ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកបណ្ឌិត ម៉ុង ឫ​ទ្ធី បង្ហោះ​សារ​ភ្ជាប់និងរូបភាពមិនប៉ុន្មាននាទីផងអ្នកមើលច្រើនដល់ម៉្លឹង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង ១​និង​៥៥​នាទី​រសៀល ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២០​នេះ ឯកឧត្តម​បណ្ឌិត ម៉ុង ឫ​ទ្ធី…

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង ១​និង​៥៥​នាទី​រសៀល ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២០​នេះ ឯកឧត្តម​បណ្ឌិត ម៉ុង ឫ​ទ្ធី បាន​បង្ហោះ​សារ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ករប​ស់លោក ភ្ជាប់​ជាមួយនឹង​រូបភាព​យ៉ាង​ជ្រាលជ្រៅ​ថា «​របស់​ថោក​តែបើ​យើង​ចេះ​នាំ​គ្នា​អោយ​តម្លៃ​វា ទៅ​និង​មាន​តម្លៃ​ដូច​គេ​ដូច​ឯង​អីចឹង​ដែរ មិន​ខុស​អី​ពី​ដុំ​ថ្ម​ទេ នៅ​ពេល​ដែល​យើង​លើកយក​មក​ដាក់​នៅ​លើ​រោង ឬ​អាសនៈ​ណាមួយ​ហើយ​នាំ​គ្នា​ចេះ​តែ​មក​បន់ស្រន់​ទៅ មាន​ពេល​ខ្លះ​វា​អាច​ក្លាយជា​អ្នកតា​ជួយ​យើង​អោយ​បាត់​ចុកពោះ​ម្តងម្កាល​អីចឹង​ដែរ​» ។

ជាក់ស្តែង ក្រោយ​ពី​លោក​បាន​បង្ហោះ​មិន​បាន​ប៉ុន្មាន​នាទី​ផង​នោះ ក៏​មាន​អ្នក​ចូល​ខ​មិន​សរសើរ និង​ស៊ែរ​ជា​ច្រើន និង​ជូនពរ​ឲ្យ​លោក​បន្ត​ជួយ​ដល់​ប្រជាជន​បន្ត​ទៀត ហើយ​ថែម​ទាំង​ឲ្យ​មាន​សុខភាព​ល្អ​ទៀត​ផង ។

សូម​បញ្ជាក់ ៖ «​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២០ ក្នុង​ដំណើរ​មក​ចូលរួម​ប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា​ឃើញ​កសិករ​ដឹក មេ​ដំ​ដំឡូង​ចំរុះ​មាន​ទាំង​ចេក​ផង ឈប់​ជួយ​ទិញ​របស់​គាត់​ទាំងអស់​យក​មក ជូន​សមាជិក​សមាជិការ​ព្រឹទ្ធសភា​យើង ហូប​ទុកជា​អាហារ​សម្រន់ »​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ហ្វេ​ស​ប៊ុ​ករប​ស់លោក​បាន​បង្ហោះ​មុន​នេះ ៕