ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារជាតិ​នៃ​កម្ពុជា​ត្រៀម​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រពន្ធ​ទូទាត់​បាគង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ នៅ​ទីបំផុត​ធនាគារជាតិ​នៃ​កម្ពុជា (NBC) នឹង​បើក​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ទូទាត់​បាគង ​នៅ​ថ្ងៃ​ទី​២៨ ​តុលា​ ឆ្នាំ​២០២០​ខាង​មុខ​នេះ​ហើយ​កម្មវិធី​នេះ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទីតាំង​អគារ​នៅ​ខណ្ឌ​ខណ្ឌ​សែន​សុខ ​។ ពាក់ព័ន្ធ​និង​ប្រព័ន្ធ​ទូទាត់​បាគង​ដែល​នឹង​ដាក់​ឱ្យ​ដំណើរការ​នា​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ…

រាជធានី​ភ្នំពេញ ​៖​ នៅ​ទីបំផុត​ធនាគារជាតិ​នៃ​កម្ពុជា (NBC) នឹង​បើក​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ទូទាត់​បាគង ​នៅ​ថ្ងៃ​ទី​២៨ ​តុលា​ ឆ្នាំ​២០២០​ខាង​មុខ​នេះ​ហើយ​កម្មវិធី​នេះ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទីតាំង​អគារ​នៅ​ខណ្ឌ​ខណ្ឌ​សែន​សុខ ​។

ពាក់ព័ន្ធ​និង​ប្រព័ន្ធ​ទូទាត់​បាគង​ដែល​នឹង​ដាក់​ឱ្យ​ដំណើរការ​នា​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ បើ​យោង​តាម​ផេ​ក​ផ្លូវការ​នៃ​ប្រព័ន្ធ​ទូទាត់​បាគង​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​ខួប​១​ឆ្នាំ​កាលពី​ខែកក្កដា​កន្លង​ទៅ​នេះ​បង្ហាញ​ថា​ប្រព័ន្ធ​ទូទាត់​បាគង ចាប់ផ្តើម​ពី​សមាជិក​៤​ស្ថាប័ន​ដំបូង បច្ចុប្បន្ន​ប្រព័ន្ធ​បាគង​មាន​សមាជិក​ចំនួន​១៤​ស្ថាប័ន​ ។

យើង​មាន​មោទនភាព​ណាស់ ដែល​ក្លាយជា​ប្រទេស​ដំបូង​គេ ក្នុង​ការ​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​បច្ចេកវិទ្យា​Blockchain ដ៏​ទំនើប​ចុង​ក្រោយ​គេ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ដើម្បី​ផ្តល់​លទ្ធភាព​ក្នុង​ការ​ធ្វើ និង​ជម្រុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ពោល​សំដៅ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់​រូប​។ បាគង ប្រព័ន្ធ​ទូទាត់​ក្នុង​យុគសម័យ​ថ្មី​។

បើ​តាម​ប្រភព​ខាង​ដដែល​អ្នកស្រី យឹ​ង សុ​ភ័​ក្រ បច្ចុប្បន្ន​ជា អនុប្រធាន​ផ្នែក​អ្នកវិភាគ​លំហូរ​ការងារ​នៅ​ធនាគារជាតិ​នៃ​កម្ពុជា យល់​ឃើញ​ថា នៅ​ក្នុង​ប្រព័ន្ធ​បាគង នាង​ខ្ញុំ​ជា​អ្នក​សាកល្បង​មុខងារ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android​។ ការ​ធ្វើតេស្ត​សាកល្បង​នេះ​មាន​ភាព​ចាំបាច់​ណាស់ ព្រោះ​ដើម្បី ធានា​ថា​ប្រព័ន្ធ​នេះ​មាន​ភាព​ងាយស្រួល សុវត្ថិភាព និង​ប្រសិទ្ធភាព ខ្ពស់​មុន​ពេល​ដាក់​អោយ​ប្រើប្រាស់​។

អ្នកស្រី​បន្ត​ថា​«​ក្នុង​ការ​ចូលរួម​ក្នុង​គម្រោង​បាគង​នេះ នាង​ខ្ញុំ​គិត​ថា បាគង​គឺ​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​ថ្មីស្រឡាង​មួយ សម្រាប់ ប្រព័ន្ធ​ទូទាត់ ដែល​បាន​ផ្តល់​មធ្យោបាយ​អនុញ្ញាត​អោយ​អតិថិជន ធ្វើ​ប្រតិបត្តិការ ហិរញ្ញវត្ថុ​តាម​រយៈ​កម្មវិធី​ទូរស័ព្ទ​ដៃ​របស់​ខ្លួន ពី​ធនាគារ​មួយ​ទៅ​ធនាគារ​ដទៃ​ទៀត ឬ​ពី​ក្រុមហ៊ុន​ផ្តល់ សេវា​ទូទាត់​ណាមួយ​ទៅ​សមាជិក​ដទៃ​ទៀត​នៅ​កម្ពុជា​»​។

បើ​តាម​អ្នកស្រី​សុ​ភ័​ក្រ នៅ​ក្នុង​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​បាគង ក៏​មានការ​ចូលរួម​របស់ បងប្អូន​ស្ត្រី​ជា​ច្រើន​ជា​ដូច​ជា ការងារ​សាកល្បង​មុខងារ​ប្រព័ន្ធ ការងារ​រចនា និង​ការងារ​សម្របសម្រួល និង​រៀបចំ​ឯកសារ ជាដើម​។ កិច្ចការ​ទាំងអស់​នេះ​សុទ្ធសឹងតែ​មានការ​ចូលរួម ពី​ស្ត្រី​ក្នុង វិស័យ​បច្ចេកវិទ្យា ហើយ​ពួក​គាត់​ក៏​មាន​ទំនួល ខុស​ត្រូវ​ខ្ពស់ ក្នុង​ការ​ជម្រុញ និង​អភិវឌ្ឍ​ប្រព័ន្ធ​នេះ អោយ​កាន់តែ មាន​ប្រសិទ្ធភាព សុវត្ថិភាព និង​មាន​ភាព​ងាយស្រួល​ក្នុង​ការ ប្រើប្រាស់​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ