ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​ទូរទស្សន៍​ចម្លែក​ប្រកួត​ផ្លុំ​កន្លាត​ចូល​ក្នុង​មាត់

8 ឆ្នាំ មុន

ដេ​អូ​ឃ្លី​ប​មួយ​បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ប្រមាណ​១៦​លាន​នាក់​ភ្ញាក់ផ្អើល ដោយ​បង្ហាញ​នៅ​តាម​ហ្វេ​ស​ប៊ុ​ក ។ វី​ដេ​អូ​នោះ​បង្ហាញ​អំពី​កម្មវិធី​កម្សាន្ត​របស់​ទូរទស្សន៍​មួយ​នៅ​ប្រទេស​ជប៉ុន ដោយ​តម្រូវ​ឱ្យ​បេក្ខជន​

ដេ​អូ​ឃ្លី​ប​មួយ​បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ប្រមាណ​១៦​លាន​នាក់​ភ្ញាក់ផ្អើល ដោយ​បង្ហាញ​នៅ​តាម​ហ្វេ​ស​ប៊ុ​ក ។ វី​ដេ​អូ​នោះ​បង្ហាញ​អំពី​កម្មវិធី​កម្សាន្ត​របស់​ទូរទស្សន៍​មួយ​នៅ​ប្រទេស​ជប៉ុន ដោយ​តម្រូវ​ឱ្យ​បេក្ខជន​ចូលរួម​ប្រកួតប្រជែង​ពីរ​នាក់​បៀម​បំពង់​មួយ ហើយ​ត្រូវ​ប្រឹង​ផ្លុំ​សត្វ​កន្លាត​ឱ្យ​ចូល​មាត់​គូប្រកួត ។

អ្នក​ទទួល​បាន​ជ័យជម្នះ​ក្នុង​កម្មវិធី​នេះ គឺ​អ្នក​ដែល​អាច​ផ្លុំ​សត្វ​កន្លាត​ចូល​ក្នុង​មាត់​ដៃគូ​ប្រកួត​បាន ។ មិន​ត្រឹមតែ​សត្វ​កន្លាត​ទេ គឺ​អាច​មាន​ទឹកមាត់​លាយឡំ​ទៅ​ជាមួយ​ផង​ខណៈ​ពេល​ពួក​គេ​ប្រកួតប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ​នោះ ។

ពុំ​មាន​ព័ត៌មាន​បញ្ជាក់​ពី​ប្រាក់​រង្វាន់​សម្រាប់​អ្នក​ឈ្នះ​ទេ តែ​អ្នក​ទស្សនា​វី​ដេ​អូ​នោះ ដែល​មាន​អារម្មណ៍​ខ្ពើមរអើម​បាន​លើក​ឡើង​ថា គួរតែ​ផ្តល់​ប្រាក់​រង្វាន់​ច្រើន​ដល់​អ្នក​ឈ្នះ ព្រោះ​វា​ឆ្លងកាត់​ការ​តស៊ូ​បញ្ចេញ​ខ្យល់​ពី​ក្នុង​ពោះ ៕