ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ធ្វើតេស្ត​លើ​មនុស្ស​ច្រើន​លាន​នាក់​ ​ក្រោយ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​១៣៧​នាក់

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ ប្រទេស​ចិន​បាន​ធ្វើ​យុទ្ធនាការ​ធ្វើតេស្ត​ដោយ​ទ្រង់ទ្រាយ​ធំ​ថ្មី នៅ​ភាគ​ពាយ័ព្យ​ប្រទេស​ដែល​នៅ​ទីនោះ​អ្នក​ឆ្លង​វីរុស ​COVID-19 ​ថ្មី ចំនួន​១៣៧​នាក់​បាន​ត្រូវ​រក​ឃើញ​មក​។ការ​​ធ្វើតេស្ត​ដែល​ចាប់ផ្ដើម​ពី​យប់​ថ្ងៃ​ទី​២៤​តុលា​មក ទាក់ទិន​នឹង​មនុស្ស​៤,៧៥​លាន​នាក់​នៅ​ក្នុង​និង​ជុំវិញ​ក្រុង ​KACHGAR​ ខេត្ត​ស៊ីន​ជាំ​ង…

ប្រទេស​ចិន ៖ ប្រទេស​ចិន​បាន​ធ្វើ​យុទ្ធនាការ​ធ្វើតេស្ត​ដោយ​ទ្រង់ទ្រាយ​ធំ​ថ្មី នៅ​ភាគ​ពាយ័ព្យ​ប្រទេស​ដែល​នៅ​ទីនោះ​អ្នក​ឆ្លង​វីរុស ​COVID-19 ​ថ្មី ចំនួន​១៣៧​នាក់​បាន​ត្រូវ​រក​ឃើញ​មក​។
ការ​​ធ្វើតេស្ត​ដែល​ចាប់ផ្ដើម​ពី​យប់​ថ្ងៃ​ទី​២៤​តុលា​មក ទាក់ទិន​នឹង​មនុស្ស​៤,៧៥​លាន​នាក់​នៅ​ក្នុង​និង​ជុំវិញ​ក្រុង ​KACHGAR​ ខេត្ត​ស៊ីន​ជាំ​ង បន្ទាប់​ពី​យុវ​កម្មករ​ម្នាក់​នៃ​រោងចក្រ​កាត់ដេរ​មួយ ធ្វើ​តេស្ត​ឃើញ​ឆ្លង​វីរុស​នោះ​មក​។

ប្រទេស​ចិន ​ដែល​វីរុស ​COVID-19 លេច​ចេញ​ជា​ផ្លូវការ​ដំបូង​គេ កាលពី​ដំណាច់​ខែធ្នូ មុន​ពេល​ឆ្លង​​រាលដាល​ពាសពេញ​ពិភពលោក ហាក់​ទទួល​បាន​ជោគជ័យ ក្នុង​ការ​ទប់​ការ​ឆ្លង ក្នុង​ដែនដី​​ខ្លួន ដោយសារ​យុទ្ធនាការ​នៃ​ការ​ធ្វើតេស្ត​ដោយ​ទ្រង់ទ្រាយ​ធំ វិធានការ​បង្ខាំង​និង​រិ​ត​ត្បិត​នានា តែ​នៅ​មាន​លេច​ការ​ឆ្លង​រប៉េះរប៉ោះ​ក្នុងស្រុក​។

រាល់​អ្នក​ឆ្លង​ថ្មី​នៅ​ស៊ីន​ជាំ​ង​ដែល​សុទ្ធតែ​មាន​រោគ​សញ្ញា ទាក់ទិន​នឹង​រោងចក្រ​មួយ​ក្នុង​តំបន់​SHUFU​ ដែល​នៅ​ទីនោះ​យុវនារី​ម្នាក់​បាន​ឆ្លង​វីរុស ខណៈ​រូបគេ​និង​ឪពុក​ម្ដាយ​គេ​ធ្វើការ​ក្នុង​រោង​ចក្រ​នោះ​។ កាលពី​យប់​ថ្ងៃ​ទី​២៥ ​តុលា មនុ​ស្ស​ជាង​២,៨​លាន​នាក់​ត្រូវ​បាន​យក​គំរូ​ទៅ​ធ្វើតេស្ត​រួច​ហើយ ក្នុង​តំបន់​ដែល​ទាក់ទិន​ហើយ​បណ្ដា​អ្នក​មិន​ទាន់​ធ្វើ អាច​ធ្វើ​ក្នុង​២​ថ្ងៃ​ខាង​មុខ​ទៀត ៕ ដក​ស្រង់​​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ