ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាត់​ផ្លូវ​លេខ​២១៧ ជិត​វិល​ទៅ​រក​សភាព​ដើម​វិញ​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កំណាត់​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង ដែល​ត្រូវ​ទឹក​ជន់​លិច​ដោយ​ការ​បាក់​ទំនប់​សណ្ដរ​ស្ទឹង​ព្រែក​ត្នោត រយៈពេល​ជាង​១០​ថ្ងៃ​កន្លង​មក​ហើយ​នោះ រហូត​មក​ដល់​វេលា​ព្រឹក ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ កំណាត់​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង ដែល​ត្រូវ​ទឹក​ជន់​លិច​ដោយ​ការ​បាក់​ទំនប់​សណ្ដរ​ស្ទឹង​ព្រែក​ត្នោត រយៈពេល​ជាង​១០​ថ្ងៃ​កន្លង​មក​ហើយ​នោះ រហូត​មក​ដល់​វេលា​ព្រឹក ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២០ ទឹកបាន​ស្រក​ច្រើន​មែនទែន ដែល និង​អាច​វិល​ទៅ​រក​សភាព​ដើម​វិញ ក្នុង​រយៈពេល​២​ទៅ​៣​ថ្ងៃ​ខាង​មុខ​ទៀត​នេះ ។

ខណៈ​នេះ​ថ្វី​ដ្បិត​ទឹក​នៅ​តែ​លិច និង​ហូរ​កាត់​នៅឡើយ ប៉ុន្តែ​ប្រវែង​លិច​បាន​រួម​ខ្លី​ជាង​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ច្រើន និង​រាក់​ជាង​មុន​ហើយ ដែល​រថយន្ត​ធុន​តូច​អាច​បើក​ឆ្លងកាត់​ទៅ​មក​បាន ប៉ុន្តែ​អាជ្ញាធរ និង​សមត្ថកិច្ច​បាន​បន្ត​ដាក់​បា​រ៉ា​ស់​ហាមឃាត់ មិន​ឲ្យ​ធ្វើ​ចរាចរ​នៅឡើយ ។ ព្រោះ​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​អាច និង​នាំ​ឲ្យ​ផ្លូវ​ខូចខាត​ម្យ៉ាង​ម៉ូតូ​ក៏​មិន​ទាន់​អាច​ជិះ​បាន​ដែរ ដោយ​ម៉ូតូ​ភាគច្រើន​ដែល​ជិះ​គឺ​ត្រូវ​រលត់​ម៉ាស៊ីន ឬ​ត្រូវ​ទឹក​ចូល​ទៅ​ក្នុង​ប្រេងម៉ាស៊ីន​រង​ការ​ខូចខាត​មិន​ខាន ។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា កំណាត់​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង​នេះ​ត្រូវ​បាន​ទឹក​ជន់​លិច​រយៈពេល​១២​ថ្ងៃ​កន្លង​មក ហើយ គឺ​ចាប់តាំងពី​វេលា​យប់​ថ្ងៃ​ទី​១៤ ខែតុលា មក​ម្ល៉េះ​ខណៈ នោះ​ទឹកបាន​ហក់​ឡើង​លឿន​ក្រឺត​ៗ នឹក​ស្មាន​មិន​ដល់ ព្រោះតែ​បាក់​ធ្លាយ​ទំនប់​សណ្ដរ​ស្ទឹង​ព្រែក​ត្នោត ស្ថិត​នៅ​ក្នុងភូមិ​ស្ពានថ្ម សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ ចំនួន​៣​ប្រឡោះ​ប្រវែង​ដល់​ទៅ​ប្រមាណ​ជិត​២០០​ម៉ែត្រ ។ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ទឹក​ហូរ​ចេញពី​ក្នុង​ស្ទឹង​យ៉ាង​គំហុក​ចូល​ទៅ​កាន់​វាលទំនាប បណ្ដាល​ឲ្យ​លិចលង់​ផ្ទះសម្បែង​រាប់​ពាន់​ខ្នង និង​ផ្លូវ​ខាង​នេះ​រួម និង​ផ្លូវ​ជា​ច្រើន​ខ្សែ​ផ្សេង​ទៀត ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយមក​កំណាត់​ផ្លូវ​នេះ​ត្រូវ​បាន​កាត់​ផ្ដាច់​ចរាចរណ៍​ទាំងស្រុង ព្រោះ​ចាប់ពី​ចំណុច​មុខ​ផ្សារ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម រហូត​ដល់​ចំណុច​រង្វង់​មូល​កួរស្រូវ​ត្រូវ​ទឹក​លិច និង​ហូរ​កាត់​ខ្លាំង និង​ជន់​លិច​ដល់​កំណាត់​ផ្លូវជាតិ​២​ថែម​ទៀត​ផង ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​ទឹកបាន​ស្រក​ច្រើន​ហើយ និង​អាច​វិល​ទៅ​រក​ស្ថានភាព​ដើម​ឆាប់​ៗ​ខាង​មុខ​នេះ ។

ដោយឡែក នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា ពួក​គាត់​សាក​ជិះ​ម៉ូតូ​ឆ្លងកាត់​មិន​ទាន់​អាច​ឆ្លង​ផុត​ទេ ហើយដោយ​ខ្លាច​ម៉ូតូ​ឈ្លក់ទឹក​នាំ​ឲ្យ​ទឹក​ចូល​ក្នុង​ម៉ាស៊ីន​រង​ការ​ខូចខាត​ទើប​ត្រឡប់​ក្រោយ​វិញ ហើយ​សង្ឃឹមថា រយៈពេល​២​ទៅ​៣​ថ្ងៃ​ខាង​មុខ​ទៀត​ទឹក​អាច​និង​គោក​ជិះ​ម៉ូតូ​បានជា​ធម្មតា​វិញ​ហើយ ។ ក

ង​កម្លាំង​អង្គភាព​៧១១​នៃ​កងពលតូច​លេខ​៧០​បាន​និយាយ​ថា ខណៈ​នេះ​ក្រុម​សង្គ្រោះ​នៅ​តែ​ប្រចាំការ​ចាំ​ជួយ​ចម្លង​ប្រជាពលរដ្ឋ​ពី​បណ្ដា​ភូមិឋាន​នានា​មក​កាន់​ដីគោក​មុខ​ផ្សារ​ព្រែក​ជ្រៃ ដើម្បី​បន្តដំណើរ​ទៅ​កាន់​ទីកន្លែង​នានា​ដែល​ពួក​គាត់​ត្រូវ​ទៅ និង​ពី​ដីគោក​មុខ​ផ្សារ​ព្រែក​ជ្រៃ​ទៅ​កាន់​ផ្ទះសម្បែង​របស់​ពួក​គាត់ គឺ​ទៅ​មក​ៗ​ក្នុង​១​ថ្ងៃ​ៗ​រាប់រយ​ជើង ។ មូលហេតុ គឺ​ដោយសារ​តែ​ផ្ទះសម្បែង និង​ភូមិឋាន​របស់​ពួក​គាត់​មួយ​ចំនួន​ត្រូវ​បាន​ទឹក​ស្រក​គោក​អស់ហើយ ឯ​មួយ​ចំនួន​ទៀត​ក៏​នៅ​តែ​លិច​ដដែល ជា​ពិសេស​នៅ​តាម​ផ្លូវ​ចូល​ទៅ​កាន់​ភូមិ ឬ​បុរី​ដែល​គាត់​រស់នៅ​មិន​ទាន់​អាច​ចូល​ទៅ​បាន​ទេ ។ ព្រោះ​ទឹក​លិច​ជ្រៅ​នៅឡើយ​មិន​អាច​ជិះ​ម៉ូតូ​ឬ​រថយន្ត​ចូល​បាន ដ​ច្នេះ​មាន​តែ​ជិះទូក​ឬ​អូ​ប័​រដែ​ល​ក្រុម​សង្គ្រោះ​អង្គភាព​៧១១​ប្រចាំការ​ចាំ​ជូន​ពួក​គាត់​ទៅ​មក​ៗ​រាល់ថ្ងៃ​រហូត​ដល់​ពេល​ទឹក​ស្រុក​ទាំងស្រុង​ដែល​ពួក​គាត់​អាច​ធ្វើ​ដំណើរ​ចេញចូល​ទៅ​ភូមិឋាន​ដោយ​ខ្លួនឯង​បាន​ដោយ​សុវត្ថិភាព ។

ប្រភព​ដដែល​បានការ​ចម្លង​ទៀត​សោត​ពុំ​ចាំបាច់​តែ​មាន​មនុស្ស​ជិះ​ច្រើន​គ្រប់​ចំនួន​ទើប​ចេញដំណើរ​នោះ​ទេ គឺ​ឲ្យ​តែ​មាន​ប្រជាពលរដ្ឋ​ទៅ​ដល់​ចំណត​៣ ឬ​៤​នាក់ ឬ​ក៏​តិច​ជាង​នេះ​ក៏​ចេញ​ទៅ​ដែរ និយាយ​ជា​រួម​មិន​ឲ្យ​ពួក​គាត់​រង់ចាំ​យូរ​ឡើយ ហើយ​អង្គភាព​មាន​ទូក​និង​អូរ​ប័​រ​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ជួយ​សម្រួល​ដល់​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​មិន​ឲ្យ​ទាស់ចិត្ត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ