ផ្ទៃដីដាំអាភៀននៅអាហ្វហ្គានីស្ថានកើនខ្ពស់ជាបន្តបន្ទាប់
សារព័ត៌មានបរទេសកាលពីពេល ថ្មីៗកន្លងមកផ្សាយថា អង្គភាពសង្កេតការណ៍ពិសេសស្តីពីបូរណភាពអាហ្វហ្គានីស្ថាន (SIGAR) បានបង្ហាញរបាយការណ៍ចុងក្រោយដោយបញ្ជាក់ថា
សារព័ត៌មានបរទេសកាលពីពេល ថ្មីៗកន្លងមកផ្សាយថា អង្គភាពសង្កេតការណ៍ពិសេសស្តីពីបូរណភាពអាហ្វហ្គានីស្ថាន (SIGAR) បានបង្ហាញរបាយការណ៍ចុងក្រោយដោយបញ្ជាក់ថា
សារព័ត៌មានបរទេសកាលពីពេល ថ្មីៗកន្លងមកផ្សាយថា អង្គភាពសង្កេតការណ៍ពិសេសស្តីពីបូរណភាពអាហ្វហ្គានីស្ថាន (SIGAR) បានបង្ហាញរបាយការណ៍ចុងក្រោយដោយបញ្ជាក់ថា ផ្ទៃដីដាំដុះអាភៀននៅ ក្នុងប្រទេសនាពេលបច្ចុប្បន្នបានកើនខ្ពស់ជា រឿយៗ និងមានទំហំស្មើនឹងទីលានប្រកួតបាល់ទាត់របស់អាមេរិកដល់ទៅ៤០០.០០០កន្លែង ។ ទិន្នន័យចុងក្រោយដែលចុះផ្សាយកាលពីថ្ងៃទី១១ ឧសភា ២០១៥ បញ្ជាក់ថា ផ្ទៃដីដាំអាភៀនក្នុងប្រទេសអាហ្វហ្គានីស្ថាន នាពេលបច្ចុប្បន្នបានកើនខ្ពស់ជាង៥០០.០០០ហិកតា ឬបើប្រៀបធៀបទៅលើទំហំពហុកីឡដ្ឋានអាមេរិក មានទំហំធំជាង៤០០.០០០កន្លែង ។
ចំណែកលោកថន សុបហ្គោ នាយកអង្គភាព SIGAR បញ្ជាក់ឱ្យដឹងនៅក្រុងញូវយ៉កថា ការរីកសាយដែនដីដាំដុះអាភៀននៅអាហ្វហ្គានីស្ថានគឺជា «សោកនាដកម្ម» មួយ ព្រោះអាភៀនក្រៅពីក្លាយជាប្រភពនៃគ្រឿងញៀន និងឧក្រិដ្ឋកម្មនៅទូទាំងពិភពលោកនោះ ក៏ចាត់ទុកថាជាប្រភពនៃការរកចំណូលដ៏ចម្បងរបស់ក្រុមតាលីបង់ និងក្រុមបង្កអស្ថិរភាពនៅអាហ្វហ្គានីស្ថាន រួមទាំងបង្កបញ្ហាពុករលួយរបស់មន្ត្រីរដ្ឋាភិបាលអាហ្វហ្គានីស្ថានដែរ ។
នៅក្នុងរបាយការណ៍របស់ SIGAR បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០២មក សភារបស់អាមេរិក បានអនុម័តថវិកាខ្ពស់ជិត១១០.០០០លានដុល្លារ ដើម្បីលើកស្ទួយអាហ្វហ្គានីស្ថានលើផ្នែក ផ្សេងៗ ដោយក្នុងនោះប្រហែល៨.៤០០លានដុល្លារ ត្រូវប្រើដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធលើគ្រឿងញៀន ៕
ចែករំលែកព័តមាននេះ