ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីុរ៉​ង់​ដាក់​ពង្រាយ​កងទ័ព​តាម​​បណ្ដោយ​​​ព្រំដែន​​​ប្រទេស​ចំនួន​២

3 ឆ្នាំ មុន

ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់​-​អា​មេ​នី ៖ កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ី​រ៉​ង់​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៥ ​តុលា​ថា ប្រទេស​អ៊ីរ៉​ង់​បាន​ដាក់​ពង្រាយ​កងទ័ព​តាម​បណ្ដោយ​ព្រំដែន​របស់​ខ្លួន ជាមួយ​អា​ស៊ែ​បៃ​ហ្ស​ង់​និង​អា​មេ​នី បន្ទាប់​ពី​មានការ​បាញ់​ផ្លោង​ចូល​ដែនដី​ខ្លួន មក​ពី​តំបន់​ណា​ហ្គ័​រ​នី​កា​រ៉ា​បាក់ ដែល​នៅ​ទីនោះ​ប្រទេស​ទាំង​២​នេះ កំពុង​មាន​ជម្លោះ​នឹង​គ្នា​។…

ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់​-​អា​មេ​នី ៖ កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ី​រ៉​ង់​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៥ ​តុលា​ថា ប្រទេស​អ៊ីរ៉​ង់​បាន​ដាក់​ពង្រាយ​កងទ័ព​តាម​បណ្ដោយ​ព្រំដែន​របស់​ខ្លួន ជាមួយ​អា​ស៊ែ​បៃ​ហ្ស​ង់​និង​អា​មេ​នី បន្ទាប់​ពី​មានការ​បាញ់​ផ្លោង​ចូល​ដែនដី​ខ្លួន មក​ពី​តំបន់​ណា​ហ្គ័​រ​នី​កា​រ៉ា​បាក់ ដែល​នៅ​ទីនោះ​ប្រទេស​ទាំង​២​នេះ កំពុង​មាន​ជម្លោះ​នឹង​គ្នា​។

តំបន់់​បំបែក​ខ្លួន​ណា​ហ្គ័​រ​នី​កា​រ៉ា​បាក់ កាន់កាប់​ដោយ​ពួក​បំបែក​ខ្លួន​មាន​ដើម​កំណើត​អា​មេ​នី មាន​ព្រំដែន​ជាប់​ជាមួយ​អ៊ី​រ៉​ង់ បាន​ក្លាយជា​ទីលាន​នៃ​ការ​ប្រយុទ្ធ​គ្នា​ដ៏​សាហាវ រវាង​កងទ័ព​អា​មេ​នី​និង​កងទ័ព​អា​ស៊ែ​បៃ​ហ្ស​ង់ ចាប់តាំងពី​ដំណាច់​ខែកញ្ញា​មក​។

មេបញ្ជាការ​កងទ័ពជើងគោក​នៃ​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ី​រ៉​ង់ ឧត្ដមសេនីយ​ម៉ូ​ហា​ម៉ា​ដ​ប៉ាក់​ពួរ​គូស​បញ្ជាក់​ថា បណ្ដា​កងឯកភាព​នៃ​កងកម្លាំង​ឆ្មាំ​បដិវត្តន៍ ត្រូវ​បាន​បញ្ជូន​ទៅ​និង​ដាក់​ពង្រាយ​ក្នុង​តំបន់ ដោយសារ​ជម្លោះ​រវាង​អា​ស៊ែ​បៃ​ហ្ស​ង់​និង​អា​មេ​នី​។ កងកម្លាំង​ទាំងនោះ​មាន​បេសកកម្ម ការ​ពារ​បណ្ដា​ផលប្រយោជន៍​ជាតិ​ និង​ថែរក្សា​សន្តិភាព​ និង​សន្តិសុខ​។ លោក​ថា ​អ៊ីរ៉​ង់​គោរព​បូរណភាព​ដែនដី​របស់​បណ្ដា​ប្រទេស​ជិតខាង តែ រាល់​ការ​ផ្លាស់​ប្ដូរ​នៅ​តាម​ព្រំដែន គឺ​ជា​ខ្សែបន្ទាត់​ក្រហម​សម្រាប់​ប្រទេស​យើង​។

ប្រទេស​អា​មេ​នី ​និង​អា​ស៊ែ​បៃ​ហ្ស​ង់ ដែល​បទ​ឈប់​បាញ់​គ្នា​លើក​មុន​ៗ មិន​ត្រូវ​បាន​គោរព​នោះ បាន​​ព្រមព្រៀង​គ្នា​ជា​ថ្មី​ថា នឹង​គោរព​បទ​ឈប់​បាញ់​គ្នា​មនុស្សធម៌​ថ្មី ដែល​មាន​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ទី​២៦​តុលា​ទៅ ក្រោយ​ការ​ចរចា​នៅ​ក្រុង​វ៉ា​ស៊ិ​ន​តោន​។ ក្នុង​សេចក្ដីថ្លែងការណ៍​រួម​មួយ​ចេញ​ផ្សាយ​​កាលពី​ថ្ងៃ​ទី​២៥​តុលា ជាមួយ​សហរដ្ឋអាមេរិក​អះអាង​ថា បទ​ឈប់​បាញ់​គ្នា​មនុស្សធម៌ នឹង​ចូល​ជា​ធរមាន​ចាប់ពី​ម៉ោង​៨​ព្រឹក​ម៉ោង​ក្នុងស្រុក​ថ្ងៃ​ទី​២៦​តុលា​ទៅ​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​មុន​នេះ​បន្តិច​បាន​សន្យា​ថា ជួយ​ដោះស្រាយ​ជម្លោះ​នេះ​ដែល​ឆេះ​ជា​ថ្មី​ចាប់ពី​ថៃ្ង​ទី​២៧​កញ្ញា​មក ក្នុង​តំបន់​ភ្នំ​នោះ​របស់​អា​ស៊ែ​បៃ​ហ្ស​ង់ ត្រួតត្រា​ដោយ​ពួក​បំបែក​ខ្លួន​អា​មេ​នី​គាំទ្រ​ដោយ​ក្រុង​អេ​រី​វ៉ា​ន​។

ក្រៅពី​បទ​ឈប់​បាញ់​គ្នា​មនុស្សធម៌ សហគមន៍​អន្តរជាតិ​នៅ​មិន​ទាន់​អាច​ជួយ​ឲ្យ​មានការ​ចរចា​លើ​បទ​ឈប់​បាញ់​គ្នា​ដ៏​ស្ថិតស្ថេរ​មួយ​នៅឡើយ ម្យ៉ាងទៀត​អា​មេ​នី​បាន​បដិសេធ​រាល់​ដំណោះស្រាយ​ការទូត​នូវ​ជម្លោះ​នេះ​។

ជម្លោះ​នោះ​តាម​ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​ថា បណ្ដាល​ឲ្យ​មនុស្ស​បាត់​បង់​ជីវិត​​ដល់​ក្បែរ​៥.០០០​នាក់​ហើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ