ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ចុងឆ្នាំ​២០២០​នេះ​ឆ្នាំ​អំណាច​ទាំ​ង​​​​៨​មាសប្រាក់​ហូរ​ចូល​រាប់​កោដិ

3 ឆ្នាំ មុន

ឆ្នាំ​អំណាច​គឺជា​ឆ្នាំ​ដែល​មាន​ឫទ្ធិ​អំណាច​តេជះ​បារមី​ផ្សាយ​ទៅ​កាន់​ទិស​ទាំង​៨​ហើយ​បង្អោ​ន​លាភ​ចូល​មក ដែល​តាម​គេហទំព័រ​ហោរាសាស្ត្រ​ចិន​សែ​ដែល​ល្បី​ខាង​មើល​ជោគជតារាសី​លក្ខណសម្បត្តិ​របស់​មនុស្សជាតិ​បាន​លាតត្រដាង​អំពី​ឆ្នាំ​អំណាច​ទាំង​៨​នោះ​ថា អ្នក​កើត​ឆ្នាំ ជូត ឆ្លូវ ម្សាញ់ មមែ ថោះ រកា រោង…

ឆ្នាំ​អំណាច​គឺជា​ឆ្នាំ​ដែល​មាន​ឫទ្ធិ​អំណាច​តេជះ​បារមី​ផ្សាយ​ទៅ​កាន់​ទិស​ទាំង​៨​ហើយ​បង្អោ​ន​លាភ​ចូល​មក ដែល​តាម​គេហទំព័រ​ហោរាសាស្ត្រ​ចិន​សែ​ដែល​ល្បី​ខាង​មើល​ជោគជតារាសី​លក្ខណសម្បត្តិ​របស់​មនុស្សជាតិ​បាន​លាតត្រដាង​អំពី​ឆ្នាំ​អំណាច​ទាំង​៨​នោះ​ថា អ្នក​កើត​ឆ្នាំ ជូត ឆ្លូវ ម្សាញ់ មមែ ថោះ រកា រោង កុរ នេះ​លេខ​ហុងស៊ុយ​១៦៨-៣៦៩​សុទ្ធតែ​ជា​អ្នកមា​ន​​លាភ​មានសំណាង​ធំ​បំផុត​លាភ​លុយ លាភ​អំណាច លាភ​សំណាង​ហូរ​ចូល​មក​រាប់​លាន រា​ប់​​កោដិ​ជុំ​ជិត​នៅ​ក្នុង​អំឡុង​ចុងឆ្នាំ​២០២០​នេះ ហើយ​លោកគ្រូ​ទស្សន៍​ទាយ​បន្ត​ទៀត​ថា នៅ​​​​ចុងឆ្នាំ​នេះ​បើ​ទោះជា​គេ​ចង់​ក្រ ក៏​មិន​អាច​ក្រ​បាន​ដែរ ព្រោះថា​ម្ចាស់​ឆ្នាំ​ទាំង​៨​នេះ បាន​​ដល់​ពេល ដល់​វេលា ដល់​ថ្ងៃ ដល់​ខែ ដល់​ឆ្នាំ​ដែល​អាច​និយាយ​បាន​ថា​គឺ​ល្អ​ឥត​ខ្ចោះ​អស់​ទៅ​ហើយ ។ សូម​លោក​អ្នក​បួងសួង​សុំ​លាភ សុំ​ជ័យ សុំ​សិរី​មង្គល សុំ​លាភ​សំណាង​ឥឡូវនេះ​នឹង​បាន​សម្រេច​ដូច​បំណងប្រាថ្នា ។

ឆ្នាំជូត ពណ៌​នាំ​សំណាង​ទឹកក្រូច នៅ​អំឡុង​ចុងឆ្នាំ​២០២០​នេះ​ជា​ពេលវេលា​មាស​មាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ។ រាល់​ការងារ​រក​ទទួលទាន​បាន​ផល​ចូល​មក​គ្រប់​ទិស​ទី រីឯ​អ្នក​រកស៊ី​ជួញដូរ​វិញ​ក៏​កាក់កប​កាន់តែ​ខ្លាំង បើ​មានការ​បើកមុខ​របរ​ថ្មី​ផង​គឺ​ពិតជា​ល្អ​បំផុត​សម្រាប់​ឱកាស​ពិសេស​នេះ ។ ឯ​អ្នកធ្វើការ​ងារ​តាម​អង្គភាព​ស្ថាប័ន​នានា​ក៏​ជោគ​ជ័យ ការងារ​ដំណើរការ​ទៅ​មុខ​យ៉ាង​ល្អ​ប្រសើរ ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ស្រស់ស្រាយ និង​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។

ឆ្នាំឆ្លូវ ពណ៌​នៃ​លាភ​សំណាង​ពណ៌​ក្រហម​នៅ​ចុងឆ្នាំ​នេះ​លោក​អ្នកមាន​លាភ​មាន​លុយ​ហូរ​ចូល​ដូច​ភ្លៀង​ធ្លាក់​ពីលើ​មេឃ និង​ជោគជ័យ​គ្រប់​ភារកិច្ច ។ តាម​ទំនាយ​កំពូល​ហោរា​ចិន​សែ​បាន​បង្ហាញ​ថា លោក​អ្នកមាន​លាភ​ខ្លាំង​លុយ​ធំ​ហូរ​ចូល​កាន់តែ​ខ្លាំង រាសី​ឡើង​ខ្ពស់ត្រដែត​បើ​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​តែង​ផ្តល់​ផល​ល្អ​និង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ រាល់​ការងារ​រក​ទទួលទាន​មាន​លាភ​មាន​លុយ​ចូល​ច្រើន​និង​មាន​អ្នក​នាំ​ប្រាក់​មក​ឱ្យ​ដល់​មុខ​ផ្ទះ ។​

ឆ្នាំម្សាញ់ ពណ៌​នៃ​លាភ​សំណាង​ពណ៌​ទឹកក្រូច ជា​អ្នកមាន​លាភ​ធំ​ចាំង​ចូល​ក្នុង​ជីវិត មាន​ហុងស៊ុយ​ល្អ​ង៉ូ​វ​ហេង​ឡើង​ខ្ពស់​សម្បូរ​លុយ​ចាយ​និង​មាន​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា​នេះ ។ តាម​ជើង​លេខ​បាន​កំណត់​ថា អ្នក​កើត​ឆ្នាំ​នេះ​មាន​លាភ​មាន​ជ័យ​លុយ​ធំ​ចូល​មក​ហៀរ​ដៃ​នៅ​ចុងឆ្នាំ​២០២០​នេះ និង​ជា​អ្នកមាន​បញ្ញា​វាងវៃ​អាច​សម្រេច​រាល់​ការងារ​យ៉ាង​ល្អ​ប្រសើរ ។

ឆ្នាំមមែ ពណ៌​នាំ​សំណាង​ខៀវ នៅ​ចុងឆ្នាំ​នេះ​ជា​ពេលវេលា​មាស​មាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ។ រាល់​ការងារ​រក​ទទួលទាន​បាន​ផល​ចូល​មក​គ្រប់​ទិស​ទី រីឯ​អ្នក​រកស៊ី​ជួ​ញដូរ​វិញ​ក៏​កាក់កប​កាន់តែ​ខ្លាំង បើ​មានការ​បើកមុខ​របរ​ថ្មី​ផង​គឺ​ពិតជា​ល្អ​បំផុត​សម្រា​ប់​ឱកាស​ពិសេស​នេះ ។ ឯ​អ្នកធ្វើការ​ងារ​តាម​អង្គភាព​ស្ថាប័ន​នានា​ក៏​ជោគជ័យ ការងារ​ដំ​ណើ​រការ​ទៅ​មុខ​យ៉ាង​ល្អ​ប្រសើរ ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ស្រស់​ស្រា​យ និង​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។

ឆ្នាំថោះ កំពូល​ហោរ​ប្រាប់​ថា នៅ​ចុងឆ្នាំ​នេះ​លោក​អ្នកមាន​លាភ​ធំ​ហូរ​ចូល​ដូច​ទឹក ការងារ​តាម​អង្គភាព ស្ថាប័ន​ទទួលផល​ល្អ​ប្រសើរ ពណ៌​នៃ​លាភ​សំណាង​ពណ៌​ស​, លោក​អ្នកមាន​លា​ភ​​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ការងារ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​បាន​ទទួលផល​ហួស​ពី​ការ​ស្មាន​ប្រាក់​ចូល​មក​គ្រប់​ទិស​ទី ។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​បាន​ផល​ចំណេញ​ដ៏​ច្រើន​លើសលប់ គ្រួសារ​មាន​សុភមង្គល​ក្រៃ​លែង ។

ឆ្នាំរកា ពណ៌​នាំ​សំណាង​ពណ៌​ខៀវ នៅ​ចុងឆ្នាំ​២០២០​នេះ​លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ បើ​លោក​អ្នក​ចង់​ធ្វើការ​ដាក់​ទុន​រកស៊ី​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱ​កា​សល្អ​បំផុត​នឹង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​ឥត​គណនា ។ រីឯ​បញ្ហា​ស្នេហា​គូ​ស្វាមីភរិយា​កំលោះ​ក្រមុំ មេម៉ាយ ពោះម៉ាយ​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំរោង រាសី​ល្អ​ណាស់ លាភ​ធំ​ចាំង​ចូល​មក​ក្នុង​ជីវិត​សម្បូរហូរហៀរ ហុងស៊ុយ​ល្អ ង៉ូ​វ​ហេង​ឡើ​ង​​ខ្ពស់​សម្បូរ​លុយ​ចាយ​និង​មាន​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា​នេះ ។ តាម​ជើង​លេខ​បាន​កំណត់​ថា អ្នក​កើត​ឆ្នាំ​នេះ​មាន​លាភ​មាន​ជ័យ​លុយ​ធំ​ចូល​មក​ច្រើន​ៗ​នៅ​អំឡុង​ចុងឆ្នាំ​នេះ និង​ជា​អ្នកមាន​បញ្ញា​វាងវៃ​អាច​សម្រេច​រាល់​ការងារ​យ៉ាង​ល្អ​ប្រសើរ ។

ឆ្នាំកុរ ជើង​លេខ​ប្រាប់​ថា នៅ​ចុងឆ្នាំ​២០២០​នេះ​លាភ​ធំ​ចាំង​ចូល​ក្នុង​ជីវិត​ហូរហៀរ មាន​ហុងស៊ុយ​ល្អ ង៉ូ​វ​ហេង​ឡើង​ខ្លាំង​សម្បូរ​លុយ​ចាយ​និង​មាន​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេ​ល​ដំណាលគ្នា​នេះ ។ តាម​ជើង​លេខ​បាន​កំណត់​ថា លោក​អ្នកមាន​លាភ​មាន​ជ័យ​លុយ​ធំ​ចូ​ល​​មក​ហៀរ​ដៃ​នៅ​ចុងឆ្នាំ​នេះ ហើយនឹង​បាន​ជោគជ័យ​គ្រប់​ការងារ​យ៉ាង​ល្អ​ប្រសើរ ពេល​នោះ​លោក​អ្នក​នឹង​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ហើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ