ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​គួរ​ឱ្យ​ជឿ​តែ​មាន​ពិត​ត្រី​ចេះ​ហោះ

8 ឆ្នាំ មុន

ត្រី​ហោះ ! ឮ​ពាក្យ​នេះ​ហាក់ដូចជា​ចម្លែក និង​មិន​គួរ​ឱ្យ​ជឿ​ទាល់តែ​សោះ ប៉ុន្តែ​ធម្មជាតិ​បាន​បង្កើត​ត្រី​ចេះ​ហោះ​ខុស​ពី​ត្រី​ទូទៅ​ពិតមែន ។ Exocoetidae គឺជា​ឈ្មោះ​អម្បូរ​«​ត្រី​មាន​ស្លាប​» ឬ​«​ត្រី​ហោះ​

ត្រី​ហោះ ! ឮ​ពាក្យ​នេះ​ហាក់ដូចជា​ចម្លែក និង​មិន​គួរ​ឱ្យ​ជឿ​ទាល់តែ​សោះ ប៉ុន្តែ​ធម្មជាតិ​បាន​បង្កើត​ត្រី​ចេះ​ហោះ​ខុស​ពី​ត្រី​ទូទៅ​ពិតមែន ។ Exocoetidae គឺជា​ឈ្មោះ​អម្បូរ​«​ត្រី​មាន​ស្លាប​» ឬ​«​ត្រី​ហោះ​» ដែល​អ្នក​វិទ្យាសាស្ត្រ​បានដាក់​ឈ្មោះ​ឱ្យ ។ អម្បូរ​ត្រី​មាន​ស្លាប​នេះ​មាន​ចំនួន ៦៤​ប្រភេទ​រស់នៅ​ក្នុង​ទឹកសមុទ្រ ហើយ​វា​អាច​ហោះ​ត្រដាងស្លាប​លើ​ផ្ទៃ​ទឹកសមុទ្រ​បាន ។

ត្រី​ហោះ Exocoetidae មិនមែន​ទើបតែ​កកើត​ទេ ពោល​គឺ​តាម​ការ​អះអាង​របស់​អ្នក​វិទ្យាសាស្ត្រ​លើ​ការ​ស្រាវជ្រាវ​ផូស៊ីល Potanichthys xingyiensis ឱ្យ​ដឹង​ថា អម្បូរ​ត្រី​មាន​ស្លាប​នេះ​មាន​តាំងពី​យុគសម័យ Middle Triassic ឬ​ពី​២៣៥​ទៅ​២៤២​លាន​ឆ្នាំ​មុន​មក​ម្លេ​៉ះ បុ​៉​ន្តែ​ពួក​វា​មាន​ទ្រង់ទ្រាយ​ពុំ​ដូច​ត្រី​បច្ចុប្បន្ន​ទេ ។ ជា​ធម្មតា​ត្រី​នេះ​អាច​ហោះ​បាន​ចម្ងាយ​៥០​ម៉ែត្រ ហើយ​តែងតែ​ហោះ​ចេញពី​ទឹកសមុទ្រ​ទៅ​ពួន​សម្ងំ​ដេក​ក្បែរមាត់ច្រាំង និង​ធ្វើ​ដំណើរ​បាន​ច្រើន​ជាង​៧០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។ ក្នុង​ឆ្នាំ​២០០៨​ទូរទស្សន៍​ជប៉ុន NHK បាន​ថត​សកម្មភាព​ត្រី​ហោះ​នៅ​ឆ្នេរសមុទ្រ​នៃ​កោះ  យ៉ា​គូ​ស៊ូ​ម៉ា ប្រទេស​ជប៉ុន ។ ពួក​គេ​អះអាង​ថា Exocoetidae ប្រើ​រយៈពេល​ក្នុង​ការ​ហោះ​ប្រមាណ​ជា​៤៥​វិនាទី ។ អម្បូរ​ត្រី​ហោះ​នេះ​គេ​ប្រទះ​ឃើញ​ក្នុង​ប្រទេស​វៀតណាម ជប៉ុន ចិន ឥណ្ឌូ​ណេ​ស៊ី និង​ប្រទេស​ឥណ្ឌា ។

ត្រី​ប្រភេទ​នោះ​គេ​យក​ធ្វើ​ជា​មុខម្ហូប ស៊ូ​ស៊ី ដ៏​មានឱជារស​ឆ្ងាញ់​ពិសា ។ ក្រៅពី​នេះ​វា​ក៏​ជា​មុខម្ហូប​ប្រចាំ​ប្រទេស​បា​បា​ដុស​ផង​ដែរ ។ នៅ​ក្នុង​ប្រទេស​ដែន​កោះ​សូ​ឡូ​ម៉ុ​ន ត្រី Exocoetidae ត្រូវ​គេ​ចាប់​បាន​យ៉ាង​ងាយស្រួល ខណៈ​ពេល​ពួក​វា​ហោះ ម្តង​ៗ​ដោយ​ប្រើ​សំណាញ់​របស់​អ្នក​ជិះទូក ពោល​គឺ​ពួក​វា​ត្រូវ​អ្នកនេសាទ​ទាក់ទាញ​ដោយ​ប្រើ​ពន្លឺ​ពិល ។ លោក​អ្នក​អាច​ទស្សនា​សកម្មភាព​របស់​ត្រី Exocoetidae ពេល​កំពុង​ហោះ​បាន​ដោយ​គ្រាន់តែ​ចូល​ទៅ​កាន់​គេហទំព័រ​កម្សាន្ត YouTube បន្ទាប់​មក​វាយ​ពាក្យ​ថា Flying Fish នោះ​នឹង​លេខ​ចេញ​វី​ដេ​អូ​របស់​ត្រី​នេះ​មិន​ខាន ៕