ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​អង្គភាពសណ្តាប់ធ្នាប់សាធា​រណ​ការ​ម្នាក់លោតពីលើស្ពានជ្រោយចង្វា​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា មានករណី​បុរសម្នាក់​ធ្វើការនៅអង្គភាព​​សណ្តាប់ធ្នាប់​សាធារណការ មិនដឹងមានវិបត្តិអ្វីនោះទេ បានជិះម៉ូតូមួយគ្រឿង​ធ្វើដំណើរ​មកលោតទឹកពីលើស្ពានជ្រោយចង្វា​ តែត្រូវបាននគរបាល និង​ប្រជានេសាទ​បានចេញទូកនេសាទទៅជួយសង្គ្រោះ​ទាន់ពេលវេលា​ រួចផុតពីគ្រោះថ្នាក់​ដល់ជីវិត ។…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា មានករណី​បុរសម្នាក់​ធ្វើការនៅអង្គភាព​​សណ្តាប់ធ្នាប់​សាធារណការ មិនដឹងមានវិបត្តិអ្វីនោះទេ បានជិះម៉ូតូមួយគ្រឿង​ធ្វើដំណើរ​មកលោតទឹកពីលើស្ពានជ្រោយចង្វា​ តែត្រូវបាននគរបាល និង​ប្រជានេសាទ​បានចេញទូកនេសាទទៅជួយសង្គ្រោះ​ទាន់ពេលវេលា​ រួចផុតពីគ្រោះថ្នាក់​ដល់ជីវិត ។ បន្ទាប់ពី​ស្រង់​បុរសរងគ្រោះឡើងមកលើគោករួចមក ត្រូវបានក្រុមគ្រួសារនាំយកត្រឡប់​ទៅផ្ទះវិញ​ហើយ ដោយ​អ្នកសារព័ត៌មានមិន​បានជួប​សួរនាំអ្វីទាំងអស់ ។

ហេតុការណ៍ខាងលើនេះ​បានបង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង​​១២​និង​​១៥នាទីថ្ងៃត្រង់ថ្ងៃទី​​២៦ តុលា នៅ​ចំណុចស្ពានជ្រោយចង្វាចាស់ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា​ ។​

បុរសម្នាក់​ដែលលោតពីលើស្ពានជ្រោយចង្វា​ខាងលើមិនត្រូវបានស្គាល់អត្ត​សញ្ញាណនោះទេ គ្រាន់តែ​ដឹង​ថា បុរសរូបនោះ​បម្រើការងារ​នៅ​​​អង្គភាព​សណ្តាប់ធ្នាប់សាធារណការ ។

តាមសេចក្តីរាយការណ៍​បាន​បន្ត​ថា មុនពេលកើតហេតុ គេឃើញ​បុរសម្នាក់​ខាងលើ​បានជិះ​ម៉ូតូមួយគ្រឿង​ម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BV-០០៥២ ធ្វើដំណើរឡើង​ស្ពានជ្រោយចង្វា ហើយគេមិនដឹងថា បុរសរូបនោះមានវិបត្តិអ្វីនោះទេ ស្រាប់តែ​លោតទឹកពីលើស្ពានចូលទឹកទន្លេ ចំណែកម៉ូតូបានចតទុកចោល​នៅកណ្តាលស្ពានត្រូវបាននគរបាលប៉ុស្តិ៍​​ជ្រោយចង្វា​យកទៅរក្សាទុក ។

តាមសេចក្តីរាយការណ៍​បានបន្តទៀត​ថា បន្ទាប់ពី​​ឃើញ​បុរសរូបនោះ​លោត​ពីលើស្ពានបែបនេះ ​ប្រជា​នេសាទ និង​នគរបាល​ដែល​ប្រចាំ​ការ​នៅគោលដៅទី​៣បានចេញទូកនេសាទ​ទៅជួយ​សង្គ្រោះទាន់ពេលវេលា ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ