ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ​ប្រកាស​ឲ្យ​ប្រើប្រាស់​ផ្លូវ​ក្រោម​ដី​នៅ​ស្ពាន​អាកាស​រង្វង់​មូល​ចោម​ចៅ​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​បណ្ដោះអាសន្ន​នូវ​ផ្លូវ​ក្រោម​ដី​ត្រង់​ចំណុច​ស្ពាន​អាកាស​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ ស្ថិត​នៅ​ក្នុង​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បន្ទាប់​ពី​ផ្លូវ​នេះ​ត្រូវ​បាន​ស្ថាបនា​រួចរាល់​កាលពី​ពេល​ថ្មី​ៗ​នេះ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍…

រាជធានី​ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​បណ្ដោះអាសន្ន​នូវ​ផ្លូវ​ក្រោម​ដី​ត្រង់​ចំណុច​ស្ពាន​អាកាស​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ ស្ថិត​នៅ​ក្នុង​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បន្ទាប់​ពី​ផ្លូវ​នេះ​ត្រូវ​បាន​ស្ថាបនា​រួចរាល់​កាលពី​ពេល​ថ្មី​ៗ​នេះ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ និង​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ ។

កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២០ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​អញ្ជើញ​ទៅ​បើក​ការដ្ឋាន​សាងសង់​ស្ពានបេតុង​ខ្សែ​កា​ប្លិ៍​ឆ្លងកាត់​ទន្លេបាសាក់ ពី​តំបន់​កោះ​ពេជ្រ​ទៅ​កាន់​ទីក្រុង​រណប​កោះន​រា និង​ពី​កោះន​រា​ទៅ​ផ្លូវជាតិ​លេខ​១ ។ ហើយ​នៅ​ក្នុង​ខណៈ​ពេល​ដែល​សម្ដេច​ថ្លែង​សុន្ទរកថា ស​ម្រ​ច​ក៏​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​បណ្ដោះអាសន្ន​នូវ​ផ្លូវ​ក្រោម​ដី​នេះ ដែល​មាន ទទឹង​៨,៥០​ម៉ែត្រ​កន្លះ និង​បណ្ដោយ​ប្រវែង​៤៨៨​ម៉ែត្រ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤​និង​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ដែល​នេះ គឺ​សមិទ្ធិ​ផល​ថ្មី​មួយ​លើ​ដី​សន្តិភាព​ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន ។

សម្ដេច​មាន​ប្រសាសន៍​ថា ផ្លូវ​ក្រោម​ដី​យើង​មាននៅ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ និង​ស្ពាន​អាកាស​៥​មក​រា​ស្តុ​ប​ទួល​គោក​ប៉ុន្តែ​ខ្លី​ៗ ឥឡូវ​ស្ពាន​ក្រោម​ដី​ចោម​ចៅ​វែង ហើយ​ពេល និង​ក៏​ជា​ទេសចរណ៍​មួយ​ដែរ​ប្រជាពលរដ្ឋ​អាច​ទៅ​លេង និង​នាំ​ឪពុក​ម្ដាយ​ចាស់​ៗ​ទៅ​មើល​ឲ្យ​ឃើញ​ផ្លូវ​ក្រោម​ដី​នេះ តើ​គេ​ដាក់​ភ្លើង​យ៉ាងម៉េច និង​ធ្វើ​ដំណើរ​យ៉ាងម៉េច​ឲ្យ​គាត់​បានឃើញ​ផង ។

ជាមួយ​គ្នា​សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​ក៏​បាន​សុំ​ឲ្យ​ក្រុមហ៊ុនទូរស័ព្ទ​ទាំងអស់​ទៅ​ភ្ជាប់​សេវា​ទូរស័ព្ទ​នៅ​តាម​ផ្លូវ​ក្រោម​ដី​នោះ ដើម្បី​កុំ​ឲ្យ​ដាច់​សេវា​ពេល​ដែល​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​ក្រោម​ដី​នោះ និង​សុំ​ឲ្យ​ក្រុមហ៊ុនទូរស័ព្ទ​សែ​ល​កាត​ធ្វើ​ជា​គំរូ​មុនគេ ។

សម្តេច​តេ​ជោ​បាន​បង្ហាញ​នូវ​ក្តី​មោទនភាព​ចំពោះ​ភាព​រីក​ចម្រើន​នៃ​ទីក្រុង​ភ្នំពេញ ដែល​ក្រោយ​ពី​ងើប​ពី​សង្គ្រាម​មក គឺជា​ទីក្រុង​ដែល​មិន​មាន​មនុស្ស​រស់នៅ​ច្រើន​នោះ​ទេ តែ​ពេល​នេះ មាន​មនុស្ស​រស់នៅ​រាប់​លាន​នាក់ និង​មាន​អគារ​ខ្ពស់​ៗ​រាប់រយ​អគារ ។

សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា បច្ចុប្បន្ន ទីក្រុង​ភ្នំពេញ​បាន​ពង្រីក​ផ្ទៃដី​ជា​បន្តបន្ទាប់ ដែល​មុន​នេះ ផ្ទៃដី ទីក្រុង​ភ្នំពេញ​គឺ មាន​ចំនួន ៣០០​គីឡូម៉ែត្រ​ការ​រ៉េ ឥឡូវនេះ​ផ្ទៃដី​ទីក្រុង​ភ្នំពេញ​បាន​កើន​ដល់ ជិត​៧០០​ម៉ែត្រ​គីឡូម៉ែត្រ​កា​រ៉ែ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ