ប្រឈម​នឹង​វិបត្តិ​កូវីដ ​ព្រះមហាក្សត្រ​ម៉ាឡេ​ស៊ី​​ជំទាស់​​សំណើ​ប្រកាស​អាសន្ន


ប្រទេស​ម៉ា​ឡេ​ស៊ី ៖ ព្រះមហាក្សត្រ​ម៉ា​ឡេ​ស៊ី AL SULTAN ABDULLAH កាលពី​ថ្ងៃ​ទី​២៥​តុលា ​បាន​បដិសេធ​សំណើ​របស់​នាយក​រដ្ឋមន្ត្រី ឲ្យ​ចេញ​ការ​ប្រកាស​អាសន្ន​ប្រឈម​មុខ​នឹង​វិបត្តិ​COVID-19 ដោយ​ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា​នៅ​មិន​ទាន់​ចាំបាច់​។

នោះ​ជា​បរាជ័យ​ចម្បង​មួយ សម្រាប់​ប្រមុខ​រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​លោក ​MUHYIDDIN YASSIN ដែល​កំពុង​ប្រឈម​មុខ​នឹង​ការ​តស៊ូ​ដើម្បី​អំណាច ជាមួយ​ប្រមុខ​ពួក​ប្រឆាំង លោក​អាន​វ៉ា​អ៊ី​ប្រា​ហ៊ី​ម និង​ការ​តស៊ូ​ផៃ​ក្នុង​នៃ​រដ្ឋាភិបាលចម្រុះ​របស់​លោក​។

មេដឹកនាំ​ប្រឆាំង​លោក​អាន​វ៉ា​អ៊ី​ប្រា​ហ៊ី​ម ធ្លាប់​បាន​បរិហារ សំណើ​ចេញ​ការ​ប្រកាស​អាសន្ន ដោយ​លើក​ឡើង​ថា​នោះ​ជា​ការ​ប៉ុនប៉ង​មួយ របស់​នាយក​រដ្ឋមន្ត្រី​ដើម្បី​រក្សា​អំណាច​។

នាយក​រដ្ឋមន្ត្រី​និង​ប្រមុខ​ពួក​ប្រឆាំង បាន​ធ្វើការ​តស៊ូ​ដើម្បី​ដណ្ដើម​អំណាច​ក្នុង​ប្រទេស ដែល​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​កើន​កាន់តែ​ខ្ពស់​នៃ​ការ​ឆ្លង​រាលដាល​វីរុស​ COVID-19​។ កាលពី​ខែ​មុន​លោក​អាន​វ៉ា​ធ្លាប់​ថ្លែង​ថា​លោក​ទទួល​ការ​គាំទ្រ ដោយ​សំឡេង​ភាគច្រើន​ក្នុង​សភា​៕ ដក​ស្រង់​​ចេញពី​វេ​ប​សាយ ៖ yahoo

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ