ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ពន្ធនាគារ​មិន​បាន​ប៉ុន្មាន​ផង ស្រាប់តែ​ Ronaldinho ជួបទុក្ខ​មួយទៀត​

3 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ វីរបុរស​បាល់ទាត់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​លោក Ronaldinho បាន​អះអាង​ដោយ​ផ្ទាល់មាត់​ថា គាត់​បាន​ធ្វើតេស្ត​វិជ្ជមាន Covid-19 ហើយ​កំពុង​ដាក់ខ្លួន​នៅ​ក្នុង​ភាព​ឯកោ​។ គួររំលឹកថា ទីបំផុត​!…

ប្រេ​ស៊ី​ល ៖ វីរបុរស​បាល់ទាត់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​លោក Ronaldinho បាន​អះអាង​ដោយ​ផ្ទាល់មាត់​ថា គាត់​បាន​ធ្វើតេស្ត​វិជ្ជមាន Covid-19 ហើយ​កំពុង​ដាក់ខ្លួន​នៅ​ក្នុង​ភាព​ឯកោ​។ គួររំលឹកថា ទីបំផុត​! Ronaldinho ត្រូវ​បាន​ដោះ​លែងឱ្យ​សេរីភាព​ហើយ

អតីត​ខ្សែប្រយុទ្ធ​ក្រុម Barcelona និង Paris Saint-Germain វ័យ ៤០​ឆ្នាំ​រូប​នេះ កំពុង​ស្ថិត​នៅ​ទីក្រុង Belo Horizonte ប្រទេស​ប្រេ​ស៊ី​ល ហើយ​ក៏​ទទួល​បានការ​ធ្វើ​រោគវិនិច្ឆ័យ​វិជ្ជមាន​វីរុស​តែ​ម្តង​។

ម្ចាស់​ជើងឯក​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០០២ រូប​នេះ​បាន​ថ្លែង​នៅ​លើ​បណ្តាញ​សង្គម Instagram កាលពី​ថ្ងៃអាទិត្យ​ថា «​ខ្ញុំ​បាន​មក​ដល់ Belo Horizonte កាលពី​ម្សិលមិញ និង​ទទួល​បាន​លទ្ធផល​វិជ្ជមាន Covid-19 ហើយ​ឥឡូវនេះ ខ្ញុំ​ត្រូវ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​រហូត​ដល់​ស្ថានភាព​របស់ខ្ញុំ​បានជា​សះស្បើយ​»​។

សូម​រំលឹក​ថា Ronaldinho រួម​និង​បងប្រុស Roberto de Assis Moreira ទើបតែ​ត្រូវ ដោះ​លែងឱ្យ​មាន​សេរីភាព​កាលពី​ចុងខែ​សីហា ឆ្នាំ​២០២០ កន្លង​ទៅ បន្ទាប់​ពី​ចំណាយពេល​៥​ខែ ក្នុង​ការ​ឃុំខ្លួន​នៅ​ពន្ធនាគារ ១​ខែ និង​រយៈពេល ៤​ខែ​ទៀត​បន្ត​ឃុំខ្លួន​នៅ​សណ្ឋាគារ​មួយ​ក្នុង​រដ្ឋធានី Asuncion ប្រទេស​ប៉ា​រ៉ា​ហ្គា​យ ក្រោយ​រង​ការ​ចោទប្រកាន់​ពី​បទ​ប្រើប្រាស់​លិខិតឆ្លងដែន​ក្លែងក្លាយ ដើម្បី​ចូល​ក្នុង​ប្រទេស​នេះ​៕ (​ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ