ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តឹង​គូស្នេហ៍​ទារ​សំណង​ពី​បទ​បំផ្លាញ​ព្រហ្មចារី

8 ឆ្នាំ មុន

សារព័ត៌មាន «​នី​ហ្សេ​រី​យ៉ា ហេ​រ៉​ល​» របស់​ប្រទេស​នី​ហ្សេ​រី​យ៉ា បាន​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា នាង​ស៊ី​ដូ ហ្វ៊័​រ​ជូន មូ​ថូន​ហូ​រី ជនជាតិ​ស៊ី​ម​បា​វ៉េ បាន​ប្តឹង​ទៅ​តុលាការ​នៅ​ក្រុង​ប៊ូ​ឡា​វ៉ា​យ៉ូ

សារព័ត៌មាន «​នី​ហ្សេ​រី​យ៉ា ហេ​រ៉​ល​» របស់​ប្រទេស​នី​ហ្សេ​រី​យ៉ា បាន​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា នាង​ស៊ី​ដូ ហ្វ៊័​រ​ជូន មូ​ថូន​ហូ​រី ជនជាតិ​ស៊ី​ម​បា​វ៉េ បាន​ប្តឹង​ទៅ​តុលាការ​នៅ​ក្រុង​ប៊ូ​ឡា​វ៉ា​យ៉ូ ទាមទារ​ឱ្យ​គូស្នេហ៍​លោក​ថា​ហ្វា​ត​សាវ៉ា វ៉េ​វ៉េ បង់ប្រាក់​សំណង​ជំងឺ​ចិត្ត​ដល់​ខ្លួន​ចំនួន​១៥.០០០​ដុល្លារ ពី​បទ​បំផ្លាញ​ព្រហ្មចារី ព្រមទាំង​ធ្វើ​ឱ្យ​ខកចិត្ត និង​អា​ម៉ា​ស់​ដែល​ត្រូវ​បោះបង់​ចោល ។

នាង​ស៊ី​ដូ ហ្វ៊័​រ​ជូន មូ​ថូន​ហូ​រី បញ្ជាក់​ថា លោក​ថា​ហ្វា​ត​សាវ៉ា វ៉េ​វ៉េ បាន​បំផ្លាញ​ព្រហ្មចារី និង​ធ្វើ​ឱ្យ​នាង​មានគភ៌ ។ បន្ទាប់​មក​គេ​មិន​គោរព​ពាក្យ​សន្យា​ដែល​ថា នឹង​រៀប​ការ​ជាមួយ​នាង និង​បង្ក​ឱ្យ​អាប់អោន​កិត្តិយស ព្រោះ​ក្រៅពី​បោះបង់​ចោល​នាង​ដោយ​មិន​អើពើ​នោះ គេ​មាន​គូស្នេហ៍​ថ្មី​ទៀត ។

នាង​មូ​ថូន​ហូ​រី រៀបរាប់​ប្រាប់​តុលាការ​ថា នាង និង​ថា​ហ្វា​ត​សាវ៉ា វ៉េ​វ៉េ បាន​ភ្ជាប់ពាក្យ​នៅ​ខែឧសភា ២០១៣ ហើយ​បាន​រួមរស់​ជាមួយ​គ្នា​នៅ​ខែមករា​២០១៤ តែ​ក្រោយមក​នាង​បាន​ផ្លាស់​ទៅ​រស់នៅ​ក្រុង​ហា​រ៉ា​រ៉េ ជា​ផ្ទះ​របស់​ឪពុក​ម្តាយ​ខាង​ប្រុស ខណៈ​លោក​វ៉េ​វ៉េ បន្ត​ស្នាក់​នៅ​ក្រុង​ប៊ូ​ឡា​វ៉ាយ៉ូ ដើម្បី​មើលថែ​កិច្ចការ​ផ្ទះ ។ នៅ​ខែឧសភា ២០១៥ នាង​ឃើញ​លោក​វ៉េ​វ៉េ មាន​គូស្នេហ៍​ថ្មី និង​មានគភ៌​ដូច​នាង​ដែរ ទើប​សម្រេចចិត្ត​ប្តឹង​ទារ​សំណង​ជំងឺ​ចិត្ត​តែ​ម្តង ៕