ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ ទូរស័ព្ទ​ទៅ​ប្តឹង​រឿង​ចោរលួច លោក​មេ​ប៉ុស្តិ៍​ឃុំ​បិត​ត្រាំ​ង ស្ដាប់​ច្រឡំ ក្លាយជា​អំពើ​ហិ.ង្សា

3 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ករណី​អំពើ​ហិង្សា​មួយ ផ្ដើម​ចេញ​ដោយ​ការ​ភាន់ច្រឡំ ដែល​ប្រជាពលរដ្ឋ​ម្នាក់ បាន​ទូរស័ព្ទ​ទៅ​ប្តឹង​លោក​មេ​ប៉ុស្តិ៍​បិត​ត្រាំ​ង ថា​មាន​ករណី​ចោរលួច​សម្ភារ ប៉ុន្តែ​បែរជា​លោក​មេ​ប៉ុស្តិ៍ ស្តាប់​ច្រឡំ​ថា ជន​រង​គ្រោះ​ប្តឹង​មេ​ប៉ុស្តិ៍​ទៅ​វិញ…

ខេត្ត​ព្រះ​សីហ​នុ ៖ ករណី​អំពើ​ហិង្សា​មួយ ផ្ដើម​ចេញ​ដោយ​ការ​ភាន់ច្រឡំ ដែល​ប្រជាពលរដ្ឋ​ម្នាក់ បាន​ទូរស័ព្ទ​ទៅ​ប្តឹង​លោក​មេ​ប៉ុស្តិ៍​បិត​ត្រាំ​ង ថា​មាន​ករណី​ចោរលួច​សម្ភារ ប៉ុន្តែ​បែរជា​លោក​មេ​ប៉ុស្តិ៍ ស្តាប់​ច្រឡំ​ថា ជន​រង​គ្រោះ​ប្តឹង​មេ​ប៉ុស្តិ៍​ទៅ​វិញ នៅ​ពេល​ជន​រង​គ្រោះ​ទៅ​ដល់​ប៉ុស្តិ៍ ក៏​កើត​មាន​អំពើ​ហិង្សា តែ​ម្តង ។

ករណី​ហិង្សា​ដោយ​ភាន់ច្រឡំ​នេះ កើតឡើង​នៅ​ម៉ោងជាង​៨​យប់ ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២០ ស្ថិត​នៅ​មុខ​ប៉ុស្តិ៍​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

បើ​តាម​ហ្វេ​ស​ប៊ុ​ករប​ស់ជន​រង​គ្រោះ ដែល​មានឈ្មោះ Pa Rak Sa បាន​រៀបរាប់​ពី​ដំណើររឿង​ក្នុង​វី​ដេ​អូ​ឃ្លី​ប រួម​និង​សរសេរ​សារ​យ៉ាង​ដូច្នេះ​ថា «​គ្រាន់តែ​គាត់​ទៅ​ប្តឹង​បាត់​របស់ មេ​ប៉ូលិស​សង្កាត់​បិត​ត្រាំ​ង និង​កូនចៅ​របស់​គាត់ បាន​ព្រួត​គ្នា​វ៉ៃ គាត់​ដល់​ថ្នាក់​នឹង​» ។

ជន​រង​គ្រោះ​ក្នុង​អំពើ​ហិង្សា​នេះ មានឈ្មោះ ទឹម ចំ​រ៉ុ​ង ថ្លែងប្រាប់​ថា លោក តាន់ ពិសិដ្ឋ មេ​ប៉ុស្តិ៍​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ និង​កូនចៅ​ដែល​ជា​កម្លាំង​ប្រជា​ការពារ ពិតជា​បាន​ប្រើ​អំពើ​ហិង្សា លើ​លោក​ប្រាកដ​មែន ។

ទោះបី​យ៉ាងណា នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២០ នេះ​គ្រាន់តែ​ឃើញ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ខាងលើ បង្ហោះ​ភ្លាម​នោះ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ដាក់​បទបញ្ជា​អោយ​លោក​វរសេនីយ៍ឯក ហួរ យ៉ៃ អធិការ​នគរបាល​ស្រុក​ព្រៃ​នប់ ចុះ​ទៅ​ស្រាវជ្រាវ​ជា​បន្ទាន់​ផង​ដែរ ។

ក្រោយ​ចុះ​ទៅ​ស្រាវជ្រាវ ជា​លទ្ធផល​បានអោយ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​២០​និង​០៧​នាទី​ឈ្មោះ​ទឹម ចំ​រ៉ុ​ង ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ មុខរបរ​បើកបរ បាន​ទូរស័ព្ទ​មក​ឈ្មោះ តាន់ ពិសិដ្ឋ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​បិត​ត្រាំ​ង ដោយ​ស្តាប់​ទូរស័ព្ទ​មានការ​ភាន់ច្រឡំ​គ្នា ធ្វើ​អោយ​មានការ​លើសលួស​សម្តី​រវាង​មេ​ប៉ុស្តិ៍​បិត​ត្រាំ​ង ឈ្មោះ តាន់ ពិសិដ្ឋ និង​ជន​រង​គ្រោះ ឈ្មោះ​ទឹម ចំ​រ៉ុ​ង ក៏​មានការ​ប្រតាយប្រតប់​គ្នា រហូត​មាន​កម្លាំង​ប្រជា​ការពារ​ចំនួន​០៤​នាក់​ចូល​មក​ឃាត់ និង​បាន​វាយ​ទៅ​លើ​ឈ្មោះ ទឹម ចំ​រ៉ុ​ង បណ្តាល​ឲ្យ​រង​របួស​តែ​ម្តង ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៦ តុលា ២០២០​នេះ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​រាម នៅ​ចំពោះ​មុខ​លោក​វរសេនីយ៍ឯក ហួរ យ៉ៃ អធិការ​នគរបាល​ស្រុក​ព្រៃ​នប់ ភាគី​ទាំង​សងខាង​បាន​ធ្វើការ​សម្របសម្រួល​គ្នា ដោយ​អោយ​ខាង​ភាគី​លោក តាន់ ពិសិដ្ឋ ធ្វើការ​សុំ​ទោស​ទៅ​កាន់​លោក ទឹម ចំ​រ៉ុ​ង ដែល​រង​បួស ហើយ​ក៏​បាន​ធ្វើ​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ ហើយ​ភាគី​ទាំង​២​សន្យា​ថា និង​មិន​ប្តឹងផ្តល់ និង​ស្នើ​សុំ​ឲ្យ​ប្រធាន​អង្គភាព​ធ្វើការ​អប់រំ​ណែនាំ​កងកម្លាំង ដែល​បាន​ប្រព្រឹត្ត​ខុសឆ្គង ទៅ​តាម​វិន័យ​កងកម្លាំង ។

សូម​បញ្ជាក់​ថា ក្រោយ​ពី​មានការ​សម្របសម្រួល​គ្នា «​សារ​និង​វី​ដេ​អូ​» របស់​ជន​រង​គ្រោះ ត្រូវ​បាន​លុប​ចេញពី​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Pa Rak Sa បាត់​អស់​ផង​ដែរ ។

ខាងក្រោម​នេះ ជា​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ និង​របាយការណ៍​ស្តី​ពី​ករណី​ហិង្សា​ដោយ​ភ័ន្ត​ច្រឡំ ៖

https://www.facebook.com/635705690235150/videos/359267475390414/

https://www.facebook.com/635705690235150/videos/359267475390414/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ