ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ប្លែក​ៗ​នៅ​លើ​ពិភពលោក

8 ឆ្នាំ មុន

១-​ណែនាំ​ស្វា​ឱ្យ​ស្គាល់​ព្រៃ
បុគ្គលិក​សួនសត្វ​ក្នុង​ក្រុង​អាល់​ម៉ា​ទី ប្រទេស​អា​ហ្សា​ក់​ស្ថាន លើក​បី​ស្វា​តូ​មី​រី​ស អាយុ​៥​ឆ្នាំ មើល​កម្មវិធី​ឯកសារ​ស្តី​ពី​បរិស្ថាន​របស់​ស្ថានីយទូរទស្សន៍ BBC

១-​ណែនាំ​ស្វា​ឱ្យ​ស្គាល់​ព្រៃ
បុគ្គលិក​សួនសត្វ​ក្នុង​ក្រុង​អាល់​ម៉ា​ទី ប្រទេស​អា​ហ្សា​ក់​ស្ថាន លើក​បី​ស្វា​តូ​មី​រី​ស អាយុ​៥​ឆ្នាំ មើល​កម្មវិធី​ឯកសារ​ស្តី​ពី​បរិស្ថាន​របស់​ស្ថានីយទូរទស្សន៍ BBC ដើម្បី​ឱ្យ​វា និង​ស្វា​ដទៃ​ទៀត​ដែល​កើត​ក្នុង​សួន​ស្គាល់​ពី​ជីវិត​ជា​លក្ខណៈ​ធម្មជាតិ​នៅ​ក្នុង​ព្រៃ ។

២-​ខ្លែង​រាង​យានអវកាស
ស្ត្រី​ម្នាក់​លេង​ខ្លែង​ដោយ​យក​លំនាំ​តាម​យានអវកាស «​អេ​ន​ដេ​ហ្វ​វើ​» (Endeavor)​ក្នុង​ពិធី​បង្ហោះ​ខ្លែង​នៅ​តំបន់ឆ្នេរ​រ៉េ​ដុន​ដូ​ប៊ិ​ច រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋ អាមេរិក ។ យាន​Endeavor ជា​យានអវកាស​ដែល​អង្គការ NASA ផលិត​ឡើងជា​លើក​ចុង​ក្រោយ និង​បាន​បញ្ចប់​ភារកិច្ច​កាលពី​ឆ្នាំ​២០១១ ។

៣-​ក្ងាន​ព្រៃ​សំណាងអាក្រក់
អង្គការ​ការពារ​សត្វ​ក្នុង​ក្រុង​អូ​រ៉េ​ន ខោ​នទី រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា បង្ហាញ​រូប​ក្ងាន​ព្រៃ​មួយ​ក្បាល​ដែល​ត្រូវ​គ្រាប់​ព្រួញ​ដោត​ជាប់ ក្រោយ​ពី​បុគ្គលិក​ការពារ​សត្វ​ព្យាយាម​ជួយ​ព្យាបាល​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ ទើប​អាច​ដក​គ្រាប់​ព្រួយ​បាន និង​រំពឹង​ថា​វា​នឹង​ជា​សះស្បើយ​វិញ ។

៤-​កូន​ខ្លាឃ្មុំ​ស
កូន​ខ្លាឃ្មុំ​ស​អាយុ​ប្រហែល​៣​ខែ បាន​ដើរ​តាម​មេ​នៅ​កណ្តាល​ឧទ្យាន​សត្វ «​មា​៉​រី​លែ​ន ផាក​» ក្រុង​អុង​ទីប ភាគ​ខាងកើត​ឆៀង​ខាងត្បូង​ប្រទេស​បារាំង ក្រោយ​ពី​វា​កើត​កាលពី​ពេល ថ្មី​ៗ​កន្លង​ទៅ ។

៥-​ដង្ហែ​ក្បួន​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា
គូស្នេហ៍​ស្រឡាញ់​ភេទ​ដូច​គ្នា ស្ថិត​ក្នុង​ឈុត​អាកាសយានិក បាន​ចូលរួម​ដង្ហែ​ក្បួន​នៅ​ក្រុង​ស៊ី​ដ​នី ប្រទេស​អូស្ត្រាលី ដែល​រៀបចំ​ឡើងជា​ឆ្នាំ​ទី​៣៧ ដោយ​មាន​សមាជិក​ស្រឡាញ់​ភេទ​ដូច​គ្នា​ចូលរួម​យ៉ាងច្រើន​កុះករ ។ 

៦-​ក្រសារ​រាង​ដូច​បេះដូង
ក្រសារ​មួយគូ នៅ​ស្ងៀម​ក្នុង​អាកាសធាតុ​ដ៏​ត្រជាក់​នៅ​ទីក្រុង​ប៊ី​ប៊េ​ស​ហេម ភាគ​កណ្តាល ប្រទេស​អា​ល្លឺ​ម៉​ង់ ដោយ​ការ​ជួប​គ្នា​នេះ ខណៈ​ពេល​ព្រះអាទិត្យ​រះ។

៧-​បុណ្យ​ផែនដី
អ្នកទេសចរ​នាំ​គ្នា​ថតរូប​ជាមួយ​តុក្កតា​ផេ​ន​ដា របស់​អង្គការ​មូលនិធិ​សត្វព្រៃ​អន្តរជាតិ​(WWF) នៅ​សិង្ហ​បុរី ដើម្បី​ឃោសនា​ពី​គម្រោងការ «​បុណ្យ​ផែនដី​» លើក​ទី​៩  ដោយ​បំផុស​ឱ្យ​ពិភពលោក​រួម​គ្នា​បិទ​ភ្លើង​រយៈពេល​១​ម៉ោង​ស្របគ្នា កាលពី​ថ្ងៃ​ទី​២៨ មីនា ២០១៥ ដើម្បី​ជំរុញ​ឱ្យ​យល់​ច្បាស់​ពី​កំ​ដៅ​ផែនដី ។ 

៨-​លែង​អណ្តើក
«​យ៉​ក​គី​» ជា​អណ្តើក​ពូជ​កម្រ​កំពុង​វារ​ពី​ឆ្នេរ «​អៃ​អុ​ើ​ល អ​ហ្វ ប៉ា​ម​» រដ្ឋ​សៅ​ឃែ​រ៉ូ​ឡៃ​ណា សហរដ្ឋអាមេរិក ចូល​ទៅ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ក្រោយ​ពី​ទទួល​ការ​ជួយ​សង្គ្រោះ​ពី​បុគ្គលិក​ឧទ្យាន​សត្វ​ទឹក រដ្ឋ​សៅ​ឃែ​រ៉ូ​ឡៃ​ណា ដែល​អណ្តើក​ទៅ​ទើរ​នៅ​លើ​ឆ្នេរ ៕