ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរឱ្យសរសើរ ! NSZ World យកពិធីធំរបស់ខ្លួនរៃអង្គាសថវិកាជួយអ្នកលិចទឹក !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រៅពីរំលេចពិធីបំពាក់គ្រឿងឥស្សរយសជូនដល់អ្នកឆ្នើម និងប្រកាស ពី ភាពជោគជ័យរបស់ក្រុមហ៊ុន អគ្គនាយកក្រុមហ៊ុន NSZ World ក៏បានកង្កើតមូល…

រាជធានីភ្នំពេញ ៖ ក្រៅពីរំលេចពិធីបំពាក់គ្រឿងឥស្សរយសជូនដល់អ្នកឆ្នើម និងប្រកាស ពី ភាពជោគជ័យរបស់ក្រុមហ៊ុន អគ្គនាយកក្រុមហ៊ុន NSZ World ក៏បានកង្កើតមូល និធិរៃអង្គាស ថវិកាជាទ្រង់ទ្រាយធំ ពីសំណាក់ក្រុមការងារ និងអ្នកចូលរួមនៅក្នុងពិធីអបអរសាទរការ ប្រកាសទទួលស្គាល់ក្រុមហ៊ុន NSZ World Co,.Ltd ចូលជាសមាជិក សមាគមសហព័ន្ធធុរកិច្ច ទីផ្សារបណ្ដាញកម្ពុជា ដែលបានធ្វើឡើងកាលពីថ្ងៃទី 25 ខែតុលា ឆ្នាំ 2020 មកនេះ ។ លោកស្រី ធី សុវណ្ណថា ដែលជាទូទសុឆន្ទៈប្រចាំក្រុមហ៊ុនបានលើកសរសើរថា នេះគឺជាស កម្មភាពគំរូដែលមានប្រយោជន៍ដល់ជនរងគ្រោះដោយលោកស្រី ក្រៅពីចូលរួមបំផុសក៏នឹង ចូលរួមដោយផ្ទាល់ជាមួយនឹងសកម្មភាពរបស់ក្រុមហ៊ុនផង ដែរ ។

This image has an empty alt attribute; its file name is c424b3510e96c9dda90fc691a92bf5a7-1024x682.jpg

លោក លី ស៊ីនន្ទ អគ្គនាយកក្រុមហ៊ុន NSZ World Co,.LTD បានថ្លែងបញ្ជាក់ថា ទន្ទឹមនឹងការ រីកចម្រើនរបស់ក្រុមហ៊ុន ក្រុមហ៊ុនក៏ត្រូវតែគិតគូក្នុងការចូលរួមកិច្ចការមនុស្សធម៌ជាមួយនឹង ពលរដ្ឋរងគ្រោះដូចជាករណីកូវីដ និងគ្រោះទឹកជំនន់នៅក្នុងពេលនេះផងដែរ ។ ជាក់ស្ដែងក្នុង អំឡុងពេលដែលប្រទេសកម្ពុជាមានផលប៉ះពាល់ពីជំងឺកូវីដ-១៩ ក្រុមហ៊ុន NSZ World បាន ប្រមែប្រមូលនូវថវិកាដើម្បីចែកជា ជែល ជាម៉ាស់ការពារ និងឧបករណ៍វាស់ស្ទង់ជាច្រើនជូន ដល់អ្នកខ្វះខាតដើម្បីចូលរួមចំណែកបញ្ចៀសជំងឺ កូវីដ-១៩ ។

This image has an empty alt attribute; its file name is 6ab5caa1eb49ff4cb58182a03c70cd02-682x1024.jpg

ដោយឡែកក្នុងអំឡុងពេលដែលបណ្ដារខេត្តមួយចំនួនមានគ្រោះទឹកជំនន់ ក្រុមហ៊ុនក៏ បាន រៃអង្គាសថវិកាពីសមាជិក និងដៃគូ ចុះចែកជាអង្ករ និងគ្រឿងឧបភោគ បរិភោគជាច្រើន ជួយ ដល់ខេត្តដែលរងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ដូចជាខេត្ត កំពង់ស្ពឺ នូវអង្ករប្រមា ណជាងអង្ករ 10 តោន ទឹកត្រី ទឹកស៊ីអ៊ីវ មី និងថវិកាជាច្រើនទៀត ខេត្តពោធិ៍សាត់ អង្ករ 13 តោន ខេត្តបាត់ ដំបងអង្ករ 12 តោន និងខេត្តបន្ទាយមានជ័យ អង្ករ 4 តោន ដោយមិនរាប់ការចំណាយលើ គ្រឿងឧបភោគ បរិភោគ និងសម្ភារៈដ៏ទៃទៀតផង ។

This image has an empty alt attribute; its file name is 27b838092756c015a0ba931526a49e3c-1024x682.jpg

ដើម្បីចូលរួមនៅក្នុងកិច្ចការមនុស្សធម៌ឱ្យបានកាន់តែច្រើន លោកក៏សម្រេចយកពិធីប្រកាស ទទួលស្គាល់ក្រុមហ៊ុន NSZ World Co,.Ltd ចូលជាសមាជិក សមាគមសហព័ន្ធធុរកិច្ចទីផ្សារ បណ្ដាញកម្ពុជា ដែលជាការជួបជុំដ៏ធំមួយនេះ រៃអង្គាសថវិកា ដើម្បីប្រមូលមូល និធិជួយដល់ អ្នកលិចទឹកនៅខេត្តកំពង់ធំបន្តទៀត ដោយលោកនឹងបន្តសកម្មភាព ប្រមែប្រមូលបែបនេះឱ្យ បានកាន់តែច្រើនដើម្បីជាប្រយោជន៍ជួយដល់ជនរងគ្រោះ ។ លោក លី ស៊ីនន្ទ ក៏បានថ្លែង អំណរគុណដល់ក្រុមការងារ និង ដៃគូសហការណ៍ទាំងអស់ដែលប្រឹងប្រែងធ្វើឱ្យផលិតផល ក្រុមហ៊ុន NSZ World ទទួលជោគជ័យ ដែលជំរុញឱ្យក្រុមការងារទាំងអស់កាន់តែមានលទ្ធ ភាពក្នុងការចែករំលែក ផលចំណេញរបស់ខ្លួនក្នុងកិច្ចការសប្បុរសធម៌ដែលក្រុមហ៊ុន បាន ប្រកាសឡើង ។ ក្រៅពីការរៃអង្គាស ពិធីសំខាន់នៅក្នុងថ្ងៃនោះក៏មានការប្រគល់គ្រឿងឥស្ស រយស ជូនដល់បុគ្គលឆ្នើមជាច្រើនរូបផង ដែរ ។

This image has an empty alt attribute; its file name is 6ded3c45e0c646dfa5094e07d8c7a470-682x1024.jpg

លោកស្រី ធី សុវណ្ណថា ទូទសុឆន្ទៈរបស់ក្រុមហ៊ុន បានលើកឡើងថា លោកស្រីពិតជាមាន មោទនភាពយ៉ាងខ្លាំងដែលក្រុមហ៊ុនដែលលោកស្រីធ្វើជាទូទសុឆន្ទៈ មានសកម្មភាពសង្គម យ៉ាងរស់រវើក ដោយក្រៅពីប្រមូលថវិកាក្នុងចំណោមបុគ្គលិកក្រុមការងារក្រោមឱវាទ ក៏ថែម ទាំងយកពិធីជួបជុំ កាលពីថ្ងៃទី 25 ខែតុលា 2020 ធ្វើជាពិធីរៃអង្គាសមូលនិធិ ជួយដល់អ្នក លិចទឹកថែមទៀត ។ លោកស្រីក៏បានចូលរួមសកម្មភាពចែកអំណោយជូនដល់អ្នកលិចទឹក ដែលក្រុមហ៊ុននេះបានដឹកនាំបានបីបួនលើកមកហើយ ខណៈដែលលោកស្រីយល់ថា មូល និធិដែលប្រមូលបានក្នុងពិធីនេះ នឹងកាន់តែមានប្រយោជន៍បន្ថែមទៀតក្នុងការងារសង្គម ។

This image has an empty alt attribute; its file name is 1610995446915f845ba67c9a89f02bcc-1024x682.jpg

លោកស្រីក៏ប្រកាសបន្តធ្វើជាទូទសុឆន្ទៈរបស់ក្រុមហ៊ុនមួយនេះ ដោយមិនកំណត់រយៈពេល ផងដែរ ដោយអះអាងថា ផលិតផល QNanoX ដែលលោកស្រីធ្វើជា Brand Ambassador នេះ មានគុណប្រយោជន៍យ៉ាងខ្លាំងសម្រាប់សុខភាពដែលលោកស្រី និងក្រុមគ្រួសារ គឺជាអ្នកប្រើ ដោយផ្ទាល់មុនសម្រេចធ្វើជាអ្នកតំណាង ។ លោកស្រីសង្កត់ធ្ងន់ថា បើផលិតផលមួយនេះ មិនមានគុណភាព មិនមានការគាំទ្រប្រហែលជាក្រុមហ៊ុនមិនអាចរីកចម្រើនពីមួយថ្ងៃទៅ មួយថ្ងៃ និងមានតំណាងចែកចាយដល់រាប់ពាន់នាក់មកទល់នឹងពេលនេះឡើយ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ