប់មកជួយក្រុមវិញបានឡើយ។
ប៉ុន្តែបើយោងតាមកាសែត AS បានឱ្យដឹងថា កីឡាករមានតម្លៃខ្លួនថ្លៃបំផុតរបស់ Barcelona ដែលពួកគេបានទិញពី Liverpool ក្នុងតម្លៃ ១៤៥លានអឺរ៉ូកាលពីឆ្នាំ ២០១៨ អាចនឹងត្រូវខកខានជួយក្រុមរយៈពេល៣សប្តាហ៍៕
ចែករំលែកព័តមាននេះ