អស្ចារ្យ​ដល់​ម្លឹ​ង​! Iphone12pro max ស្រោបមាស​សុទ្ធ​ស្អាត​អស់ទាស់តម្លៃ​វិញ​ស្មើ​ផ្ទះ​មួយ​ល្វែង


បរទេស ​៖ កាន់តែ​ប្លែក កាន់តែ​ពូកែ​ច្នៃប្រឌិត​ខ្ពស់ ជាក់ស្តែងទូរស័ព្ទ​សេរី​ថ្មី Iphone 12 ប៉ុន្មាន​សេរី​នេះ​គឺ​ពិតជា​ស្អាត​អស្ចារ្យ​ច្នៃប្រឌិត​ស្រោប​ដោយ​មាស​សុទ្ធ ទាក់ភ្នែក​ភ្លឺ​ភ្លែត ល្អ​ហួស​ថ្លែង ចំណែកឯ​តម្លៃ​វិញ​ក៏​មិនធម្មតា​នោះ​ទេ គឺថា​តម្លៃ​វិញ​កប់​ក្តោង​តែ​ម្តង ព្រោះ​សេរី​ខ្លះ​មាន​តម្លៃ​ស្មើ​ផ្ទះ​មួយ​ល្វែង​ឯណោះ ។

ថ្មី​ៗ​នេះ Caviar ដែល​ជា​ក្រុមហ៊ុន​យីហោ​រុ​ស្សី នាំ​ចូល គ្រឿង​ប​ម្លា​ស់បែប​ប្រណីត​ៗ​ទំនើប​ផ្តាច់មុខ​គេ និង​ធ្លាប់​បាន​បង្ហាញ​នូវ​ការ​រចនា​រូបរាង​ថ្មី​សម្រាប់​ទូរ​សព្ទ័​ទំនើប​ៗ​និង​នាឡិកា​ប្រណីត​ៗ​ធ្វើ​ពី មាស ឬ ត្បូង​មាន​តម្លៃ​នោះពេល​នេះ​បាន​បញ្ចេញស្នាដៃ​ម៉ូត​ថ្មី ដោយ​បាន​រចនា​រូបរាង​ទូរ​សព្ទ័ Iphone12pro max ដែល​ទើបតែ​ចេញ​ក្តៅ​ៗ​ដោយ​ស្រោបមាស​សុទ្ធ (Pure gold) តែ​ម្តង ដាក់​លក់​ក្នុង​តម្លៃ​ដល់​ទៅ $41 230 ជាមួយ​និង​រចនា​បទ​បែប​ទំនើប​តាម​តម្រូវការ​របស់​អតិថិជន ។

អ្វី​ដែល​កាន់តែ​ពិសេស​ទៀត​នោះ ការ​រចនា​រូបរាង​ខាងក្រៅ​របស់ Iphone12pro max នេះ ក៏​មាន​ទៅ​តាម ម៉ូត​ប្លែក​ៗ​ផ្សេង​ទៀត​ជា​ច្រើន​ដែល​តម្លៃ​មាន​ចាប់ពី​ជាង​$4000​ឡើង​ទៅ ។ តោះ​មក​ទស្សនា​រូបភាព​ទាំងអស់​គ្នា ចង់​ដឹង​ថា​ប្រិ​យ​មិត្ត​អ្នក​អាន​ពេញចិត្ត​ម៉ូ​ដ​មួយ​ណា ក្នុង​តម្លៃ​មួយ​ណា​ដែរ ៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ